CamNews

Honda ប្រកាស​ប្រមូល​រថ​យន្ត​ជាង ១៤​ម៉ឺន​គ្រឿង​នៅ​ម៉ាឡេស៊ី ដោយ​សារ​បញ្ហា​ពោង​សុវត្ថិ​ភាព

(គូ​ឡា​ឡាំ​ពួ)៖ ក្រុមហ៊ុន Honda នៅប្រទេសម៉ាឡេស៊ី បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ខ្លួនមានវិធានការ​ប្រមូល​រថយន្ត​ប្រមាណ ១៤៧,៨៩៤គ្រឿង ត្រឡប់មកជួសជុលវិញ បន្ទាប់ពីរកឃើញថា រថយន្តទាំង​នោះ មានបញ្ហាពោងសុវត្ថិភាពផ្នែកខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅ​ថ្ងៃទី២៣ ខែមិថុនា។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ក្រុមការងារ Honda នឹងធ្វើការប្រមូលរថយន្តទាំងនោះដោយ​ផ្ទាល់ ដើម្បីយកមកផ្លាស់ប្ដូរ ពោងសុវត្ថិភាព ហើយចំពោះការចំណាយវិញគឺជាផ្ទុករបស់ក្រុមហ៊ុន Honda Malaysia។

ក្រុមហ៊ុន Honda Malaysia បានលើកឡើងថា ពោងសុវត្ថិភាពគឺជាកត្តាចម្បងដែលត្រូវ​យកចិត្តទុកដាក់ ដូច្នេះក្រុមហ៊ុន​ត្រូវតែធានាឲ្យបាន នូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ហើយក៏សោកស្ដាយផងដែរ ដែលកើត​មាន​បញ្ហាដូចខាងលើ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង