កាលពីថ្ងៃទី ១០ ខែកញ្ញា ២០១១ នាពេលកន្លងទៅថ្មីៗនេះនៅក្នុងទីក្រុង Dunedin ប្រទេស
New Zealand មានកម្មវិធីប្រកួតបាល់អោបមួយដ៏គួរអោយទាក់ទាញ ដែលអ្នកចូលរួមប្រកួត
មានទាំងបុរស និងស្រ្តី មានវ័យខុសៗគ្នា ។ អ្វីដែលប្លែកគឺភាគីខាងបុរសមិនមានស្លៀកពាក់
ទេតាំងពីដើមទីនៃការប្រកួត ប៉ុន្តែចំពោះភាគីខាងស្រ្តីស្លៀកពាក់ធម្មតា តែក្នុងករណីក្រុម
ខាងស្រ្តីចាញ់ក្នុងការប្រកួតម្តងគឺតំរូវអោយសមាជិកម្នាក់នៅក្នុងក្រុមនោះដោះសំលៀក
បំពាក់ចេញបន្តិចម្តងៗ ដែលមានន័យថាប្រសិនជាក្រុមខាងនារីចាញ់ទាំងស្រុងនៅក្នុងការ
ប្រកួតនេះគឺគ្រប់សមាជិកទាំងអស់ក៏មានសភាពអាក្រាតកាយដូចបុរសអញ្ចឹងដែរ ។
នេះជាប្រភេទកីឡាប្រណីមួយនៅក្នុងប្រទេស New Zealand ហើយបើទោះបីជាច្បាប់ការ
ប្រកួតនៃកីឡានេះមានលក្ខណៈបែបស្រើបសា្រលប្លែកពីគេក៏ពិតមែន តែកីឡានេះនៅតែ
ទាក់ទាញបានអ្នកចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកប្រកួតនិងអ្នកចូលរួមទស្សនាជារៀងរាល់
ឆ្នាំ ។
ឆ្នាំនេះក្រុមកីឡាករបុរសឈ្មោះថា Blacks របស់ Dunedin ប្រទេស New Zealandបានធ្វើការ
ប្រកួតជាមួយក្រុមកីឡាការិនីមកពីប្រទេស អេស្ប៉ាញ មានឈ្មោះថា Conqueror ក៏បាន
បង្កើតនូវទិដ្ឋភាពការប្រកួតមួយដ៏គួរអោយចាប់អារម្មណ៍ផងដែរ ។ ការប្រកួតមានភាពស្វិត
ស្វាញបំផុត បើយើងធ្វើការប៉ាន់ស្មាននោះភាគីបុរសបានប្រឹងប្រឺងអស់ពីកំលាំងកាយចិត្ត
ដើម្បីអោយគូប្រកួតខាងស្ត្រីដោះសំលៀកបំពាក់ចេញ ប៉ុន្តែភាគីខាងស្រ្តីវិញក៏មិនអន់ដែរ
ពួកគេប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីដណ្តើមយកជ័យជំនះ និងចៀសបានពីការអាក្រាតកាយ
នេះ តែទោះជាយ៉ាងណាគេក៏ឃើញមានសមាជិកស្រ្តីខ្លះបានដោះសំលៀកបំពាក់ចេញ
បណ្តើរៗទៅហើយ ៕
ប្រភពី៖ QQ & 24H
ដោយ៖ យ៉ាវីន