CamNews

ទេព សម្ផស្ស នៅ​តែ​មាន​ចេតនា បន្ត​លាក់​បាំង​រឿង​​រ៉ាវ ជីវិត​ស្នេហា​ផ្ទាល់​ខ្លួន

(ភ្នំពេញ)៖ ក្នុងជំនួបផ្ទាល់ ជាមួយ Khmertalking ​កាលពីថ្មីៗនេះ ​តារាស​ម្តែងរូបស្រស់ នាង ទេព សម្ផ​ស្ស ហាក់បង្ហាញចេតនា នៅតែគ្មាន​ភា​ពក្លាហាន​ បើកកកាយរឿងពិត និងនៅតែបន្តការលាក់បាំង ពីរឿងរ៉ាវជីវិតស្នេហាក្រៅឆាក ខណៈ​កន្លងម​ក​ ធ្លា​ប់ផ្ទុះដំណឹ​ងដ៏គួរឲ្យភ្ញាក់ផ្អើលមកថា នាងធ្លាប់លួចលា​​​ក់មានទំនាក់ទំនង​ស្នេហា ក្រៅឆាក ជាមួយបុរសជនជាតិហ្វីលីពិន រស់ក្នុងស្រុកខ្មែរម្នាក់ រហូតបានកូនម្នាក់ ជាចំណងដៃរួមគ្នា។

នាង ទេព សម្ផស្ស បានថ្លែងក្នុងជំនួបនោះថា «ខ្ញុំសុំទោសបងៗជាមុន ចំពោះរឿង​ផ្ទាល់​ខ្លួន​ ក្រៅ​​ពីការងារសិល្បៈ គឺមិនអាចផ្តល់ស​ម្ភាសន៍បានទេ !»។ ការបដិសេធ មិននិយាយបញ្ហា​រឿងជី​វិតឯកជន ក្រៅសិល្បៈ ពីសំណាក់នាង ទេព សម្ផស្ស នេះបានធ្វើឡើង បន្ទាប់ពីបែកធ្លាយ​ដំណឹ​ង​ ស្នេ​ហា​ក្រៅឆាក ជាមួយគូស្នេហ៍ជនជាតិហ្វីលីពិន ឈានដល់ការរស់នៅ ក្រោមដំបូលផ្ទះ​ជាមួយគ្នា​នោះ។

​ស្រីស្រស់ ទេព សម្ផស្ស បាននិយាយថា «រឿងផ្ទាល់ខ្លួន ខ្ញុំសុំរក្សាសិទ្ធិ មិនអត្ថាធិប្បាយអ្វីទាំង​អស់។ ​មូលហេតុមកពីខ្ញុំ មិនចង់ឲ្យកើតមានរឿងវែងឆ្ងាយ ព្រោះបើយើងនិយាយ ឬបកស្រាយកាន់តែកើតមានរឿងដដែលៗ មិនចេះចប់មិនចេះហើយទេ។ ដូច្នេះខ្ញុំចង់និយាយអ្វី ដែលជារឿងល្អៗ ដូចជាវិស័​យ​សិ​ល្បៈប៉ុណ្ណោះ!»។

ជាមួយ​នឹងការបដិសេធ សម្រាប់ការបកស្រាយរឿងស្នេហាផ្ទាល់ខ្លួន ខាងលើនេះដែរ នាង ទេ​ព សម្ផស្ស បានបង្ហើបប្រាប់ពីការងារសិល្បៈ សព្វថ្ងៃថា កំពុងមមាញឹកច្រើនគួរសម ព្រោះ​ថ្មីៗកន្លងមកនេះ នាងក៏ទើបថតបញ្ចប់ខ្សែភាពយន្ត ចំនួន៣ឬ៤រឿងព្រមគ្នា។ ម្យ៉ាងទៀត ក្រៅពីតំណែងតួឯក ក្នុងខ្សែភាព​យន្តរឿង «ចេនឡា២» ត្រូវបានថតបញ្ចប់ និងបានសម្ពោធចាក់​បញ្ចាំង​ នៅថ្ងៃទី០៥ ខែវិច្ឆិកា នោះ បច្ចុប្បន្ននាងក៏កំពុងសម្តែង ខ្សែភាពយន្តថ្មីមួយទៀត ដែល​ត្រូវចាក់ បញ្ចាំងនៅស្ថានីយទូរទស្សន៍​CTN ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង