CamNews

ចន អេឡិចដាហ្វី ស្ងាត់ៗ​ប្រកាស យ៉ាង​ភ្ញាក់​ផ្អើល​ថា ខ្លួន​ជិត​ក្លាយ​ជា​ឪពុក​​របស់គេ

(ភ្នំពេញ)៖ តារាសម្តែងប្រុសមាឌធំ ខ្ពស់សង្ហាលោក ចន អេឡិចដាហ្វី ថ្មីៗនេះ បានធ្វើឲ្យទស្សនិ​កជនជាច្រើន មានការភ្ញាក់ផ្អើលស្រឡាំងកាំង ស្ទើរគ្រប់គ្នា បន្ទាប់ពីលោកបានចេញមុខ ប្រកា​ស​ក្តែងៗថា ខ្លួនកំពុងតែត្រៀមធ្វើឪពុកគេ ខណៈដែលតារារូបនេះ មិនធា្លប់បានបង្ហាញមុខ នារីជាគូស្នេហ៍ ឬចូលរោងការជាមួយ នារីណាម្នាក់ឡើយ នាពេលកន្លងមកនោះ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែងប្រុស លោក ចន អេឡិចដាហ្វី បានសរសេរបង្ហោះភ្ជាប់ ជា​មួយរូបថតឆ្លុះអេកូសាស្រ្ត នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកប្រកាសជាសាធារណៈ បង្ហាះពីអារម្មណ៍ដោយខ្លីថា «ទើបតែដឹងថា ខ្លួនឯងក្លាយជាប៉ាៗគេឆាប់ៗនេះ…!»។ ​ដោ​យឡែកទន្ទឹម​គ្នា នឹងប្រកាសយ៉ាងដូច្នេះ កាលពីព្រឹកថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦នេះ​ តារាប្រុក​លោ​ក ចន អេឡិចដាហ្វី ក៏បានសរសេរពាក្យមួយឃ្លាទៀត ដោយមានន័យប្លែកពីធម្មតាថា «សូ​មមិត្តភក្តិបងប្អូនទាំងអស់ កុំភ្លេចចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់ខ្ញុំ នៅថ្ងៃនេះផងណា…»។

នេះពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗតារាប្រុសរូបនេះ បែរជាចេញមុខបង្ហាញ ពីអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលលោកកំពុងតែត្រៀមខ្លួន ធ្វើជាឪពុកទារកម្នាក់ និងមានគ្រួសារដូចជាមនុស្សប្រុសដទៃ តាមក្តីប្រាថ្នា។ ប៉ុន្តែអ្វីដែលជាមន្ទិលសង្ស័យ និងចំងល់ស​ម្រាប់មហាជននោះ គឺនារីជាភរិយារបស់ អេឡិចដាហ្វី មិនទាន់ដឹងថា ជានរណា ? មានមុខមាត់ដូចម្តេច ? ហេតុ​អ្វីមិនបង្ហាញមុខឲ្យដឹងជា សាធារណៈថា តើចំណងស្នេហ៍របស់ពួក​គេចាប់ផ្តើម ដុះពន្លកជា​មួយគ្នា តាំងពីពេលណាមក?

ជុំវិញព័ត៌មានដែល លោក ចន អេឡិចដាហ្វី ប្រកាសបើកចំហ ជាសាធារណៈអំពីរឿង មានកូននោះដែរ គេហទំព័រ Khmertalking មិនអាចទាក់ទងសួរនាំ លោកពីរឿងមានកូនមិន​ទាន់រៀបការ​នេះបានទេ ព្រោះទូរស័ព្ទលោកពេលតេចូលចំនួន២លើក មិនអាចនិយាយគ្នាស្តាប់បានឡើយ។ ប៉ុន្តែក្រោយមកទៀត ពេលទំនាក់ទំនង ទៅត្រូវបានលោកបិទផ្តាច់​តែម្តង៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី