ជាទូទៅ មនុស្សដែលមានអាយុ៣០ឆ្នាំឡើងទៅ តែងតែប្រឈមមុខទៅនឹងបញ្ហាស្បែកជ្រាវ ជ្រួញ ហើយខ្ញុំជឿថា យុវជនខ្លះកំពុងតែអានអត្ថបទនេះក៏កំពុងតែប្រឈមបញ្ហានេះដែរ។ តែកុំភ័យអីយើង អាចជួយអ្នកបាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រអាចទប់ស្កាត់ភាពចាស់យ៉ាងមាន ប្រសិទ្ធភាព៖
1.ចូរធ្វើអារម្មណ៍ឲ្យសប្បាយរីករាយ ព្រោះអារម្មណ៍តានតឹងនឹងធ្វើឲ្យស្បែករបស់អ្នកឆាប់ចាស់។
2.ជាតិទឹកគ្រប់គ្រាន់។ត្រូវច្បាស់ថាអ្នកញ៉ាំទឹកច្រើន ៨កែវជាអប្បបរមាក្នុងមួយថ្ងៃ ស្បែករបស់អ្នកប្រាកដជាស្រស់ថ្លា។
3.តុល្យភាពក្នុងការញ៉ាំអាហារ។ញ៉ាំក្រុមអាហារណា ដែលមានប្រយោជន៍សម្រាប់សុខភាពបំផុត ដូចជា បន្លែ ផ្លែឈើ ជាពិសេសគឺអាហារណាដែលមានជាតិសរសៃ(fiber)ព្រោះអាហារទាំងនេះសំបូរ ទៅដោយជាតិរ៉ែនិងវីតាមីនសំខាន់ៗដែលអាចជួយកោសិកាខូច ឲ្យប្រសើរឡើងវិញបាន។
4.ជៀសវាងនូវការប្រើប្រាស គ្រឿងស្រវឹងនិងការជក់បារី ព្រមទាំងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំពេទ្យព្រោះសារធាតុគីមី ដែលមាននៅក្នុងថ្នាំមួយចំនួនអាចធ្វើឲ្យស្បែករបស់អ្នកជ្រាវ ជ្រួញបានយ៉ាងលឿន។
5.ធ្វើលំហាត់ប្រាណ។ហាត់ប្រាណយ៉ាងហោចណាស់ឲ្យបាន ៣ដងក្នុង១សប្តាហ៍នឹងជួយឲ្យស្បែករបស់អ្នកស្រស់ថ្លា មិនស្លេកស្លាំង ព្រោះការហាត់ប្រាណបានបង្ហូរញើសនាំចេញមកនូវជាតិពុលជាច្រើន។
6.ជៀសឆ្ងាយពីកម្ដៅថ្ងៃ។ នៅក្រោមពន្លឺថ្ងៃនឹងអាចធ្វើឲ្យខូចស្បែកបានយ៉ាងងាយ។
បើជៀសមិនផុតពីការនៅក្រោមពន្លឺថ្ងៃទេ គួរតែប្រើគ្រឿងសំអាងណាដែលការពារនិងជួយដល់ស្បែក។
7.ប្រើប្រាស់គ្រឿងសំអាងជំនួយស្បែក។ ត្រូវពិគ្រោះជាមួយអ្នកជំនាញខាងស្បែក ជ្រើសរើសយកផលិតផលណាដែលត្រូវនឹងស្បែករបស់អ្នក ជាពិសេសសំបូរនូវវីតាមីនCនិងA។