CamNews

សិស្សជើងខ្លាំងនិទ្ទេស A ១១នាក់ ទៅដល់ណាហើយ?

ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខ ជិតមួយឆ្នាំកន្លងមកនេះ សិស្សជើងខ្លាំងនិទ្ទេសA ១១នាក់ដែលបានធ្វើឲ្យកក្រើកវិស័យអប់រំ ជាពិសេសសម័យប្រឡងបាក់ឌុប កាលពីឆ្នាំទៅនឹងជួបជុំគ្នា ជាលើកដំបូងនៅល្ងាចថ្ងៃពុធ ទី១៧វេលាម៉ោង២ រសៀលនេះ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។ បច្ចុប្បន្ន ពួកគាត់ជានិស្សិតនៅសាកលវិទ្យាល័យ៤ផ្សេងគ្នា។

ជាមួយគ្នានេះ យុវជនជើងខ្លាំងថ្មី លឹម ម៉េងសាយ ជើងឯកគណិតវិទ្យា ឆ្នាំ២០១៥ ដែលកំពុងត្រៀម យកមេដៃមាសពិភពលោក នៅខែក្រោយ ក៏នឹងមានវត្តមាននៅទីនោះដែរ ។

លោក ពុយ គា ដែលជាអ្នករៀបចំឲមានការជួបជុំគ្នានេះ បាននិយាយថា លោកចង់ស្វែងយល់ពីការរៀនសូត្រ របស់យុវជនឆ្នើម ទាំង១១រូប ថាតើពួកគាត់នៅរក្សាភាពខ្លាំងដដែលឬយ៉ាងណា? លោក ពុយ គាបានបន្ថែមថា សហការីអ្នកសារពត៌មានទាំងអស់អាចសម្ភាសន៍ ពួកគាត់បាន ហើយក៏ស្វាគមន៍ដល់បងប្អូន ដែលចង់លើកទឹកចិត្តបន្តដល់ពួកគាត់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល