CamNews

ជាលទ្ធផល មេគំនិត បំផ្ទុះគ្រាប់បែក អត្តឃាត ស្លាប់មនុស្ស ជិត ៤០ នាក់ ត្រូវបានប៉ូលីស បាញ់សម្លាប់

ព័ត៌មានអន្តរជាតិ ៖ បន្ទាប់ពីមានការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក ប្រទេស រុស្ស៊ី គេហទំព័រសារព័ត៌មានបរទេស នាំមុខ CNN បានគូសបញ្ជាក់អោយដឹងថា ជាលទ្ធ​ ផល ជនដៃដល់ ក៏ដូចជា មេគំនិត នៃការផ្តើមបំផ្ទុះគ្រាប់បែក អត្តឃាតសម្លាប់មនុស្សកាលពី ពេលកន្លងទៅនេះ នៅឯក្រុង Volgograd ត្រូវបានសម្លាប់ ស្លាប់បាត់ហើយ ក្រោយយុទ្ធនាការ បោសសម្អាត ពីសំណាក់មន្រ្តីប៉ូលីស មិនអាចរង់ចាំបាន នៅឯ North Caucasus republic of Dagestan ប្រទេស រុស្ស៊ី ។

គួរបញ្ជាក់ផងដែរថា មន្រ្តីផ្លូវការ តំណាងអោយ ទីភ្នាក់ងារ សារព័ត៌មាន Itar-Tass អះអាងបញ្ជាក់ បន្ថែមអោយដឹងថា ជនសង្ស័យ ដែលជាមេគំនិត ដ៏ធំក្នុងការបំផ្ទុះគ្រាប់បែកម្នាក់នោះ ត្រូវបាន បាញ់សម្លាប់ នៅក្នុងផ្ទះមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុងចំណុះអោយខេត្ត ក្រុង Izberbash

ប្រភពបន្តអោយដឹងថា ជនរួមគំនិតម្នាក់ បានចុះចាញ់ លើកទង់ស ព្រមអោយសមត្តកិច្ចធ្វើការ ចាប់ឃាត់ខ្លួន ខណៈអ្នករួមគំនិតផ្សេងទៀតត្រូវបានមន្រ្តីប៉ូលីសបាញ់សម្លាប់ នៅជិតជនសង្ស័យ ដែលជាមេគំនិត ក្នុងការបំផ្ទុះគ្រាប់បែក ។

គួររំឭកផងដែរថា កាលពីចុងខែ ធ្នូ កន្លងទៅនេះ ជាមួយនឹងប្រតិបត្តិការ រួមផ្សំគំនិតរបស់ឧក្រិដ្ឋ ជនមួយក្រុមនេះ បានញ៉ាំងអោយមានករណី បំផ្ទុះគ្រាប់បែកអត្តឃាត នៅឯក្រុង Volgograd ដោយនៅក្នុងនោះ បានសម្លាប់មនុស្សដល់ទៅ ៣៤ នាក់ ខណៈច្រើនជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN