(ភ្នំពេញ)៖ ជាង ១០០ឆ្នាំមុន ព្រោះតែការជិះជាន់ និងកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ស្ត្រីពីសំណាក់ថៅកែសហគ្រាស រោងចក្រនានា បានធ្វើឲ្យស្រ្តីនៅទីក្រុង Chicago និង New York ងើបឡើងតវ៉ាជាបន្តបន្ទាប់យ៉ាងខ្លាំងក្លា ដើម្បីទាមទារសិទ្ធិសេរីភាព និង លុបបំ បាត់ចោលរាល់ការជិះជាន់ក្រោមទម្រង់ធ្ងន់ធ្ងរ រហូតមានការទទួលស្គាល់សិទ្ធិរបស់ស្រ្តីជាសកលលើកដំបូងនៅទីក្រុងកូបេនហាក ប្រទេសដេនណឺម៉ាក នាឆ្នាំ១៩១០ ហើយក៏ចាប់ផ្តើមមានការប្រារព្ធទិវាសិទ្ធិនារី ៨ មីនា ចាប់តាំងពីពេលនោះមក។

នៅកម្ពុជា តម្លៃស្រ្តីត្រូវបានគេបន្ទាបខ្លាំងណាស់ផងដែរ រហូតមានការលើកឡើងថា «មានកូនស្រី ដូចមានពាងប្រហុកនៅមុខផ្ទះ» និង ខ្លះទៀតថា ស្រ្តីជាមនុស្សទន់ខ្សោយ ទន់ជ្រាយ មុជមិនជ្រៅទៅមិនឆ្ងាយ ឬ និយាយថា «ស្រ្តីវិលចង្រ្កានមិនជុំ» ជាដើម ពាក្យ បន្ទោសបង្អាប់ទាំងអស់នេះ បានចាក់យ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។ ដើម្បីពាក្យបន្ទោសបង្អាប់ទៅលើតម្លៃស្រ្តីខ្មែរនេះ បានធ្វើឲ្យយុវតី ខ្មែរម្នាក់ ប្រឹងប្រែងអស់កម្លាំងកាយចិត្ត ជម្នះរាល់ឧបស័គ្គប្រឹងរៀនរហូតបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យល្បីមួយនៅ សហរដ្ឋអាមេរិក។

កញ្ញា លី អៀង បានសម្រេចចាកចេញពីកម្ពុជា នាឆ្នាំ២០០៧ ក្នុងវ័យ ១៤ឆ្នាំ ពេលកំពុងរៀនថ្នាក់ទី១០ ដើម្បីចេញទៅ រស់នៅ ប្រទេសញូវហ្សេឡែន ជាមួយម្តាយ និង ប្អូនប្រុស បន្ទាប់ពីជំនួញរបស់ក្រុមគ្រួសារនៅប្រទេសខ្មែរជួបបញ្ហា។ បច្ចុប្បន្ន លី អៀង មានអាយុ ២៣ឆ្នាំ កំពុងតែសិក្សាថ្នាក់មហាវិទ្យាល័យផ្នែកទំនាក់ទំនងសាធារណៈ នៅសាលា «Unitec Institute of Technology Auckland» ហើយក៏កំពុងរៀនថ្នាក់អាហារូបករណ៍នៅសាកលវិទ្យាល័យ Idaho (University of Idoho) ដែលជាសកលវិទ្យាល័យ លំដាប់ទី២៥ ក្នុងចំណោមសកលវិទ្យាល័យ ២,៦១៨ នៅសហរដ្ឋអាមេរិកផងដែរ។

កម្លាំងចលករ ដ៏ខ្លាំងមួយ ក្នុងចំណោមកម្លាំងចិត្តជាច្រើនទៀត ដែលជួយឲ្យកញ្ញា លី អៀង អាចបោះជំហានទទួលយកជោគជ័យ លើការសិក្សាជាបន្តបន្ទាប់ ក៏ព្រោះតែកញ្ញាចង់ជម្នះឲ្យបាននូវការបន្ទោសបង្អាប់លើតម្លៃស្រ្តី ដែលកញ្ញាតែងបានស្តាប់ឮក្នុងសង្គមខ្មែរ។ ព្រោះតែការមិនឲ្យតម្លៃស្រ្តីនេះ មានគ្រួសារខ្មែរខ្លះ បានសម្រេចចិត្តបិទបញ្ចប់ការសិក្សារបស់កូនស្រីក្នុងកម្រិតទាប និង បង្វែរឲ្យជួយ ធ្វើការងារស្វែងរកប្រាក់ផ្គត់ផ្គង់កូនប្រុសរៀនបន្តជំនួសវិញ។

លី អៀង បានថ្លែងថា កញ្ញា ក៏ប្រហែលមិនខុសពីស្រ្តីខ្មែរដទៃទៀតដែរ មានអារម្មណ៍អាក់អន់ស្រពន់ចិត្តជាខ្លាំង នៅពេលបានឮ និង ការវិនិច្ឆ័យតម្លៃស្រ្តី ឲ្យទាបជាងបុរស។ «ខ្ញុំតែងឮក្នុងគ្រួសារខ្មែរថា កូនស្រីទន់ជ្រាយធ្វើអីមិនកើត មនុស្សស្រីវិលចង្រ្កានមិនជុំ រៀន ធ្វើអីគង់តែធ្វើប្រពន្ធគេ។ ពេលឮពាក្យទាំងនេះ ខ្ញុំអន់ចិត្ត ខ្ញុំតូចចិត្តណាស់ ហើយខ្ញុំតែងប្តេជ្ញាថា ខ្ញុំត្រូវតែប្រឹងរៀនឲ្យបានខ្លាំង ហើយ បង្ហាញទៅអ្នករាល់គ្នាស្រ្តីមិនទន់ខ្សោយនោះឡើយ ស្រ្តីខ្មែរ គឺទន់ភ្លន់ តែមិនទន់ជ្រាយ»។

ការទទួលបានជោគជ័យជាបន្តបន្ទាប់លើវិថី នៃការសិក្សារបស់កញ្ញា លី អៀង លើទឹកដីញូវហ្សេឡែន វាមិនមែនជារឿងងាយស្រួល នោះឡើយ ពោលសមិទ្ធផលលើការសិក្សានេះ បានមកពីការពុះពារ និងជម្នះនូវភាពលំបាកជាច្រើនទាំងក្នុងការសិក្សា និងបញ្ហាជីវ ភាព។ កញ្ញា លី អៀង ដែលមានមាឌល្អិត សម្បុរស ជាកូនជាប់សែស្រឡាយចិន ហើយកំពុងសិក្សានៅរដ្ឋ Idaho សហរដ្ឋអាមេរិក បានប្រាប់ Fresh News តាមបទសម្ភាសន៍ពីទឹកដីអាមេរិកមកថា ការផ្លាស់ប្តូរទៅលើទឹកដីថ្មី ពោរពេញដោយការរីកចម្រើន និង ទំនើបជឿនលឿននោះ មិនបានធ្វើឲ្យ ជីវិតរបស់កញ្ញា និង ក្រុមគ្រួសារ បានទំនើបដូចទឹកដីញូវហ្សេឡែនឡើយ ផ្ទុយទៅវិញបានជួបបទពិសោធន៍ជីវិតថ្មី ដែលមានការ លំបាកទ្វេដង បើធៀបការរស់នៅក្នុងប្រទេសកម្ពុជា ហើយពេលខ្លះដាច់អង្កដាំបាយក៏មាន។

បើតាមកញ្ញា លី អៀង បានឲ្យដឹងថា ពេលទៅដល់ទឹកដីនាយសមុទ្រយុវតីមាឌល្អិត និង ម្តាយរបស់ខ្លួន គឺអ្នកស្រី តេក យូហ៊ួ បានប្រឹងប្រែងរើបម្រាស់យ៉ាងខ្លាំងជាមួយនឹមជីវិត ដោយបានស៊ីឈ្នួលធ្វើការឲ្យគេ រកប្រាក់ចិញ្ចឹមជីវិត និង បន្តការសិក្សា។ ព្រោះតែ ទម្ងន់ជីវភាព និង អាណិតអាសូរដល់ម្តាយ ដែលខំពលីកម្លាំងកាយបម្រើការងារឲ្យគេ ស្វែងរកប្រាក់តែម្នាក់ឯងនោះ កញ្ញា លី អៀង ក៏បានសម្រេចចិត្តឈប់សិក្សាក្រោយទៅដល់ប្រទេសញូវហ្សេឡែន បានជាងមួយឆ្នាំ។

កញ្ញា លី អៀង បានថ្លែងបញ្ជាក់ថា «ក្រោយពេលខ្ញុំទៅដល់ញូវហ្សេឡែន បានជាងមួយឆ្នាំ ខ្ញុំបានឈប់រៀន ដោយសារខ្ញុំឃើញម្តាយ ខ្ញុំធ្វើការលំបាកពេក។ ខ្ញុំ ក៏ឈប់រៀន រកការងារធ្វើជួយរកប្រាក់ឲ្យម្តាយខ្ញុំ ដោយសារពេលយើងទៅដល់ទីនោះ (ញូវហ្សេឡែន) យើងបានចំណាយច្រើនមែនទែន ហើយម៉ាក់ (អ្នកស្រី តឹក យូហួ) គាត់ធ្វើការតែម្នាក់ឯង ខ្ញុំអាណិតគាត់ ខ្ញុំក៏សម្រេចចិត្តឈប់រៀនតែម្តង»។

ក្រោយសម្រេចចិត្តផ្អាកការសិក្សាទាំងចិត្តមិនចង់នោះ យុវតី លី អៀង បានចេញបម្រើការងារស្វែងរកប្រាក់ផ្គត់ផ្គង់ជីវភាពជាមួយម្តា យទាំងខ្លួនមានវ័យជាង ១៥ឆ្នាំប៉ុណ្ណោះ ដោយលួចលាក់ព្រោះវាផ្ទុយនិងច្បាប់ការងារនៅប្រទេសញូវហ្សេឡែន។ នឹកដល់គ្រាកម្សត់ក្នុងជីវិត លី អៀង បានរំលឹកប្រាប់ Fresh News ជាមួយសំឡេង ហាក់មានអារម្មណ៍ក្តុកក្តួលក្នុងចិត្តថា កញ្ញាត្រូវចេញធ្វើការពីម៉ោង ៤ទៀបភ្លឹ រហូតដល់ ម៉ោង ១២យប់ ដោយពេលព្រឹកធ្វើការនៅ ហាងនំបុ័ង ហើយពេលយប់ធ្វើនៅភោជនីយដ្ឋាន។

អំឡុងពេលធ្វើការនេះ លី អៀង បានទទួលបាននូវបទពិសោធន៍ជាច្រើនក្នុងជីវិតល្វីងផ្អែម និង ភាពឈឺចាប់ជាច្រើនផងដែរ។ «ពេល នោះខ្ញុំទើបមានអាយុជាង ១៥ឆ្នាំ ខ្ញុំត្រូវទៅធ្វើការតាំងពីម៉ោង ៤ទៀបភ្លឺ រហូតដល់ពាក់កណ្តាលយប់។ ពេលហ្នឹងខ្ញុំជួបការលំបាកខ្លាំង មែនទែន ហើយត្រូវដើរទៅធ្វើការស្ទើររាល់ថ្ងៃ ព្រោះមិនចេះជិះរថយន្តក្រុង និង ដើម្បីសន្សំសំចៃប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារ។ ពេលខ្លះខ្ញុំត្រូវដើរវង្វេងផ្លូវ ហើយត្រូវជនជាតិគេជូនមកផ្ទះវិញក៏មាន»។

ក្នុងអំឡុងពេលធ្វើការនេះ យុវតី លី អៀង បាជួបនូវរឿង ដ៏ឈឺចាប់មួយមិនអាចបំភ្លេចបាននៅក្នុងជីវិត ហើយក្លាយជាកម្លាំងចលករ ដ៏ខ្លាំងក្លារុញច្រានឲ្យកញ្ញាប្រឹងប្រែងស្រវ៉ាវិជ្ជាជាថ្មីផងដែរ។ លី អៀងបានឲ្យដឹងថា នៅពេលបំពេញការងារក្នុងភោជនីយដ្ឋាន ដែលមានថៅកែជាជនជាតិខ្មែរនោះ កញ្ញាត្រូវថៅកែ មើលងាយមើលថោក ដោយបាននិយាយលួងលោម និងប្រើអំណាចទឹក ប្រាក់ចង់ទិញ យកកញ្ញាធ្វើជានារីកំណាន់ចិត្ត។

កញ្ញា លី អៀង បានបញ្ជាក់យ៉ាងដូច្នេះ «ធ្វើការត្រូវថៅកែស្តីបន្ទោសនៅកន្លែងធ្វើការ វាគឺជារឿងធម្មតា។ តែអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ ចងចាំមិន ភ្លេចនោះ គឺត្រូវបានថៅកែប្រុសមើលងាយខ្ញុំចង់បំពានលើកិត្តិយសខ្ញុំ ដោយសារឃើញខ្ញុំជានារីភេទ និងគ្មានសិទ្ធិធ្វើការចឹ ងគេយក អាហ្នឹងមកកៀបសង្កត់ខ្ញុំ។ ខ្ញុំចងចាំអាហ្នឹងអស់មួយជីវិត អាហ្នឹងហើយ ជាកម្លាំងចិត្តរបស់ខ្ញុំមានដល់សព្វថ្ងៃហ្នឹង ហើយខ្ញុំ អត់យកអាហ្នឹង ទៅសងសឹកគេទេ តែខ្ញុំយកអាហ្នឹងជាបទពិសោធន៍ ហើយយកភាពឈឺចាប់ ទៅជំរុញការតស៊ូវិញ»។

បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលជាច្រើនឆ្នាំ និង កំហឹងឈឺចាប់ ដោយសារការប្រមាថមើលងាយរបស់ថៅកែ រួមជាមួយស្ថាន ភាពគ្រួសារមានភាពប្រសើរឡើងវិញខ្លះនោះ យុវតី លី អៀង បានសម្រេចចិត្តចាប់យកការសិក្សាជាថ្មីនៅឆ្នាំ២០១៣ ដោយប្រឡង ចូលថ្នាក់មហាវិទ្យាល័យ នៅសាលា « Unitec Institute of Technology Auckland» ផ្នែកទំនាក់ទំនងសាធារណៈ។

ក្រោយពេលសម្រេចចិត្តស្រវ៉ាវិជ្ជាជាថ្មីនេះ យុវតី លី អៀង បានប្រឹងប្រែងស្វាធ្យាយលើការសិក្សារបស់ខ្លួនយ៉ាងខ្លាំង ហើយទទួល បានអាហារូបករណ៍ជាបន្តបន្ទាប់ទៅសិក្សានៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ អាហារូបករណ៍ទៅសិក្សានៅអាមេរិក ត្រូវបាន កញ្ញា លី អៀង ប្រាប់ថា ជាអាហារូបករណ៍ប្រចាំឆ្នាំ ដែលអាមេរិក ផ្តល់ឲ្យនិស្សិតប្រទេសញូវហ្សេឡែន ហើយមួយឆ្នាំគេប្រគល់ឲ្យតែ ពីរនាក់ប៉ុណ្ណោះ។

បន្ទាប់ពីការប្រកួតប្រជែង យុវតី លី អៀង ក៏បានជាប់អាហារូបករណ៍ ដ៏កម្រមួយនេះ។ លី អៀង បានបញ្ជាក់ថា កញ្ញា គឺជាកូនខ្មែរដំ បូង ដែលសិក្សានៅញូវហ្សេឡែន ហើយទទួលបានអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យ Idaho (University of Idoho) ។

យុវតីដែលស្រឡាញ់ការសិក្សា និងចង់ហោះហើរទៅកាន់ពិភាពលោកឲ្យបានច្រើនប្រទេសរូបនេះ បង្ហាញមហិច្ឆតាចង់ប្រឡងយក អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនផងដែរ បន្ទាប់ពីបញ្ចប់ការសិក្សាអាហារូបករណ៍នៅប្រទេសអាមេរិក ដែលមានរយៈពេល ជាង ១ឆ្នាំនោះ។

និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ជាបន្តបន្ទាប់រូបនេះ បានលើកទឹកចិត្តដល់យុវជន ជាពិសេសយុវតីកម្ពុជា ត្រូវប្រឹងប្រែង និង ខិតខំរៀនសូត្រ ដោយមិនត្រូវបណ្តោយខ្លួនតាមបរិយាកាសសង្គមនោះឡើយ។ កញ្ញា បានបញ្ជាក់ដូច្នេះ «ធ្វើអ្វីកុំឲ្យបាក់ទឹកចិត្ត ប្រឹងប្រែងរៀនសូត្រកុំបណ្តែតបណ្តោយខ្លួនទៅតាមបរិយាកាសសង្គម។ ត្រូវប្រឹងប្រែងស្វែងរកឱកាស ដើម្បីជំរុញឲ្យខ្លួនឯងវិវឌ្ឍទៅ មុខជាប់ជានិច្ច។ កុំគិតថា ខ្លួនឯងគ្មានសមត្ថភាព ខ្លួនឯងធ្វើអត់បាន ខ្លួនឯងអត់ថវិកា អ្វីៗកើតឡើងពីខ្លួនឯងទាំងអស់។ មានតែការសិក្សា ទើបធ្វើឲ្យដំណើរជីវិតដើរបានកាន់តែឆ្ងាយ»។

ដើម្បីជោគជ័យលើការសិក្សា ការសេពគប់មិត្ត ក៏ជារឿងសំខាន់ផងដែរ។ លី អៀង បានលើកជាពិសោធន៍ផ្ទាល់ខ្លួនរបស់កញ្ញាថា ដើម្បីស្វែងរកអាហារូបករណ៍សិក្សា កញ្ញាតែងតែព្យាយាមស្គាល់ក្រុមនិស្សិត ដែលទទួលបានអាហារូបករណ៍ និងសួររកគន្លឹះសំខា ន់ៗមួយចំនួនពាក់ព័ន្ធការស្វែងរក ក៏ដូចប្រឡងយកអាហារូបករណ៍ផងដែរ។

ក្នុងឱកាស ដែលពិភពលោកប្រារព្ធពិធីអបអរសាទរខួប ១០៥ឆ្នាំ នៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្នុងនាមជានារីខ្មែរម្នាក់ ដែលធ្លាប់រង ពាក្យដំណៀលថា «ស្រ្តីវិលចង្រ្កានមិនជុំ» នោះ កញ្ញា លី អៀង បានលើកទឹកចិត្តដល់នារីទាំងអស់ ត្រូវតែរឹងមាំ និង ប្រឹងប្រែងតស៊ូ ជម្នះរាល់ឧបស័គ្គហើយមិនត្រូវធ្វើខ្លួនឲ្យទន់ជ្រាយ តាមការបន្ទោសបង្អាប់របស់សង្គមនោះឡើយ។ លី អៀង ក៏បានលើកទឹកចិត្តដល់ អ្នកអាណាព្យាបាលឲ្យផ្តល់ឱកាសឲ្យកាន់តែច្រើន ដល់កូនស្រី ដើម្បីពួកគេអាចសម្រេចមហិច្ឆ តាក្នុងជីវិត។ លី អៀង បានបញ្ជាក់ ថា នៅពេលខ្លួនមានកូន ហើយជាកូនស្រី កញ្ញានឹងជំរុញឲ្យកូនរបស់កញ្ញាខ្លាំង មិនឲ្យចាញ់បុរសនោះឡើយ។

ជាចុងក្រោយនិស្សិតស្រីជនជាតិខ្មែរតែម្នាក់ ដែលសិក្សាផ្នែកទំនាក់ទំនងសាធារណៈនៅសកលវិទ្យាល័យ Idaho ហើយចេះភាសា រហូតដល់ទៅ ៤ភាសា (ខ្មែរ អង់គ្លេស ចិន និងជប៉ុន) បានបង្ហាញមហិច្ឆតាទៅថ្ងៃអនាគតរបស់ខ្លួន ដោយចង់ក្លាយជាអ្នកការទូតខ្មែរ ដ៏ចំណានម្នាក់ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសដទៃទៀត លើពិភពលោកឲ្យកាន់តែល្អប្រ សើរ។

កញ្ញា ក៏ចង់ជួយផងដែរ ដល់កុមារកម្ពុជា ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយសាងគ្រឹះធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ សង្គមជាតិ។ ការ ចង់ឃើញកុមារកម្ពុជា បានទទួលចំណេះដឹងកាន់ជ្រៅជ្រះនេះ គឺនៅក្រោយពេលការចុះបំពេញការងារមនុស្សធម៌ ជាមួយអង្គការ World Vision តាមជនបទដាច់ស្រយាលមួយចំនួន កញ្ញាបានសង្កេតឃើញកុមារនៅតែប្រឈមនឹងបញ្ហាក្នុងការទៅ ទទួលយកចំណេះដឹង និងការអប់រំ ជាពិសេសឧបស័គ្គបណ្តាលមកជីវភាពខ្វះខាតក្នុងក្រុមគ្រួសាររបស់ពួកគេ៕

កញ្ញា លី អៀង និង និស្សិតជាច្រើនជាតិសាស្រ្តកំពុងរៀននៅអាមេរិក ចូលរួមកិច្ចពិភាក្សាមួយនៅអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី