ជាការពិតណាស់សំរស់ធម្មជាតិទឹកធ្លាក់ពិតជាធើ្វអោយលោកអ្នកមានអារម្មណ៏ថា
លោកអ្នកបានទៅទីឋានមួយដែលពោរពេញព្រៃព្រឹក្សាអ្នកតាវល្លិ៍ រួមទំាងសំលេង
បក្សីបក្សាឆ្លើយឆ្លងគួបផ្សំជាមួយនឹងសំលេងទឹកជ្រោះបានធើ្វអោយលោកអ្នក
កាន់តែមានអារម្មណ៏ស្រមើស្រមៃទៅរកសេចកី្តសុខនៃធម្មជាតិ។
ជាក់ស្តែងនៅប្រទេស Croatia នៅតំបន់Laka មានទឹកជ្រោះមួយកន្លែងដែលមាន
ឈ្មោះថា Veliki Slap មានកំពស់ទឹកធ្លាក់ចុះមកក្រោមកំពស់៧០ម៉ែត្រ បើលោកអ្នក
សំលឹងមើលទៅហាក់បីដូចជា ទីកន្លែងមួយដែលពោរពេញទៅដោយសំរស់ធម្មជាតិ
ដោយមិនអាចកាត់ថ្លៃមិនបានឡើយ។
នៅរដូវក្តៅ ស្លឹកឈើទំាងឡាយបានលាស់ត្រួយខ្ចី គួបផ្សំទៅនឹងផ្ទៃទឹកពណ៌ខៀវស្រងាត់ មើលឆ្លុះទៅក្រោមទឹកឃើញផ្ទៃបាតយ៉ាងច្បាស់លាស់ចំនែកឯរដូវធ្លាក់ព្រិលវិញផ្ទៃទឹក
ទំាងមូលបានប្តួរពណ៌ពីខៀវទៅពណ៌ស ដើមឈើទំាងឡាយ បានគ្របដណ្តាប់ទៅដោយ
ព្រិលបានធើ្វអោយទឺកជ្រោះមួយកន្លែងនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើន
កុះករមកទស្សនា។
មនុស្សភាគច្រើន តែងតែសសើរមិនដាច់ពីមាត់និងស្ញប់ស្ញែងយ៉ាងខ្លំាងអំពីទេសភាពនៃ
តំបន់នេះ។
ដោយខេមរៈ
dailymail