ដើម្បីបង្កើនចំនួនលក់ចេញនៅក្នុងទីផ្សារដ៏ធំបំផុតក្នុងពិភពលោក (ប្រទេសចិន) ថ្មីៗនេះក្រុម
ហ៊ុន Yamaha បានបញ្ចេញម៉ូតូប្រភេទ YB125SP ថ្មីបំផុតរបស់ខ្លួន ដែលមានតម្លៃត្រឹមតែ ១,០០០
ដុល្លារប៉ុណ្ណោះ។

Yamaha YB125SP ត្រូវបានផលិតនៅប្រទេសចិន

ម៉ូដែលម៉ូតូធុនតូចនេះ ត្រូវបានផលិតឡើងក្នុងរោងចក្រមួយនៅតំបន់ Chongqing ប្រទសចិន ក្នុងបំណងជួយអោយក្រុមហ៊ុនរបស់ជប៉ុនមួយនេះ អាចបង្កើនការលក់ចេញនៅក្នុងទីផ្សារដែល
ខ្លួនធ្លាប់លក់ម៉ូតូបាន ១៤លានគ្រឿងក្នុងមួយឆ្នាំៗ។

YB125SP មានលក្ខណៈស្រដៀងនឹងម៉ូដែល YB125 ដោយមានការផ្លាស់ប្ដូរតិចតួច ដើម្បីអោយ
សមស្របនឹងទីផ្សារប្រទេសចិន ក្នុងនោះមាន ដូចជាកែបសម្រាប់មនុស្សពីរនាក់ គូថដែកខាង
ក្រោយ ដើម្បីអោយងាយស្រួលដឹកទំនិញ ជាដើម។

Yamaha YB125 E

ចំណែកម៉ូដែល YB125 ផលិតនៅជប៉ុនវិញ មានប្រវែងបណ្ដាយ ១.៩៩០មម ទទឹង ៧៤៥មម និង
កំពស់ ១.០៥០មម។ Yamaha YB125 មានទម្ងន់សរុប ១១៧គីឡូក្រាម។

ក្រុមហ៊ុនជប៉ុន គ្រោងនឹងលក់ម៉ូតូធុន YB125SP ចំនួន ១០០,០០០គ្រឿងក្នុងមួយឆ្នាំៗ នៅប្រទេស
ចិន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE