ព័ត៌មានអន្តរជាតិ ៖ គណៈកម្មការសិទ្ធមនុស្សជាតិ ប្រទេសម៉ិចសិកអោយដឹងថា ហោចណាស់ ពលរដ្ឋ ២២នាក់ ត្រូវបានសម្លាប់ ដោយប៉ូលីសសហព័ន្ធ អំឡុងពេលដែលបញ្ហាប្រឈមមុខដាក់ គ្នាមួយនៅលើដីជម្លោះវាលស្រែចិញ្ចឹមសត្វ នាភាគខាងលិចរដ្ឋ Michoacan កាលពីឆ្នាំទៅ ។

ប្រភពបញ្ជាក់ឲ្យដឹងថា គណៈកម្មការ សិទ្ធមនុស្សជាតិ ប្រទេសម៉ិចសិក បានធ្វើការស៊ើបអង្កេត ពាក់ព័ន្ធនឹងជម្លោះដ៏ប្រឈមមួយនេះ ដែលបានកើតឡើងនៅលើដីជម្លោះវាលស្រែចិញ្ចឹមសត្វ នាទីក្រុង Tanhuato កាលពីអំឡុងខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ ។ ជារួម ជនរងគ្រោះសរុប ពីក្រុមជួញដូរគ្រឿងញៀន ៤២នាក់ ក៏បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្រ្តីប៉ូលីសដូចគ្នា ដែរ ។ រដ្ឋាភិបាលប្រទេសម៉ិចសិក បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ពុំមានករណីរំលោភ បំពានសិទ្ធមនុស្សនោះទេ ។

ការប៉ះទង្គិចលើកនេះ ដែលថាឈានទៅសម្លាប់មនុស្សនោះ គឺត្រូវបានគេដាក់បន្ទុកថាពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀន ខណៈមន្រ្តីប៉ូលីសម្នាក់ ឲ្យដឹងថា វាគឺជាការប៉ះទង្គិច សង្គ្រាម គ្រឿងញៀន រវាងក្រុមអន្ធពាលគ្រឿងញៀន ២ក្រុម។ នគោបាលម៉ិចសិក នាពេលនោះ គូស បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះស្លាប់ទាំងអស់ គឺជាសមាជិកនៃក្រុមគ្រឿងញៀន ខណៈ វាជាការ អះអាងដាច់ដោយឡែក និងខុសគ្នាដាច់ ពីគណៈកម្មការសិទ្ធមនុស្ស ម៉ិចសិក ដែលស្រាវជ្រាវ និងរកឃើញថា មនុស្ស ៤០នាក់ ត្រូវបានបាញ់សម្លាប់ ម្នាក់ស្លាប់នៅក្នុងភ្នក់ភ្លើង និង ច្រើននាក់ ទៀតស្លាប់ដូចគ្នាដែរដោយសារតែការរត់ជាន់ ។ របាយការណ៍ បញ្ជាក់អោយដឹងថា រដ្ឋ Micho- acan បានក្លាយទៅជារដ្ឋមួយដែលមានអំពើហឹង្សាខ្លាំងបំផុត ដោយសារតែមានការប្រឈមមុខ ដាក់គ្នាខ្លាំងរវាងក្រុមអន្ធពាលគ្រឿងញៀន និងម្ចាស់ស្រុក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី