ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីពេលកន្លងទៅនេះ បាន
គូសបញ្ជាក់អោយដឹងថា គូស្នេហ៍ថ្មីថ្មោង ទើបតែបានរៀបការជាមួយនឹងគ្នា បានសម្រេច
ចិត្តទៅក្រេបទឹកឃ្មុំ នៅឯកោះ Reunion មហាសមុទ្រឥណ្ឌា តែអ្វីដែលជាអកុសលនោះគឺ
ថា អំឡុងពេលនៃដំណើរកំសាន្តទៅក្រេបទឹកឃ្មុំ បុរសជាស្វាមី ត្រូវបានឆ្លាមកំណាចវាយ
ប្រហារ រហូតដល់ស្លាប់បាត់បង់ជីវិត ខណៈពេលដែលភរិយារបស់ខ្លួន ក៏កំពុងតែគេង
ហាលថ្ងៃ នៅលើឆ្នេរសមុទ្រ មានចម្ងាយមិនជាឆ្ងាយនោះទេ ពីស្វាមីរបស់ខ្លួន។

ប្រភពសារព័ត៌មានដដែលបន្ថែមថា គូស្នេហ៍ថ្មីថ្មោង ដែលជាជនរងគ្រោះទាំងពីរនាក់នេះ
ពួកគេគឺជាពលរដ្ឋមកពីស្រុក Morteau ភាគខាងកើតប្រទេសបារាំង។ ជាការពិត បន្ទាប់
ពីក្រុមមនុស្សដែលជាអ្នកធ្វើដំណើរទេសចរណ៍ បានឃើញបុរសជាជនរងគ្រោះ វ័យ ៣៥
ឆ្នាំ មានការវាយប្រហារហើយនោះ គេក៏បានស្រែកហៅជំនួយ រំពេចនោះ ឆ្មាំឆ្នេរសមុទ្រ
ក៏បានស្ទុះទៅជួយស្រង់គាត់ចេញពីផ្ទៃទឹក។ តែជាអកុសល ដោយហេតុតែគាត់ត្រូវបាន
វាយប្រហារខ្លាំង ដោយហូរឈាមខ្លាំងពេក គាត់ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

គួររំឭកផងដែរថា សោកនាដកម្ម នៃការវាយប្រហារពីសំណាក់ឆ្លាមសមុទ្រ នៅលើកោះ
មួយនេះ បានសម្លាប់ជីវិតមនុស្ស ៣ នាក់ហើយ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ