CamNews

"ព្រឺក្បាល" ISIS គោះទ្វារផ្ទះខ្ញុំ ចង់យកខ្ញុំទៅសម្លាប់ ខណៈ ឪពុក ក៏យល់ព្រមទៀត

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមឈ្លើងសង្គ្រាមពិភពលោក ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលអ្នករាល់ គ្នាធ្លាប់ស្គាល់ថា ISIS នោះ គឺមានការដាក់ទណ្ឌកម្មជា  ពិសេស ទៅលើ ក្រុមមនុស្ស ស្រលាញ់ភេទ ដូចគ្នា ដោយការបោះទម្លាក់ចុះ ពីអាគារកំពស់ខ្ពស់ ។   ស្ថិតនៅក្នុង  វ័យទើបតែ ២៤ ឆ្នាំ យុវនិស្សិត វិទ្យាសាស្រ្តពេទ្យ ឈ្មោះ Taim បានដំណាលប្រាប់ពីដំណើរ   រឿង រន្ធត់ គេចចេញពីមាត់ទ្វារមច្ចុរាជ ដោយភៀសខ្លួន ពីប្រទេស អ៊ីរ៉ាក់ នៅកាន់ប្រទេស ល៊ីប៊ី ។

នៅក្នុងសង្គមរស់នៅរបស់ពួកយើងនៅក្នុងប្រទេស អ៊ីរ៉ាក់ ទីនោះផ្ទាល់ គឺពោរ  ពេញទៅដោយសមា ជិកក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ខណៈសង្គមនេះផ្ទាល់ ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវបានគេចាត់ទុកថា ជាមនុស្សមានមេរោគ បានជាស្រឡាញ់ភេទដូចគ្នាទៅវិញ  ។ នៅពេលដែល ISIS សម្លាប់មនុស្សស្រឡាញ់  ភេទ  ដូចគ្នា ភាគច្រើននៃពលរដ្ឋ  អ៊ីរ៉ាក់ គឺ  សប្បាយចិត្ត ។ ជាលើក ដំបូង ដែលខ្ញុំចាប់ផ្តើមដឹងថា មានចំណង់ផ្លូវ ភេទដូចគ្នានោះ គឺវ័យចន្លោះ ១៣ ទៅ ១៤ ឆ្នាំ ។ ពេល ខ្លះខ្ញុំក៏ធ្លាប់គិតដូចគ្នាដែរ ការស្រឡាញ់ភេទដូចគ្នា គឺជាមេរោគសង្គម ដោយមាន ចេតនា ចង់បាន ដូចអ្នករាល់គ្នាដែរ តែធ្វើម៉េច នេះជាធម្មជាតិ ។ ប្រមាណជាង ១០ ឆ្នាំក្រោយមក   ខ្ញុំក៏បានមានមិត្ត ប្រុសម្នាក់ដែលជាអ្នកកាន់សាសនា គ្រឹស្តិ ស្របពេលដែលខ្ញុំបាទ កាន់សាសនា   ឥស្លាម ។ ខ្ញុំមាន មិត្តភក្កិជាច្រើន កាន់  សាសនាគ្រឹស្តិ៍  ក្នុងនោះ មាន Omar ម្នាក់ដូចគ្នាដែរ​ ដែលក្រោយមក គេបាន ចុះចួលជាមួយនឹង ពួក ISIS ។ អំឡុងឆ្នាំ ២០១៣ ខ្ញុំធ្លាប់មានជម្លោះជាមួយនឹងOmarឈានទៅដល់ ការប្រើអំពើហឹង្សា ។ មិត្តភក្កិរបស់ខ្ញុំជាច្រើននាក់ ព្យាយាមប្រាប់ Omar ថាចូរកុំបង្កជាជម្លោះជាមួយ ខ្ញុំអី ព្រោះខ្ញុំរង្គោះរង្គើផ្លូវចិត្តរួចមកហើយ កើតមកជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ និន្នាការ នៃការ ចង់សម្រាលទុកធុរៈរបស់ខ្ញុំ ពីសំណាក់មិត្តភក្កិ  ទាំងនោះ  ខ្ញុំដឹងថា គ្មានគំនិតអាក្រក់ ប៉ុន្តែ បែរជាបំ ផ្លាញជីវិតខ្ញុំទៅវិញ ។

ជាការពិត អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៣ Omar និងមិត្តភក្កិគេ ២ ទៅ ៣ នាក់ទៀត បានធ្វើការវាយប្រ ហារហឹង្សាមកលើរូបខ្ញុំ ដោយវាយដួលទៅនឹងដី ច្រំធាក់ ឈានទៅចាប់កោរសក់  ខណៈលើកឡើង ជាការព្រមានអោយដឹងថា ៖ នេះគ្រាន់តែជាមេរៀនតែប៉ុណ្ណោះ ចូររំលឹកឡើងវិញនូវអ្វីដែលឯងកំពុង តែធ្វើ សំណាងហើយ ឯងមានឪពុកជាអ្នកកាន់សាសនា ម៉ូស្លឹម ។ ប្រយោគនេះមានន័យថា គេមិន សម្លាប់ខ្ញុំ ដោយសារតែការគោរពដោយផ្ទាល់ ឪពុករបស់ខ្ញុំដែលជាអ្នក  ប្រតិបត្តិសាសនា ម៉ូស្លឹម ។ មិនយូរមិនឆាប់ Omar ក៏បានវាយប្រហារខ្ញុំជាលើកទី ២ នៅក្នុងបន្ទប់ទឹក សាកលវិទ្យាល័យ ខណៈ ប្រការនេះ ធ្វើអោយខ្ញុំខានមកសិក្សា ជាច្រើនខែ ។ អ្វីដែលរន្ធត់នោះគឺថាOmarបានទូរស័ព្ទមកកាន់ ខ្ញុំបាទ អោយចុះចួលជាមួយនឹង ISIS បើមិនចង់នាំទុក្ខដាក់ខ្លួន ។

ថ្ងៃទី ៤ កក្កដា សមាជិកក្រុមសកម្មប្រយុទ្ធ ISIS បានមកផ្ទះរបស់ខ្លួន ដោយ  បញ្ជាក់ក្តែងៗ អោយ ដឹងថា ខ្ញុំគឺជាមនុស្សមិនកាន់សាសនា ហើយក៏ជាមនុស្សស្រឡាញ់ភេទ ដូច គ្នា ដូច្នេះ ត្រូវយកទៅ ដាក់ទណ្ឌកម្ម ។ ភ្លាមៗ ឪពុកខ្ញុំបាទឆ្លើយថា ថ្ងៃស្អែកចាំមកម្តងទៀត ព្រោះគាត់ត្រូវសួរនាំខ្ញុំសិនថា តើ ការលើកឡើងនេះ ជាការពិត ឬក៏យ៉ាងណា ។ គាត់ស្រែក   គំហ៊ក  អោយខ្ញុំថា បើសិនការលើក ឡើងនោះជាការពិត ឪ នឹងបញ្ជូនឯងទៅអោយពួកគេទាំង   សប្បាយចិត្ត ។ ខ្ញុំភ័យញ័រខ្លួនទទ្រាក់ ដោយមិននិយាយអ្វីសូម្បីតែមួយមាត់ ។

ជាសំណាងល្អ ខ្ញុំនៅមានម្តាយដែលយកចិត្តទុកដាក់ ពោល គាត់បានលួច  ប្រាប់ខ្ញុំថា ចូរចាកចេញ ពីផ្ទះ ចេញពី ប្រទេស អ៊ីរ៉ាក់ អោយបានឆាប់រហ័ស បើមិនចង់ស្លាប់ ។ យ  ប់នោះហើយ ដែលខ្ញុំត្រូវ រើបង្វេចលួចចេញពីផ្ទះ ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ នៅក្នុងដំណើរការណ៍ភៀសខ្លួនខ្ញុំពិត ជាមានផលលំបាកជាខ្លាំង ដោយត្រូវឆ្លង កាត់រយលានឧបសគ្គ ពេលខ្លះសឹងតែស្លាប់បាត់បង់ជីវិត ថែមទៀតផង មុននឹងភៀស   ខ្លួនបានសម្រេច មកដល់ទីដែល  មាន  សុវត្ថិភាពនេះ ប្រទេស​ ល៊ីប៊ី ក្រោយពីមានការជ្រុំជ្រែងជាពិសេស  ពីសំណាក់ ម្តាយខ្ញុំបាទ ។

ISIS ពិតជាសាហាវណាស់ យប់នោះ បើខ្ញុំមិនសម្រេច  ចិត្តរត់ទេ ពួកវានឹងយកខ្ញុំទៅសម្លាប់ ដោយ បោះទម្លាក់ចុះពីអាគារកំពស់ខ្ពស់ ព្រោះតែខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នា ។ ពិតណាស់ អ្វីដែលខ្ញុំ ចង់បានឥលូវនេះ គឺសុខសុវត្ថិភាព ខ្ញុំគ្រាន់តែចង់រស់ ដូចមនុស្សឯទៀត ជាមួយនឹងជីវភាពសាមញ្ញ ដូចអ្នកផងទាំងពួងតែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី