CamNews

រាជរដ្ឋាភិបាល សម្រេច ដកហូតដីសម្បទាន សេដ្ឋកិច្ចជាង ៥ម៉ឺនហិកតាបន្ថែមទៀត ពីក្រុមហ៊ុនចំនួន១១

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូត ដីសម្បទានសេដ្ឋកិច្ចជាង ៥ម៉ឺនហិកតាបន្ថែមទៀត ពីក្រុម ហ៊ុនចំនួន១១ ក្នុងនោះ ៩ក្រុមហ៊ុន ត្រូវបានដកទាំងស្រុង និង ២ក្រុមហ៊ុន សម្រេច​ធ្វើការ​កែ​សម្រួល​​ទំហំផ្ទៃដី។ នេះជាលើកទី២ ហើយ ដែលរាជរដ្ឋាភិបាល បាន​សម្រេច​ដកហូត​ដីសម្បទាន​សេដ្ឋកិច្ច​ ពីក្រុមហ៊ុនវិនិយោគ ខណៈលើកទី១ បានដកហូតពីក្រុមហ៊ុនវិនិយោគ ចំនួន ៨ក្រុមហ៊ុន។

ផ្ទៃដីសម្បទានសេដ្ឋកិច្ច ដែលត្រូវដកហូតមកគ្រប់គ្រងដោយរដ្ឋវិញនោះ នៅខេត្តមណ្ឌល​គិរីមាន៣​ទីតាំង,​​​ នៅ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៣ទីតាំង, នៅខេត្តបន្ទាយមានជ័យ១ទីតាំង, នៅខេត្តព្រះ​វិហារ និងខេត្តកំពង់ធំ១ ទីតាំង, នៅខេត្តឧត្តរមានជ័យ ១ទីតាំង, នៅបាតដំបង១ទីតាំង និងនៅ​ក្រចេះ១​ទីតាំងផងដែរ។

ក្រុមហ៊ុនដែលត្រូវដកហូតរួមមាន៖ ១. ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ខូអិលធីឌី ផ្ទៃដីទំហំ ៩.១៦០ហិកតា ស្ថិតក្នុង ដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី, ២. ក្រុមហ៊ុនអិលខេអិល ខនស្ត្រាក់សិន ផ្ទៃដី ៥.៥៥៩ហិកតា ស្ថិត ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី, ៣. ក្រុមហ៊ុន ឬទ្ធី គិរី សីមា ផ្ទៃដី ៥.០០០ហិកតា ស្ថិតក្នុង ដែនជម្រកសត្វព្រៃស្នួល ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី, ៤. ក្រុមហ៊ុន ញូ ខសម៉ូស ឌីវេឡុបមេន ផ្ទៃដី ៩០០ ហិកតា ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ៥. ក្រុមហ៊ុន JIANKI NG ផ្ទៃដី ៨.៥៦៨ហិកតា ស្ថិត​នៅក្នុងឧទ្យាន​ជាតិព្រះ​សុរាម្រិត​-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ និងខេត្តព្រះសី ហនុ, ៦. ក្រុមហ៊ុនសំណង់លាងប៊ូ ផ្ទៃដី ១.៧៨៣​ ហិកតា ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ៧. ក្រុម ហ៊ុនស្រី បញ្ញា អភិវឌ្ឍន៍ខូអិលធីឌី ផ្ទៃ​ដីទំហំ ៥៨៨ហិកតា ស្ថិតក្នុងតំបន់ជម្រកសត្វព្រៃពែរ ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ, ៨. ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ផ្ទៃដី ៨.២០០ហិកតា ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូ លែន-ព្រហ្មទេព ខេត្តឧត្តរមានជ័យ, ៩. ក្រុមហ៊ុន BSC Import Export Co., Ltd ផ្ទៃដីទំហំ ៤.៥៥៧ហិកតា ក្នុង​តំប់ដែន​ជម្រក​សត្វព្រៃរនាមដូនស ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង។ ដោយឡែកក្រុមហ៊ុន ធីធី វ៉ាយ អភិវឌ្ឍន៍ដំណាំកសិកម្ម ខូអិលធីឌី រាជរដ្ឋាភិបាលសម្រេចផ្តល់ដីទំហំ ២១៥ហិកតា ស្ថិតក្នុងឃុំពីធ្នូ ស្រុក ស្នួល ខេត្តក្រចេះ ដែលជាផ្ទៃដីបានដាំកៅស៊ូរួចរាល់ រីឯផ្ទៃដីនៅសល់ប្រមាណ ៩.៥០៥ ត្រូវដក​ហូតធ្វើ​ជាសម្បត្តិ រដ្ឋវិញ។ ក្រុមហ៊ុនគិរីរម្យ អេកូទួរីសឹម អ៊ីនវេសមេន រាជរដ្ឋាភិ​បាលសម្រេច​ផ្តល់ផ្ទៃដី​ក្នុងឧទ្យាន​ជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ចំនួន ២០ហិកតា វិនិយោគ​ជាកន្លែង​ទេសចរ​ធម្មជាតិ ហើយផ្ទៃដី នៃផ្ទៃ ៥៨៩ហិកតាទៀត ត្រូវដកហូតមកធ្វើជាសម្បត្តិរដ្ឋវិញ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃសុក្រទី១៧ ខែតុលា ឆ្នាំ២០១៤ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការសម្រេចដកដីសម្បទានចំនួន ១១ក្រុមហ៊ុន នេះ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម ស.ជ.ណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល។

លោក សាយ សំអាល់ បន្តថា «ក្នុងចំណោមដីដែលដកហូតនេះ ត្រូវ​ទុក​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថានធ្វើជាតំបន់អភិរក្ស។ តែក៏មានដីចំនួនខ្លះ បានកាត់ជូនប្រជាពលរដ្ឋខ្លះដែរ»។

មូលហេតុ នៃការសម្រេចចិត្តដកដីសម្បទានយកមកទុកវិញនេះ មិនត្រូវបាន លោក សាយ សំអាល់ ព្រលយឲ្យ ចំនោះទេ ដោយគ្រាន់តែបញ្ជាក់ថា  «ឫសគល់​នៃបញ្ហា​មាន​ច្រើន​យើងពិ​បាក​បន្ទោស​អ្នក​ណាខុសអ្នកណាត្រូវ»។

បើតាមលោក សាយ សំអាល់ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យ ក្រុម​ចំនួន​១១៥។ ប៉ុន្តែក្នុងចំណោម ១១៥ក្រុមហ៊ុននេះ រាជរដ្ឋាភិបាល បាន​ដកហូត​យក​ពីក្រុម​ហ៊ុន​ចំនួន១៩​ មក​រក្សាទុកវិញ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាល បានដកយកដីពីក្រុមហ៊ុនវិនិយោគ មក​រក្សា​ទុក​វិញ។ លើកទី១ មាន ៨ក្រុមហ៊ុន រួមមាន៖ ទី១. ក្រុមហ៊ុនវិមានសិលា ៩៨៧ ហិកតា, ទី២. ក្រុមហ៊ុន ស៊ាន ហេង ៩៨៥ ហិកតា, ទី៣. ក្រុមហ៊ុន ស៊ាន ហេង (ទី២) ៣៥០ហិកតា (ក្រុមហ៊ុន ស៊ាន ហេងនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជារបស់ភរិយាលោក ស្បោង សារ៉ាត់ អតីត អភិបាលខេត្តព្រះសីហនុ), ទី៤. ក្រុមហ៊ុន Romatro Co., Ltd. ៣៥០ហិកតា, ទី៥. ក្រុមហ៊ុន ហេង ប៊ុនណាត Co., Ltd., ទី៦. ក្រុមហ៊ុន ស៊ាន់ វឌ្ឍនៈ ៥៨៥ហិចតា, ទី៧. ក្រុម ហ៊ុន ចាន់ វិចិត្រ ៦៣ហិកតា និងទី៨. ក្រុមហ៊ុន ឋានសួគ៌ ចំកាត់ ៩.១៣៧ហិកតា។

សម្រាប់ដី ដែលទទួលបានការវិនិយោគពីរាជរដ្ឋាភិបាលក្នុងអាណត្តិទី៥ គឺមានរយៈពេលត្រឹមតែ ៥០ឆ្នាំប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់សង្គមស៊ីវិល បានមើលឃើញថា រាជរដ្ឋាភិបាលដកដីសម្បទានសេដ្ឋកិច្ច តែលើក្រុមហ៊ុន ដែលមិន អនុវត្តគម្រោងប៉ុណ្ណោះ ចំពោះក្រុមហ៊ុនមានជម្លោះជាមួយប្រជាពលរដ្ឋ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដកសិទ្ធិ​នោះទេ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃសុក្រនេះ លោក ធន់ សារ៉ាយ ប្រ​ធានសមាគម​ការពារ​សិទ្ធិ មនុស្សអាដហុកបន្តថា «យើងមើលឃើញថា ដីដែលបំពាននិងអនុក្រឹត្យ ស្ដីពីដី​សម្បទាន​សេដ្ឋ​របស់​រាជរដ្ឋា ភិបាលមិនត្រូវបានដកហូតនោះទេ»៕

ផ្ដល់សិទ្ធិដោយ ៖ ​ដើមអម្ពិល