តើលោកអ្នកធ្លាប់រើសបាននូវវត្ថុមានតម្លៃដែរឬទេ? ប្រសិនបើ លោកអ្នករើសបាន
វត្ថុមានតម្លៃទាំងនោះមែន តើលោកអ្នកសំរេចចិត្តយ៉ាងដូចម្តេច? ធ្វើការរក្សាវាទុក
ឬក៏ត្រូវរកម្ចាស់ដើមរបស់វា។

ទន្ទឹមនិងពេលនេះដែរ ទំព័រ Camnews ក៏សូមបង្ហាញនូវពត៌មានមួយដែលបានអោយដឹងថា
មានស្រ្តីម្នាក់បានរើសបាន  ជញ្ជៀនពេជ្រមានតម្លៃមួយ ហើយគាត់ក៏បានសំរេចចិត្តក្នុងការ
រកម្ចាស់ដើមរបស់វា  និង ប្រគល់ទៅអោយគេវិញ ។  ប្រសិន  បើរឿងនេះកើតឡើងចំពោះ
លោកអ្នក តើលោកអ្នកសំរេចចិត្តបែបណា?

បើយោងតាមសារពត៌មានបានអោយដឹងថា ស្រ្តីម្នាក់នេះមានឈ្មោះថា Deb Thompson  និង
មានវ័យ ៥៣ ឆ្នាំ  បានទិញខោពីហាងនៅក្នុងស្រុកមួយ ដែលមានតម្លៃ  ៣.៩៩ ដុល្លារ   លុះ
ពេលដែលគាត់បានមកដល់ផ្ទះ   ខណៈ  ពេលរើឥវ៉ាន់ចេញនោះ  គាត់ក៏បានឃើញជញ្ចៀន
ពេជ្រនោះនៅក្នុងហ៊ោបៅខោ ដែលវាមានតម្លៃចន្លោះពី ៥០០០ ទៅ ៦៥០០ ដុល្លារ។

លោកស្រី Deb Thompson ដែលជាអ្នករើសបាននូវជញ្ជៀនពេជ្រនោះ

ស្រ្តីវ័យ ៥៣ ឆ្នាំរូបនេះក៏បាននិយាយបញ្ជាក់ថា ៖ ថ្វើបើវាគឺជាសំណាងមួយដ៏អស្ចារ្យសំរាប់ខ្ញុំ
ក៏ដោយ   ខ្ញុំមិនអាចធ្វើការរក្សាទុកវានោះទេ  ដោយខ្ញុំបានគិតថា  ប្រសិនបើខ្ញុំជាម្ចាស់ដែល
បានបាត់ជញ្ជៀននោះវិញ  ខ្ញុំនិងមានការពិបាកចិត្តយ៉ាងណា   ដូច្នេះខ្ញុំត្រូវតែសងវាទៅម្ចាស់
គេវិញ។

ទន្ទឹមនិងមានការប្រកាសស្វែងរកម្ចាស់ដើមរបស់ជញ្ជៀននេះ   ក៏មានអ្នកផ្ញើ E-mail ជាច្រើន
នាក់បានអះអាងថា  ពួកគេគឺជាម្ចាស់របស់ជញ្ជៀនពេជ្រនេះ។ ប៉ុន្តែ មកទល់និងពេលនេះ ពុំ
ទាន់បានរកឃើញថា ម្ចាស់ដើមរបស់ជញ្ជៀនពេជ្រនេះ ជានរណាម្នាក់អោយពិតប្រាកដនោះ
ទេ៕

ដោយ ៖ មង្គល
ប្រភព ៖ 987jackfm