ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ បានដេញកាប់ គ្នា យ៉ាងអនាធិបតេយ្យនៅតាមផ្លូវ សាធារណៈ បង្កឱ្យ
មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ រហូតធ្វើឱ្យ
ភាគីម្ខាងទៀត មានគ្នា ២នាក់ ដែលអះអាងថា ជាបងប្អូន បង្កើតនោះ បានជិះម៉ូតូរត់ទាំងព្រលឹង
ចុង សក់ រហូតដល់ធ្លាក់លូទឹកស្អុយ ដោយសារ តែភ័យខ្លាំងពេក ។

ហេតុការណ៍ក្មេងស្ទាវ ដេញកាប់គ្នាទាំង ថ្ងៃ បង្កភាពអនាធិបតេយ្យធ្វើឱ្យភ្ញាក់ផ្អើល និងភ័យខ្លាច
ពីសំណាក់ប្រជាពលរដ្ឋនៅ តាមដងផ្លូវនោះ បានកើតឡើងកាលពី វេលាម៉ោង ២រសៀល ថ្ងៃទី
២៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅមុខមជ្ឈមណ្ឌលកំសាន្ដ រ៉ុក តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុង
ខណ្ឌ ចំការមន រហូតធ្វើឱ្យក្មេងស្ទាវ ២នាក់ ជា បងប្អូនបង្កើត ដែលជិះម៉ូតូរត់ចេញពីកន្លែង កើត
ហេតុ រហូតដល់ធ្លាក់លូទឹកស្អុយ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលដែលយុវជន ២នាក់ ជាបងប្អូន
បង្កើត ដែលគេដឹងថា ប្អូនឈ្មោះ រិន កំពុងជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន នៅម្ដុំ ទួលទំពូង លុះមក
ដល់ចំណុចកើតហេតុក៏ លេចមុខក្រុមក្មេងស្ទាវ ភាគីម្ខាងទៀតជិះ ម៉ូតូ ២គ្រឿង មានគ្នា ៣-៤
នាក់ ប្រដាប់ ដោយដាវសាំម៉ូរ៉ៃ កាប់ទៅលើយុវ ជន ទាំង ២នាក់ បណ្ដាលឱ្យរងរបួសដៃ និង
បែកក្បាល ប៉ុន្ដែ មិនធ្ងន់ធ្ងរនោះឡើយ ។ ក្រោយមានសកម្មភាព ដេញកាប់យ៉ាង ដូច្នេះ ជន
រងគ្រោះទាំង ២នាក់បង ប្អូនបាន នាំគ្នាជិះម៉ូតូយ៉ាងលឿន ឆ្ពោះមកលូទឹក ស្អុយ បណ្ដាលឱ្យ
ធ្លាក់ទឹកលូ រងរបួសថែមទៀត ។

ដោយឡែក ក្រុមក្មេងស្ទាវបង្កដែលគេ មិនស្គាល់អត្ដសញ្ញាណ បានគេចខ្លួនចេញពី កន្លែងកើត
ហេតុបាត់ទៅ ។ បើតាមជនរង គ្រោះទាំង ២នាក់ បងប្អូនខាងលើនេះបាន និយាយថា ពួកគេមិន
បានស្គាល់ជនបង្ក និង មានទំនាស់ទាស់ទែងគ្នា ពីថ្ងៃណានោះដែរ។

គួរបញ្ជាក់ថា ជារឿយៗ សកម្មភាព ក្រុមក្មេងស្ទាវ ដេញកាប់គ្នាយ៉ាងប្រសេច ប្រសាច និងអនា-
ធិបតេយ្យបានកើតមាន ឡើងក្នុងរាជធានីភ្នំពេញ ដោយពួកគេមិន បានខ្លាចញញើតនឹងច្បាប់ ឬ
ក៏សមត្ថកិច្ច នោះឡើយ ហើយករណីខ្លះសមត្ថកិច្ចមិន បានជួយអន្ដរាគមន៍ទាន់ពេលវេលាឡើយ។
ប្រជាពលរដ្ឋមួយចំនួន សូមទទូច ឱ្យសមត្ថ កិច្ចទប់ស្កាត់ ករណីក្មេងស្ទាវដេញកាប់គ្នា យ៉ាងអនា-
ធិបតេយ្យ លើដងផ្លូវសាធារណៈ ផង ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និង ជៀសវាងកុំឱ្យប្រជា
ពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវមានការភ័យខ្លាចនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល