(ឥណ្ឌា)៖ បុរសម្នាក់តក់ស្លុតជាខ្លាំង ពេលដែលគាត់ដឹងថាគូស្នេហ៍ តាមហ្វេសប៊ុកតាមពិត គឺជាប្រពន្ធរបស់គាត់សោះ បន្ទាប់ពីបានណាត់ជួបគ្នា លើកដំបូងនៅឯភោជនីយដ្ឋានមួយ។ ហេតុការណ៍នេះ កើតឡើងនៅប្រទេសឥណ្ឌា បុគ្គលិកក្នុង ភោជនីយដ្ឋាន បានទូរស័ព្ទហៅប៉ូលីស ឲ្យមកកាន់ហាង បន្ទាប់ពីឃើញអ្នកទាំងពីរ ចាប់ផ្តើមឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយពីដឹងការពិតរៀងៗខ្លួន ព្រោះខ្លាចពួកគេ បង្កអំពើហិង្សា។

តាមហេតុការណ៍ឲ្យដឹងថា បុរសជាប្តីបានស្វែងរកគូស្នេហ៍ថ្មី តាមហ្វេសប៊ុក ហើយប្រហែលជាពីរបីសប្តាហ៍ក្រោយមក គាត់ក៏ទាក់ទងបាននារីម្នាក់ រួចក៏ជជែកគ្នាលេងដោយមិនបានដឹងថា ជាប្រពន្ធរបស់ខ្លួនទេ ព្រោះពួកគេប្រើឈ្មោះ និងរូបថតក្លែងក្លាយ។ ក្រោយមកអ្នកទាំងពីរព្រមព្រៀងគ្នា ណាត់ជួបនៅភោជនីយដ្ឋានមួយកន្លែង ហើយស្រាប់តែ ស្រឡាំងកាំងរៀងៗខ្លួន ព្រោះតាមពិតពួកគេ ជាប្តីប្រពន្ធនឹងគ្នាសោះ ពេលនោះជម្លោះ ក៏ចាប់ផ្តើមឡើងយ៉ាងតឹងតែង ទើបបុគ្គលិកក្នុងភោជនីយដ្ឋាន ទូរស័ព្ទហៅប៉ូលីសឲ្យមកជួយឃាត់ ទីបំផុតប្តីប្រពន្ធទាំងពីរនាក់ ក៏បំបែកគ្នាទៅផ្ទះអស់ ហើយគ្មាននរណាម្នាក់ត្រូវចាប់ខ្លួនទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី