ស៊ីដនី៖ ហ្វូស៊ីលដាយណូស័រ អូស្រ្តាលី ដែលមាន អាយុកាលជាង ១០០ លានឆ្នាំ ត្រូវបានរក ឃើញនៅតំបន់ បុរាណ វិទ្យានៃប្រទេសអូស្រ្តាលី ដែលតំបន់នេះត្រូវបាន រកឃើញនៅក្នុង ឆ្នាំ ១៩៣០។ នេះបើយោងតាម ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី ២៥ ខែកញ្ញា ឆ្នាំ ២០១៥។

សេចក្តីរាយការណ៍ ពីក្រុមសហប្រតិបត្តិការ ផ្សព្វផ្សាយអូស្រ្តាលីបានឲ្យដឹងថា ហ្វូស៊ីលដែល ត្រូវបាន រកឃើញ នៅរដ្ឋឃ្វីនស៍លេនភាគខាងជើង ប្រទេសអូស្ត្រាលី ត្រូវបានក្រុមអ្នក ស្រាវជ្រាវ ជឿជាក់ថា ជាឆ្អឹងផ្នែកទ្រូង។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហេនរី ប៊ើហ្គូនីនៃ សារមន្ទីរដាយណូស័រ នៃរដ្ឋឃ្វីនលេន បាននិយាយថា ហ្វូស័រដាយណូស័រជាច្រើនត្រូវបានរកឃើញចាប់តាំងពីឆ្នាំ ១៩៣២មកម្ល៉េះ។ ដោយឡែក ឆ្អឹងទំាងនោះត្រូវបាន យកទៅដាក់នៅក្នុងសារមន្ទីរដាយណូស័រ ដោយឆ្លងតាម ការពិនិត្យរបស់ក្រុមអ្នកជំនាញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល