ព័ត៌មានអន្តរជាតិ ៖ Tariq Aziz ត្រូវបានគេស្គាល់ថា ជាប្រមុខកំពូល នៅរបប Saddam Hussein ទៅ លើឆាកអន្តរជាតិ រយៈពេលច្រើនឆ្នាំនោះ បានស្លាប់បាត់បង់ជីវិតហើយ នៅ ក្នុងមន្ទីរពេទ្យ ក្នុងស្រុក ប្រទេស អ៊ីរ៉ាក់ ។

ស្ថិតនៅក្នុងវ័យ ៧៩ ឆ្នាំ លោក Aziz ធ្លាប់បម្រើការងារជារដ្ឋមន្រ្តីក្រសួងការបរទេស និង ឧបនាយក រដ្ឋមន្រ្តី ក៏ដូចជា កំពូលទឹកប្រឹក្សាជិតស្និទ្ធបំផុត ជាមួយនឹងអតីតមេដឹកនាំ ផ្តាច់ការសាដាមហ៊ូសេន សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ លោក Aziz ធ្លាប់ត្រូវបានកាត់ទោសប្រហារជីវិត ដោយតុ លាការកំពូលប្រទេស អ៊ីរ៉ាក់ នៅក្នុងឆ្នាំ ២០១០ ពីទោសធ្វើទុក្ខទោម្នេញសាសនាក្រោមការគ្រប់គ្រង អំណាចរបស់ សាដាម ហ៊ូសេន ប៉ុន្តែ លោកមិនដែលទទួលរងការសម្លាប់ចោលដោយទោសប្រហារ ជីវិតនោះទេ ពោល គាត់បានចុះចូលជាមួយនឹងទ័ពអាមេរិក អំឡុងឆ្នាំ ២០០៣ ភ្លាមៗ បន្ទាប់ពីរដ្ឋាភិ បាលក្រុងបាដាដ នាពេលនោះ ដួលរលំ ។

មន្រ្តីសុខាភិបាលក្នុងស្រុក ស្រាយបំភ្លឺដល់សារព័ត៌មានអោយដឹងថា លោក Aziz ត្រូវបាននាំខ្លួនទៅ កាន់មន្ទីរពេទ្យ ដោយធ្វើដំណើរចាកចេញពីពន្ធនាគាឬ បន្ទាប់ពីមានជម្ងឺគាំងបេះដូង របាយការណ៍ បន្តអោយដឹងថា លោកបានស្លាប់បាត់បង់ជីវិត នៅពេលក្រោយៗមកទៀត ក្នុងពន្ធនាគារដោយសារ តែរោគគាំងបេះដូង។ ប្រភពបញ្ជាក់អោយដឹងថា អតីតគូកន ជិតស្និទ្ធ លោក សាដូម ហ៊ូសេនម្នាក់ នេះ ទទួលរងនូវលក្ខខ័ណ្ឌសុខភាពចុះខ្សោយខ្លាំង បន្ទាប់ពី មានជម្ងឺ បេះដូង ជម្ងឺផ្លូវដង្ហើម សម្ពាធ ឈាមកើនខ្ពស់ ក៏ដូចជា ទឹកនោមផ្អែមជាដើម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី