ព័ត៌មានអន្តរជាតិ ៖ សន្លឹករូបថត ត្រឹមតែ មួយសន្លឹក បង្ហាញច្បាស់ជាក់ស្តែង បុរសជាឪពុក ដៃ កាន់ឆ័ត្រ បាំងខ្យល់ បាំង ភ្លៀង អោយកូនប្រុស តូចកណ្តាលទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ខណៈ ខ្លួនឯងផ្ទាល់ ទទឹកជោគនោះ បានធ្វើអោយសង្គម អ្នកប្រើប្រាស់ បណ្តាញអ៊ីនធើណេត រំ ជួលចិត្តជាខ្លាំង ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរូប សាយ ភាយល្បីជាខ្លាំង នៅតាមបណ្តាញ សង្គម ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរស ជាឪពុក ដែល ទទួល បាន បរមងា ថ្មីៗ និងភ្លាម "Umbrella Dad" លោកមានឈ្មោះ Liu Qiao អ្នកគ្រប់គ្រងក្រុមហ៊ុន JPMorgan Chase ។ លោក គូសបញ្ជាក់អោយដឹងថា ជារៀងរាល់ថ្ងៃ វេលាម៉ោង ៥ ល្ងាច ក្រោយ បញ្ជប់ការងារ នៅឯការិយា ល័យ លោកតែងតែ ទៅទទួលកូនតូច ពីសាលាមតេយ្យ ។ ដោយឡែក មានថ្ងៃមួយ ថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅនេះ មានភ្លៀងធ្លាក់ជាខ្លាំង ខណៈពេលដែលពួកគេទាំងពីរ នាក់ ធ្វើដំណើរចេញពី សាលាទៅផ្ទះជាមួយនឹងគ្នា ។ មិនសម្រេចចិត្ត ជ្រកភ្លៀងសិននោះទេ ពីព្រោះ បុរសជាឪពុកបាន គិតថា ផ្ទះនៅមិនឆ្ងាយ ពីសាលាមតេយ្យ ។ ជាកាតព្វកិច្ច ដែលត្រូវធ្វើ ខ្ញុំមិន នឹកស្មានថា ទទួល បានការសរសើរ ពីសំណាក់សាធារណជន យ៉ាងដូច្នេះ នោះទេ ។

មានចម្ងល់ខ្លះបានលើកឡើងអោយដឹងថា ចុះហេតុដូចម្តេច បានជា លោក Liu មិន ពរ កូនប្រុស តូចនៅនឹងដៃ រួចទទូលឆ័ត្រ កុំអោយទទឺកទាំងអស់គ្នា ។ លោក ប កស្រាយអោយដឹងថា ជាការ ពិត យោងតាមចិត្តសាស្រ្តអប់រំ ក្នុងនាមជា ឪពុកម្តាយ "ខ្ញុំចង់ អោយគេ អាចដោះស្រាយបាន ចំ ពោះបព្ហាាកើតមានឡើងចំពោះមុខ ដូច្នេះ ទើបខ្ញុំមិនសម្រេចចិត្ត ពរគេ ឬក៏ ជួយយូរកាបូបអោយ គេនោះទេ ប៉ុន្តែ គេនៅក្មេង ដូច្នេះ ទើបមិនចង់អោយគេ ផ្តាសាយ ។ ច្រើនជាងនេះ ទៅទៀត ខ្ញុំ ណែនាំអោយគេ ចាប់ផ្តើមចូលចិត្ត ស្រឡាញ់ និងសិក្សា ពី ការលេង ព្យាណូ ស្គរ ក៏ដូចជាតៃក្វាន់ ដូជាដើម ក្នុងគោលបំណងចម្បង ថាគេអាចនឹងរកឃើញបែបផែនជីវិត រស់នៅល្អប្រសើរនាពេល អនាគត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា