ភ្នំពេញ៖ ថ្មីៗនេះ មានព័ត៌មានលេចឮថា តារាសម្តែងស្រីសាច់សខ្ចី ជាប់ងារជា មេម៉ាយក្ដៅស្រួយ អ្នកនាង កែវ ពេជ្រពិសី កំពុងតែជួបប្រទះ ភាពប្រះឆា ស្នេហ៍ជាមួយ លោកមន្រ្តីធំមានឋានៈផ្កាយពីរម្នាក់ បន្ទាប់ពីនាងបានទាក់ទងស្នេហា ជាមួយគ្នាអស់ រយៈពេលជិតពីរឆ្នាំមកនោះ។

ប្រភពពីអ្នកនៅក្បែរ តារាសម្តែង មានឈ្មោះល្បី កែវ ពេជ្រពិសី បាននិយាយឲ្យដឹងថា ពេលនេះ ចំណងស្នេហ៍រវាងតារា កែវ ពេជ្រពិសី និងបុរសងារ ជាមន្រ្តីធំពាក់ផ្កាយពីរលើស្មា បាននឹងកំពុតែឈាន ទៅដល់ផ្លូវបែកបាក់គ្នាហើយព្រោះតែការមិនចុះសម្រុង និងមិនជឿជាក់ លើគ្នាទៅវិញទៅមក ហើយបុរសម្នាក់នេះ តែងតែលើកហេតុផល ពីការ ប្រច័ណ្ឌ ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ក្លាយទៅជារឿងឈ្លោះ ប្រកែកពាក្យសម្តីគ្នា។

ប្រភពកំពុងតែនិយាយចេញ ពីមាត់មួយទៅមាត់មួយ បានលើកឡើងថា ពេលនេះតារាស្រីនាង កែវ ពេជ្រពិសី ហាក់ដូចជាធ្លាក់កាលីប ជាងពេលមុនៗ ព្រោះតែបុរសជាគូស្នេហ៍ បានប្រែបែកចិត្តពី ពិសី ហើយក៏មិនសូវគិតគូដូចកាលពីគ្រាដំបូងនោះឡើយ។ ម្យ៉ាងទៀត រថយន្តស៊េរីទំនើប ដែលនាងធ្លាប់ជិះឆ្វេកឆ្វាច សម្ញែងគេឯងកន្លងមក ក៏ត្រូវឃ្លាតចាកឆ្ងាយពីនាងទៀតផង។

ប្រភពខាងលើ បានបន្តថា អំឡុងពេលថ្មីៗនេះ អ្នកមេម៉ាយសាច់សខ្ចី កែវ ពេជ្រពិសី ដូចជាមិនឃើញបញ្ចេញឡានថ្មីស៊េរីទំនើប Lexus GX 460 ពណ៌ខ្មៅ នោះទៀតទេ គឺឃើញជិះតែឡាន Lexus RX 330 ពណ៌ស តម្លៃជាង ១ម៉ឺនដុល្លារ តែប៉ុណ្ណោះ ។ ទើបមានការសង្ស័យចេញមកថា នាង កែវ ពេជ្រពិសី ត្រូវបានគូស្នេហ៍ដកហូតរយន្តនេះវិញ ក៏ថាបាន ។

តារាសម្ដែងសម្បូរទឹកភ្នែក មានមន្តស្នេហ៍ កែវ ពេជ្រពិសី មុននេះត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ថា នាងតែងបង្ហាញ ពីឥរិយាបទភាពហ៊ឺហារ ដោយការប្រើប្រាស់សម្ភារមានតម្លៃថ្លៃៗ ប្រៀបបាននឹងមនុស្សដែលមាន ឥទ្ធិពលនៅក្នុងសង្គមម្នាក់ដែរ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចឮព័ត៌មានល្ហៀងៗមកថា នាងមិនសូវហ៊ឺ ហាខ្លាំងដូចមុខទៀតឡើយ ។

ជុំវិញព័ត៌មាន ដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បី សុំការបកស្រាយ ពីអ្នកមេម៉ាយក្តៅស្រួយ កែវ ពេជ្រពិសី បាននៅឡើយទេ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការ ទំនាក់ទំនងបាន។

គួររំឭកថា ក្រោយពេលកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយស្វាមីការពេញច្បាប់ លោក ចន្ថា ស្រី អាណិកជនខ្មែរ រស់នៅអូស្រ្តាលី អស់រយៈពេលជាច្រើនឆ្នាំមក កែវ ពេជ្រពិសី តែបានរងដោយព្យុះភ្លៀងព័ត៌មានអំពីជីវិតស្នេហាក្រៅឆាក ជាបន្តបន្ទាប់ ដោយកន្លងមកល្បីថា មានបុរសចម្រុះឋានៈ និងសម្បូរទ្រព្យជាច្រើនទាំងក្នុង និងក្រៅប្រទេស ចោមសុំស្នេហ៍នាងមិនដាច់ ប៉ុន្តែដំណឹងទាំងនេះ តែងរសាត់ឃ្លាតឆ្ងាយទៅវិញ បន្ទាប់ពីមានការចេញមុខបំភ្លឺ ដោយពីម្ចាស់សាមីខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល