ព័ត៌មានអន្តរជាតិ ៖ មន្ទីរប៉ង់ តាហ្គោនអាម៉េរិក បានបញ្ជាក់ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ថាលោក អគ្គមេបញ្ជាការ យោធា សហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេស អាហ្វហ្គានីស្ថាន ត្រូវបានបាញ់សម្លាប់ ដោយជនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាសមាជិក នៃកម្លាំងសន្តិសុខ របស់ អាហ្វហ្គានីស្ថាន ដោយគេបានបាញ់ ទៅលើកងកម្លាំង សម្ព័ន្ធ ដែលកំពុងធ្វើប្រតិបត្តិការ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃពុធ ទី០៦ ខែសីហា នេះ ដោយលើក ឡើង ពី សម្តីរបស់មន្ត្រីព័ត៌មានមន្ទីរ ប៉ង់តាហ្គោនលោក ចន ឃើបាយ ថា កងកម្លាំងអាម៉េរិក បានធ្វើប្រ តិបត្តិ ការ ទៅកាន់សកលវិទ្យាល័យការពារជាតិ ម៉ាសល ហ្វាហ៊ីម ដែលជាកន្លែង ហ្វឹកហ្វឺន មន្ត្រី ជំនាញ យោធានៃ ប្រទេសអាហ្វហ្គានីស្ថាន។

ក្នុងបទសង្ខេបព័ត៌មាននោះលោក ឃើបាយ បញ្ជាក់ថា “មានមនុស្សរងរបួស និង ស្លាប់ ប្រហែល ជា ១៥នាក់ ដោយសារតែការបាញ់ប្រហារ ហើយក្នុងនោះក៏មានជនជាតិ អាម៉េរិក ផងដែរ មនុស្ស ភាគច្រើន បានទទួលរងរបួសធ្ងន់ ហើយដោយឡែក មួយចំនួនទៀតបាន រងរបួសដោយសារ តែ អំបែងកញ្ចក់។ ដោយឡែកជនបង្ក ត្រូវបានបាញ់សម្លាប់នៅនឹង កន្លែងកើតហេតុ។”

នៅថ្ងៃដដែលបន្ទាប់ពីការ កើតហេតុនោះ ក្រសួងការពារជាតិអាម៉េរិកបានប្រកាសថាលោក អគ្គ មេបញ្ជាការ យោធាអាម៉េរិកប្រចាំនៅអាហ្វហ្គានីស្ថាន ហារ៉ូលដ៍ ហ្គ្រីណេ បានស្លាប់ ។ សហរដ្ឋអា ម៉េរិក បានសម្តែងនូវមរណៈទុក្ខជូនចំពោះគ្រួសារ និង ជនរងគ្រោះទាំងអស់ ហើយ សន្យាថាខ្លួន នឹងធ្វើការ តាមដានលើករណីនេះ ហើយ នៅតែ បំពេញការងារយ៉ាងសកម្ម ដើម្បីធានាឲ្យបាននូវ សន្តិភាព និង សន្តិសុខ សម្រាប់កងកម្លាំង និង ជដថនស៊ីវិលទាំងអស់ ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ប៊ីប៊ីស៊ី