ភ្នំពេញ៖ សាកសព យុវជនម្នាក់ ត្រូវបានគេ ប្រទះឃើញស្លាប់ នៅតាមបណ្តោយ ផ្លូវរថភ្លើង
ដោយមាន ស្លាកស្នាមបាញ់ ចំទ្រូង១គ្រាប់ធ្លាយ ហើយសាកសព ស្លាប់ដោយមានពាក់ មួក
សុវត្ថិភាព ស្ពាយកាបូប ជាប់នឹងខ្លួន ទំនងដូច ជាមាន អំពើបាញ់ ប្រហារប្លន់ យកទ្រព្យសម្បត្តិ
ប៉ុន្តែខណៈ នគរបាលជំនាញ ចុះទៅពិនិត្យ សាកសពឆែកមើល កាបូបស្ពាយ របស់ជនរងគ្រោះ
ក៏ប្រទះឃើញ មានដំបងពីរ កំណាត់ កាំបិតស្នៀត ដំបងហូតឲ្យវែង និងរបស់ផ្សេងទៀតសុទ្ធ តែ
វត្ថុបង្ក របួសស្នាម ធ្វើឲ្យប្រជាពលរដ្ឋ ដែលទៅចោមរោម មើលហេតុការណ៍នោះ នាំគ្នានិយាយថា
ទំនងជាបងធំស៊ីបងតូច ដែលគេ ហៅថា ពាលស៊ីពាលនោះ ។

ហេតុការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៦និង១០ នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣
ស្ថិតនៅតាមបណ្តោយ ផ្លូវរថភ្លើង ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ
ពេញ។

លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ
ឈឹម មីនា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំ១ ស្នាក់នៅនៅ ផ្ទះលេខ៣១ ក្រុមទី៣ ភូមិក្បាលដំរី
សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិមហារាជ្យ ឃុំបឹងត្រាចខាងត្បូង ស្រុក
សំរោង ខេត្តតាកែវ ត្រូវគ្រាប់១គ្រាប់ ចំទ្រូងស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ បាត់ម៉ូតូមួយ គ្រឿងម៉ាក
សេ១២៥សេរី ឆ្នាំ២០១៣ មិនមានស្លាកលេខ។

ចំណែកឯជនដៃដល់វិញ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ប៉ុន្តែបើកផ្អែក តាមការរើសគ្រាប់
មិនទាន់ផ្ទុះ១គ្រាប់ នៅក្បែរសព ជនរងគ្រោះនោះ គឺជនសង្ស័យ ប្រើកាំភ្លើង ខ្លីម៉ាកកា ៥៩ ធ្វើសកម្ម
ភាព បាញ់ជនរងគ្រោះ។

លោកបានបន្តទៀតថា ជនរងគ្រោះ ស្លាប់នៅកន្លែងទីដ៏ស្ងាត់យប់ជ្រៅ ដែលជនធម្មតា មិនហ៊ានទៅ
ហើយដោយ នៅក្នុងការ បូបស្ពាយរបស់ ជនរងគ្រោះ មានដាវ កាំបិត ដំបងជាប់នឹង ខ្លួនផងនោះ
ដូច្នេះ ជនរងគ្រោះមិនមែន ជាមនុស្សស្លូតបូត ធម្មតានោះទេ ម្យ៉ាងវិញទៀត យប់មិញនេះ គឺជាថ្ងៃ
បុណ្យ នៃសេចក្តីស្រឡាញ់ រូបលោក ក៏ដូចជាកម្លាំងក្រោម ឱវាទបានខិតខំ ទ្រោលសភាពការណ៍
ដើម្បីរក្សាសុវត្ថិភាព ជូនពលរដ្ឋ ដើរកំសាន្ត ប៉ុន្តែទោះបីជាយ៉ាងណា ជនបង្កនៅតែឆ្លៀត ឱកាស
សកម្មភាព ។

រីឯជនរងគ្រោះ ដែលស្លាប់រូបនេះ យើងមិនអាចសន្និដ្ឋានឲ្យ ច្បាស់បានទេ គឺរង់ចាំជំនាញ ធ្វើការ
ស្រាវជ្រាវ បន្តទៀតសិន តែបើតាមទិដ្ឋភាព ជាក់ស្តែង ហាក់បីដូចជា ពាលស៊ីពាល ដោយជនរង
គ្រោះ មានឧបករណ៍កាំបិត ដំបង ដែលជាអាវុធ ប្រល័យជីវិត យ៉ាងសាហាវ ។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ នោះនិយាយថា ក្រុមនិស្សិត ឬសិស្សសាលា មួយចំនួន តូច
បច្ចុប្បន្ននេះ មិនគិត រៀនសូត្រនោះទេ ឃើញតែស្ពាយ ការបូបទៅរៀន ប៉ុន្តែនៅក្នុង ការបូប របស់
គេនោះ មិនមានសៀវភៅទេ មានតែកាំបិត ដំបង ដុំថ្ម ឬក៏ឈានទៅដាក់ កាំភ្លើងតែម្តង បង្កភាព
អានាធិបតេយ្យ ពេញលើដងផ្លូវបាត់ ក្រមសីលធម៌អស់ ហើយដូច្នេះ លោកនាយកសាលា ឬលោក
គ្រូអ្នកគ្រូ គួរតែពិនិត្យ ចំពោះសិស្ស របស់ខ្លួនពេល ដែលដឹងហើយ ត្រូវសហការ ជាមួយសមត្ថកិច្ច
ដើម្បីទប់ស្កាត់ជាមុន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល