ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានគេ ប្រទះឃើញ ចងកសម្លាប់ខ្លួន នៅកណ្តាលដីឡូត៍ មួយ
ដោយយក ក្រមាចង ក មួយជុំរួចហើយ យកទៅចងភ្ជាប់ និងមែកប្រេងខ្យល់ កាលពីវេលាម៉ោង៦
និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងដីឡូត៍ ភូមិក្រាំងអង្រ្កង់ សង្កាត់ក្រាំងធ្នង់
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាលបាន ឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វឿន វី ភេទប្រុស អាយុ២៨ឆ្នាំ
មានមុខរបរជា កម្មករសំណង់ ខណ្ឌសែនសុខ ស្នាក់នៅក្នុង ការដ្ឋានសំណង់ មានស្រុកកំណើត
នៅខេត្តព្រៃវែង និងមានប្រពន្ធ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នគរបាលបាន បន្តទៀតថា បើតាមកម្មករ ដែលបានធ្វើការ ជាមួយគ្នានោះបាន និយាយថា កាលពី
ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ប្រពន្ធរបស់ជនរងគ្រោះបាន ទូរស័ព្ទសុំលុយ ដើម្បីយក ទៅមើល
កូនពីព្រោះ កូននៅឯផ្ទះឈឺ បន្ទាប់មកជនរងគ្រោះ ក៏បានអង្គុយសញ្ជក់ សញ្ជឹងតែម្នាក់ឯង មិនដឹង
គិតអំពីអ្វី នោះទេ លុះដល់ព្រឹកឡើងក៏កើត រឿងបែបនេះ តែម្តងទៅ។

កម្មករសំណង់បាន បន្តទៀតថា ទំនងជាជនរងគ្រោះ គ្មានលុយឲ្យប្រពន្ធហើយ មើលទៅ ហើយក៏មិន
ដឹងទៅរកនរណា ម្យ៉ាងទៀត កូនកឈឺផង គិតមិនចេញក៏ដាច់ចិត្ត ចងកសម្លាប់ខ្លួនតែម្តងទៅ ហើយ
ការប្រទះឃើញ សាកសពរបស់ជនរងគ្រោះ គឺដោយសារតែមាន អ្នកឆ្លងកាត់ទៅដើម្បីទៅ ធ្វើក៏ប្រទះ
ឃើញរួចហើយ ក៏មានការភ្ញាក់ផ្អើលតែម្តងទៅ។

ភ្លាមៗនោះ នគរបាលបច្ចេកទេស ក៏បានចុះទៅពិនិត្យ សាកសព រួចហើយសន្និដ្ឋានថា សាកសពពិត
ជាធ្វើអត្តឃាតដោយខ្លួនឯង និងប្រគល់ជូន ទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាម
ប្រពៃណី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល