CamNews

Arsenal កម្រ​លេង​ឈ្នះ Man Utd នៅ​ទឹក Old Trafford ណាស់ ចុះ​ល្ងាច​ស្អែក​វិញ ម៉េច​ដែរ?

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal កម្រទទួលបានជ័យនៅទឹកដីពហុកីឡដ្ឋាន Old Trafford របស់ក្លឹបបិសាច​ក្រហម Manchester United ណាស់ ដែល​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ក្បាល​ព្រលប់ ម៉ោង ១៩៖៣០នាទីស្អែកនេះ (ម៉ោង នៅកម្ពុជា) សម្រាប់​ជើង​ទី​១ នៃ Premier League។

បិសាចក្រហម កំពុងស្ថិតនៅលេខ៦ ក្នុងតារាងជាបណ្តោះអាសន្នដោយមាន១៨ពិន្ទុ ខណៈដែល Arsenal កំពុងឈរ នៅលេខរៀងទី៣ ដោយ​រក​បាន​២៤​ពិន្ទុ តែ​ប្រសិន​បើ Man Utd ឈ្នះអាចឡើងទៅឈរនៅលេខ៣ បណ្តោះអាសន្នវិញ ក្នុងកៅអីក្របខណ្ឌ​កំពូល UEFA Champions League ដែល​កំពុង​ប្រកប​ដោយ​ទំនុក​ចិត្ត ក្រោយពេលយកឈ្នះ ម្ចាស់ផ្ទះ Swansea City ៣-១ កាលពីក្នុងសប្តាហ៍ទី១១។

ងាកមកចាប់អារម្មណ៍ Arsenal វិញ ទើបតែមិនអាចរកជ័យជំនះខ្លួនឯង ពេលលេងបានត្រឹមស្មើ ១-១ ទល់នឹងក្រុមភ្ញៀវ Tottenham Hotspur ដែល​ជា​ហេតុ​មិន​អា​ច​ឡើង​ទៅ​កាន់​តំណែង​កំពូលតារាងបាន របូតឱកាសទៅ ឲ្យក្រុមហង្សក្រហម Liverpool ដោយ​រក​បាន ២៦​ពិន្ទុ ក្នុង​​​ចំណោម​​ក្រុម​ទាំង​៣ Arsenal និង Manchester City ទើប ចាញ់ ១ប្រកួតដូចគ្នា។

ប្រវត្តិជួបគ្នា ៦ប្រកួតចុងក្រោយ Arsenal លេងឈ្នះ Man Utd តែម្តងគត់ និងស្មើ១ដង ក្រៅពីនោះអាចទាំងអស់ ហើយមាន១ដងកាលពីឆ្នាំ​២០១១ Arsenal បាន​ចាញ់ Man Utd ស្ពឹកមុខរហូតដល់លទ្ធផល ៨-២ និងពិន័យកាត ក្រហម​១​ថែម​ទៀត​ផង ក្នុង Premier League ដូច​គ្នា ដែល​ជា​ប្រវត្តិ​សាស្រ្ត​ដ៏​អាក្រក់​បំផុត​របស់​ក្រុម​កាំ​ភ្លើង​ធំ ដែល​របូត​គ្រាប់​បាល់​ច្រើន​បែប​នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង