CamNews

បងស្រីបង្កើតលោក កែម ឡី មិនដឹងពីការចាក់ថ្នាំ​ខុសបច្ចេកទេស​លើ​សាក​សពទេ គ្រាន់តែ​ដឹងថា ការចាក់ថ្នាំ

(ភ្នំពេញ)៖ លោកស្រី កែម ថាវី បងស្រីបង្កើតរបស់លោក កែម ឡី បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោកស្រី មិនដឹងពីការចាក់ថ្នាំខុសបច្ចេកទេសលើកសាកសពទេ គ្រាន់តែ​ដឹងថា មានការចាក់ថ្នាំរក្សាសាកសពមានការយឺតយ៉ាវ។ លោកស្រីបន្តថា សាកសពលោក កែម ឡី គឺមានការប្រែប្រួលខុសពីថ្ងៃម្សិលមិញ ប៉ុន្តែមិនមានការប្រែប្រួលអ្វីច្រើន​គួរឲ្យកត់សំគាល់​ឡើយ។

យ៉ាងណាក៏ដោយបងស្រីបង្កើតរបស់លោក កែម ឡី អះអាងថា ការប្រែប្រួលសាកសព គឺជារឿងសាមញ្ញានោះទេ ពីព្រោះជាសាកសព ចង់មិនចង់ គឺត្រូវតែមានសភាពខុសពីមនុស្សរស់។

បញ្ជាក់ប្រាប់នៅមុននេះបន្តិច លោកស្រី កែម ថាវី បងស្រីបង្កើតរបស់លោក កែម ឡីឲ្យដឹងថា «ខ្ញុំមិនបានដឹងថា សាកសពប្អូនខ្ញុំ ចាក់ថ្នាំខុសបច្ចេកទេសអ្វីទេ គ្រាន់តែដឹងថា​ ដល់ពេល​កំណត់ ត្រូវចាក់ថ្នាំរក្សាសាកសពបន្ត តែមិនបានចាក់ឲ្យទាន់ពេលវេលា។ តែខ្ញុំឃើញថា សភាពសាកសពរបស់ប្អូនខ្ញុំ គឺគ្មានអ្វីប្រែប្រួលខ្លាំងនោះទេ គឺធម្មតាទៅតាម​សភាពសាកសព​ដែលរក្សាទុក»។

ការបញ្ជាក់របស់លោកស្រី កែម ថាវី បានធ្វើឡើងក្រោយពីមានការលើកឡើងពីព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនថា សាកសពរបស់លោក កែម ឡី គឺចាក់ថ្នាំខុសបច្ចេកទេសទើបធ្វើឲ្យសាកសព មានការប្រែប្រួលខ្មៅ និងហើមលឿន ខុសពីធម្មតា។

សូមជំរាបថា មហាជនជាពិសេស អ្នកគាំទ្ររបស់លោក កែម​ ឡី បានស្នើឲ្យគ្រួសារសព របស់លោក បន្តរក្សាសាកសពឲ្យបានយូរតាមដែលអាចធ្វើបាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចមកអុកធូប និងគោរពវិញ្ញាណក្ខន្ធបានក្នុងរយៈពេលយូរទៀត។

អ្នកស្រី កែម ថាវី បងស្រីបង្កើតរបស់ លោក កែម ឡី បានបញ្ជាក់ថា សាកសពលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដាទេ អាចនឹងរក្សាទុកបន្តទៀត។ អ្នកស្រី​បន្តថា ការកំណត់ថា ថ្ងៃទី១៨ ខែកក្កដា គ្រាន់តែជាកាលបរិច្ឆេទទុកទេ តែមិនប្រាកដឡើយ អ្វីៗអាចនឹងមានការផ្លាស់ប្តូរតែលោកស្រី មិនបានបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរថា នឹងរក្សាទុករហូតដល់ ពេលណាឡើយ រង់ចាំការសម្រេចជាថ្មីម្តងទៀតសិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី