CamNews

ផ្សារធំថ្មី៖ ភ្ជង់ប្លន់យក ទ្រព្យសម្បត្ដិ ខឹងជនរងគ្រោះ តដៃ បាញ់មួយ គ្រាប់រងរបួស

-ចាប់ចោរស្រីម្នាក់ លួចកាបូបលុយ អាជីវករ នៅផ្សារធំថ្មី

ភ្នំពេញ ៖ បុរសជាងសំណង់ម្នាក់ ត្រូវ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ហៅរថយន្ត សង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យ កាល់ម៉ែត ដឹកយកទៅព្យាបាលភ្លាមៗក្រោយពីបុរស រូបនេះ ត្រូវជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានធ្វើ សកម្មភាពភ្ជង់ហើយបាញ់ មួយគ្រាប់ ខណៈដែលជនរងគ្រោះ កំពុង អង្គុយនៅលើបង់សួនច្បារមាត់ទន្លេ តែម្នាក់ ឯង ដើម្បីរង់ចាំមិត្ដភក្ដិ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ករណីភ្ជង់និងបាញ់ប្លន់យកទ្រព្យសម្បត្ដិរបស់ ជនរងគ្រោះខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១៥នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចលើបង់សួន ច្បារ តាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល ជនរងគ្រោះ ឈ្មោះសេង តារា អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១០ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ត្រូវជនសង្ស័យបាញ់មួយគ្រាប់ចំដោះ ខាងស្ដាំ ធ្លាយទៅក្រោមឃ្លៀកក្រោយផ្នែក ខាងស្ដាំ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយ លេងនៅលើបង់សួនច្បារ ដើម្បីរង់ចាំមិត្ដភក្ដិ មកយក ទៅទិញមីឆានៅមុខណាហ្គាវើល ប៉ុន្ដែពេលកំពុងអង្គុយរង់ចាំនោះ ស្រាប់តែ លេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ពេលជនសង្ស័យទាំងនេះ ជិះមកដល់ជន សង្ស័យពីរនាក់អង្គុយខាងក្រោយ បានចុះពី លើម៉ូតូ ហៅដើរទៅ រកជនរងគ្រោះក្របួច កអាវ រួចដកកាំភ្លើងខ្លីមកភ្ជង់គំរាមឱ្យដោះ ចិញ្ចៀនហុចកាបូបលុយ និងទូរស័ព្ទឱ្យពួកគេ។

មត្ថកិច្ចបញ្ជាក់ថា ភ្លាមៗជនរងគ្រោះ ដោយ ភ័យខ្លាំងពេកបានប្រគល់ទ្រព្យសម្បត្ដិ ទាំងនេះទៅឱ្យពួកវា ប៉ុន្ដែក៏បានប្រតាយ ប្រតប់ទើបធ្វើឱ្យជនសង្ស័យម្នាក់ ដកកាំភ្លើង មកបាញ់ទៅលើជនរងគ្រោះរួចជិះម៉ូតូគេច ខ្លួនទៅទិសខាងជើងបាត់ ។

ជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ច ថា ជនសង្ស័យទាំង៣នាក់ មានអាយុជិត ៣០ឆ្នាំ និងមានកម្ពស់ ចាប់ពី១,៦៥ម៉ែត្រទៅ ១,៧០ម៉ែត្រនិងខ្លះមានសក់វែង ហើយ កាំភ្លើងដែលប្រើនោះមិនស្គាល់ម៉ាកឡើយ ។

យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ ការសួរ នាំនៅពេលនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បាន នឹងកំពុងធ្វើការស្រាវជ្រាវ តាមជំនាញរបស់ ខ្លួន ដើម្បីតាមចាប់ជនបង្កទាំងនេះ ។

-ចាប់ចោរស្រីម្នាក់ លួចកាបូបលុយ អាជីវករ នៅផ្សារធំថ្មី

ស្ដ្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថ កិច្ច ដែលយាមប្រចាំការនៅផ្សារធំថ្មី ក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយពីស្ដ្រីរូបនេះបានធ្វើសកម្មភាពលួច យកកាបូបលុយរបស់អាជីវករផ្សារធំថ្មី ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ផ្សារថ្មីទី១ បានឱ្យដឹង ថា ជនសង្ស័យរូបនេះ បានចូលទៅធ្វើសកម្ម ភាពលួចកាបូបលុយរបស់ស្ដ្រីអាជីវករ កាលពី វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចតូបលក់ ខោអាវនិងកាបូបលេខ០១៤ ។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ដ្រីសង្ស័យ រូបនេះ ឈ្មោះវ៉ាន់ រស្មី អាយុ៤៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥E6 ប្លុក បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ដោយឡែក ស្ដ្រីរងគ្រោះជាម្ចាស់តូប ឈ្មោះ ទិត រដ្ឋា អាយុ៤៥ឆ្នាំ មុខរបរលក់ខោអាវ  ស្នាក់នៅផ្ទះលេខ១៥E2 ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូន ពេញ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងអង្គុយលក់ខោ អាវ ស្រាប់តែជន សង្ស័យ បានដើរមកដល់ ហើយសួររកទិញខោនិងប្រាប់ជនរងគ្រោះ ឱ្យយកខោឱ្យរូបគេមើល ។

ខណៈដែលជន រងគ្រោះងាកទៅយកខោ ឃើញឱកាសល្អ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច យកកាបូបលុយ ពណ៌ខៀវ ដែលជនរងគ្រោះ ដាក់នៅកៀនតូប បម្រុងដើរគេចខ្លួនតែត្រូវជនរងគ្រោះ ឃើញទាន់ស្រែកថា ចោរៗ ទើប សមត្ថកិច្ចដែលយាមប្រចាំការនៅក្បែរ នោះ ទៅជួយអន្ដរាគមន៍ ហើយឈានទៅ ដល់ការ ចាប់ខ្លួនជននេះតែម្ដង ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាន សមត្ថកិច្ចយកទៅសួរនិងឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌដូន ពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល