បន្ទាប់ពីគូប្រកួតប្រជែង បានបង្ហាញនូវវើហ្សិនពណ៌មាស (ពណ៌ដូចស្រាសំប៉ាញ) ដល់ឧបករណ៍ លំដាប់កំពូលរបស់ខ្លួន (iPhone 5S និង HTC One) មក LG ក៏កំពុងតែរៀបចំ បង្ហាញនូវវើហ្សិន ពណ៌មាសដល់ ស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន G2 ផងដែរ។

បើតាម ePrice ដែលទើបតែ បានឃើញនូវវើហ្សិនពណ៌មាសមួយនៃ LG G2 នៅឯទីផ្សារតៃវ៉ាន់ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួន នៅលើទីផ្សារ ក្នុងខែខាងមុខនេះ។ កំរិតតំលៃលក់នៃវើហ្សិន ពិសេសនេះ គឺមិនផ្លាស់ប្តូរនោះទេ បើប្រៀបជាមួយនឹងវើហ្សិនពណ៌ខ្មៅ និងស។ អតិថិជនអាច ទិញវាបានក្នុងតំលៃ ៤៩៦ ដុល្លារ សម្រាប់វើហ្សិន 16GB និង ៥៦២ ដុល្លារ សម្រាប់វើហ្សិន 32GB។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ដែលថា LG មានបង្ហាញណែនាំ G2 វើហ្សិនពណ៌មាសនេះ នៅលើទីផ្សារប្រទេសណាផ្សេងទៀត ឬក៏អត់នោះទេ។

G2 គឺជាស្មាតហ្វូនលំដាប់កំពូលរបស់ LG ហើយក្រុមហ៊ុន អាចនឹងធ្វើការបង្ហាញណែនាំ G3 នៅ ចុងឆ្នាំនេះ។ ស្មាតហ្វូននេះ អាចនឹងត្រូវបានបំពាក់នូវអេក្រង់ Quad HD ដើម្បីធ្វើឲ្យពន្លឺអេក្រង់ កាន់តែ ច្បាស់ត្រជាក់ភ្នែកថែមទៀត បើប្រៀបជាមួយនឹង G2៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing