CamNews

សួង សុខារ៉ានីត ផ្ញើ​សារ​ទារ​លុយ​ពី អតីត​តារា​ចម្រៀង សន សុម៉ាឡែន ​ត្រូវ​នាង​ជេរ​កប់ៗ​មាត់​ថា

(ភ្នំ​ពេញ)៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ទស្សនិកជន និងអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម​ហ្វេសប៊ុក ខណៈ​នៅសុខៗ ស្រាប់តែផ្ទុះ​រឿងរ៉ាវជេរ​ហែកហួរគ្នា រវាងតារាតារាសម្តែង កញ្ញា សួង សុខារ៉ានីត ជាមួយអតីតតារាចម្រៀង អ្នកស្រី សន សុម៉ាឡែន បង្កកា​រចាប់រម្មណ៍ខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះបន្ថែមទៀតនោះ គូភាគីជម្លោះគឺអ្នកស្រី សន សុម៉ាឡែន ថែមទាំងបានគំរាមដាក់ពាក្យប្ដឹង ចំពោះតារាសម្ដែង សួង សុខារ៉ានីត ទៀតផង បន្ទាប់ពីកំហឹងកាន់តែពុះកញ្ជ្រោលឡើង។

ចំពោះដំណើរដើមទង នៃការផ្ទុះជម្លោះបែកផ្សែង រវាងតារាស្រី កញ្ញា សួង សុខារ៉ានីត ជាមួយអតី​តតា​រា​ចម្រៀងអ្នកស្រី សន សុម៉ាឡែន គឺកើតឡើងភ្លាមៗ បន្ទាប់ពីភាគីកញ្ញា សួង សុខារ៉ានីត ឃើញ​អ្នកស្រី សន សុម៉ាឡែន បាន​បង្ហាញវត្តមាន ជាមួយការចូលរួមសួរសុខទុក្ខជំងឺ របស់លោក​ ខ្យ​ង ស្វាមីតារាកំប្លែងអ្នកនាង កា​​តុ ថែមទាំងបានផ្តល់ថវិកា ចំនួន២០០ដុល្លារ ដើម្បីជួយសម្រួ​ល​ដល់​ការខ្វះខាត របស់លោក ខ្យ​ង ផងដែរ។ ប៉ុន្តែគ្រានោះស្រាប់តែ កញ្ញា សួង សុខារ៉ានីត បាន​ផ្ញើរតាមហ្វេសប៊ុក បកអាក្រាតនឹងទាលុយពីអ្នកស្រី សន សុម៉ាឡែន ជាសាធារណៈ ដែលបានជំពាក់នាង។

តាមរយៈខ្លឹមសារ ដែលត្រូវបានតារាសម្តែងស្រី កញ្ញា សួង សុខារ៉ានីត បានបង្ហោះផ្តាំផ្ញើរ ទៅអ្ន​ក​ស្រី សន សុម៉ាឡែន បានលើកឡើងថា «ជំរាបសួរបង ឡែន ជាទីគោរព ការធ្វើបុណ្យពិតជាល្អ តែសូមបងខ្ចីលុយខ្ញុំប្រាំរយដុល្លារ (500$) កាលពីឆ្នាំ២០១៣ឆ្នាំមុន ខ្ញុំសូមជំរាបដល់បង​ សូ​មជួយមកសងលុយខ្ញុំវិញផង!» ។

ឆ្លើយតបចំពោះការលើកឡើង ខាងលើពីសំណាក់តារាស្រី កញ្ញា សួង សុខារ៉ានីត ភ្លាមៗនេះ​ ដោយក្តៅស្លឹកត្រជៀកអ្នកស្រី សន សុម៉ាឡែន បានចេញមុខតបតវិញថា« ផ្តាំទៅប្អូនស្រីម្នាក់នេះថា ខ្ញុំចង់ជួបប្អូនណាស់ តើប្អូនឈ្មោះ សួង សុខា​រ៉ានីត ដែលជាតារាសម្តែង! នាងជាស្រីខូចមែនទេ ឬនាងជាស្រីដើរយកប្តីគេ បានជានាងនិយាយចឹង? ខ្ញុំនឹងប្តឹងនាងដាក់គុកណា ឬនាងច្រ​ណែ​ននឹងខ្ញុំ ហើយ​ចង់យកប្តីខ្ញុំស្រីខូចដូចនាងចឹង មិនសមនឹងខ្ញុំរាប់អានទេ ខ្ញុំសូមប្រកាសតា​មបណ្តា​ Fb (ហ្វេសប៊ុក) ខ្ញុំថាស្រីខូចម្នាក់នេះ ខ្ញុំមិនដែលស្គាល់នាងទេ តែពេលនេះនាងបាននិយាយបង្ខូចខ្ញុំ ប្រហែលជាស្រីខូចនឹងចង់ល្បីថា គាត់នឹងយកប្តីគេហើយមើលទៅ។

អតីតតារាចម្រៀងស្រីអ្នកស្រី សន សុម៉ាឡែន បានបន្ថែមថា «ឆាតមកខ្ញុំ នាងបើចង់សុំទោសខ្ញុំណា។ សូមផ្តាំទៅអ្នកសិល្បៈទាំងអស់គ្នា ជួយshare ប្រាប់នាងស្រីខូចនេះ​ផងថា ខ្ញុំបានដាក់ពា​ក្យទៅ​តុលាការឲ្យចាប់ខ្លួន ហើយខ្ញុំនឹងទារសងជំងឺចិត្តឲ្យនាងស្គាល់ខ្ញុំម្តង កុំយកពង​មាន់មកជល់នឹង​ថ្ម !! ត្រឹមតែជាស្រីដើរលក់ខ្លួនទេ កុំចង់​​លោត។ ពេលខ្លះ​បើមិនកំរើកខ្លះ មិនបា​នទេ បើខ្លាំងខលមកខ្ញុំមក ខ្ញុំចាំលើកគ្រប់ពេល !»។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងជម្លោះនេះ គេនៅមិនទាន់ដឹងថា តើភាគីណាជាអ្នកត្រូវ ឬភាគីណាជាអ្នកខុសនោះទេ ប៉ុន្តែជាធម្មតា បើគ្មានភ្លើងក៏គ្មានផ្សេងដែរ ព្រោះក្នុងចង្កោមអ្នកសិល្បៈ ពេលមានជម្លោះអ្វីមួយ តែងតែបើកកកាយរឿងអាស្រូវគ្នាទៅវិញទៅមក ជាពិសេសគឺទាក់ទងជាមួយប្រុសឈ្មោលនេះតែម្ដង។ ប៉ុន្តែទស្សនិកជនកំពុងរង់ ​ចាំមើលថា តើតារាសម្ដែង សួង សុខារ៉ានីត នឹងមានអ្វីប្រតិកម្មបន្តទៀត ចំពោះពាក្យជេរប្រមាថធ្ងន់ៗ ពីសំណាក់អ្នកស្រី សន សុម៉ាឡែន នៅពេលនេះ ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង