CamNews

ចន ច័ន្ទលក្ខិណា ទុក​ពេល​ឲ្យ​​បុរស​ម្នាក់​១​សប្តាហ៍ ​ដើម្បី​រក​ភស្តុតាង​​ដែល​​ហ៊ាន​​ចោទ​ថា «នាង​ជា

(ភ្នំពេញ)៖ តារាសម្តែងចាស់វស្សា ហើយនៅតែរក្សាបានប្រិជាប្រិតភាព អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីម្សិលមិញ បានផ្ទុះកំហឹងខឹងដាច់ក្បាល​ដាច់​កន្ទុយ បន្ទាប់ពីនាង​បាន​បង្ហោះ​រូបថតមួយសន្លឹ​ក ដែលថតជុំគ្នាពីរនាក់ម្តាយ-កូនដោយបានសរសេរ​ខ្លីថា​ «មុខដូចឪគ្មានល្អៀង មកម៉ែម៉ាបន្តិចណាសោះ​ហ្មង!»។ ប៉ុន្តែភ្លាមៗនោះ​​​ក្រោយពីនាងបង្ហោះ​ មិនបានប៉ុន្មាននាទីផង ក៏ស្រាប់​តែឃើ​ញ​មានម្ចាស់ Acount Facebook មួយ មានឈ្មោះថា «វឿន ចាន់វីរៈបុត្រ» បានសរសេរ Comment មកថា «ម៉ែក្ប​ត់​ម៉េចដូចម៉ែ!»។

ត្រឹមតែ Comment ពាក្យមួយឃ្លា​ ដោយខ្លីនេះសោះ បានធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ឡើ​ង​កំដៅឆេះដុំប្រតិកម្មវិញថា «ច្បាស់អត់ថាខ្ញុំក្បត់ ? រកភ័ស្តតាងឲ្យច្បាស់ បើមិនច្បាស់អ្នកឯ​ង នឹង​ជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឲ្យអ្នកឯងមួយអាទិត្យ លាងខួររកភ័ស្តុតាងឲ្យច្បា​ស់ អាទិត្យក្រោយជួបគ្នា!»។

ជាមួយគ្នានេះ​​ តារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបញ្ជាក់បន្ថែម​ថា​​« ចាំមើលគេក្លាហាន ចេញមុខមកតវ៉ាឬអត់ ឥឡូវសុំលេងអាអ្នកហ៊ាន មកខមមិនបែបនេះ ក្នុង Acc​ ខ្ញុំម្តង។ កុំអាងខ្ញុំជាមនុស្សមហាជន ចង់មកដៀលខ្ញុំស្រេចចិត្ត ខ្ញុំបង្ហោះក្នុង Acc ផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែអ្នកមកបំពានសិទ្ធខ្ញុំ បំណាច់អ្នកមិនគោរពសិទ្ធិខ្ញុំ​ទៅហើយ ខ្ញុំក៏មិនគោរពអ្នកវិញដែរ។ ខ្វះអីមនុស្ស​ជេរខ្ញុំ និ​ង​ដៀលខ្ញុំ តែខ្ញុំមិន​ខ្វល់ ព្រោះពួកគេមិន​ដែលចូលមកជេរ​ក្នុង Acc ផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំលែងយល់មុខទៀតហើយ ហើយបើក្លាហានចេញមុខមក!»។

ទន្ទឹមនឹងគ្នានេះ ការប្រកាសគំរាមប្តឹង ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា ​គេក៏សង្កេត​ឃើ​ញ​​ មានអ្នកគាំទ្រនៅលើហបណ្តាញសង្គម ហ្វេសប៊ុកនាងជាច្រើន ក៏បានគាំទ្រនឹងជម្រុញ ឲ្យច​ន ច័ន្ទលក្ខិណា ដាក់ពាក្យទៅបុរស ដែលជាម្ចាស់ Acount Facebook ខាងលើនេះផងដែរ។​ ប៉ុន្តែ​គេនៅ​មិ​នទាន់ដឹងទេថា តើអ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាចិត្តសឿង ប្តឹងបុរសម្នាក់នេះ ​ឬយ៉ា​ងណា​ទេ ប្រសិនបើគ្មានការចេញមុខសុំទោសជាសាធារណៈ​ ទេនោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី