បន្ទាប់ពីការបង្ហាញខ្លួននៃរ៉ូបមួយដែលមានពណ៌ខៀវ ខ្មៅ ស បណ្ដាស្រមោលដែលកើតឡើង
ដោយសារភ្នែក ត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំង ពិសេសគឺអ្នកលេងអ៊ីនធឺរណែត។ ថ្មីៗនេះ
អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលេកបន្តគ្នានូវរូបភាពមួយដែលធ្វើឱ្យអ្នកទស្សនាគិត
ថា ភ្នែករបស់ខ្លួនមានបញ្ហា។

នេះគឺជារូបថតបង្កស្រមោលមួយដែលមិនមែនថ្មីប៉ុន្មាន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នក
វិទ្យាសាស្ដ្រ ទើបតែលើកឡើងនូវបំណកស្រាយជាក់លាក់សម្រាប់ករណីនេះ។

រូបថតនេះ រួមមានពីរផ្នែក ចំហៀងខាងឆ្វេងគឺជារូបរបស់នារីម្នាក់ដែលត្រូវបានបំលែងទៅជា
ប្រភេទរូបភាពអវិជ្ជមាន (negative image)ចំណែកចំហៀងខាងស្ដាំគឺជាផ្ទាំងពណ៌ ស ។

ដើម្បីទទួលបានបទពិសោធនៃរូបភាពបង្កស្រមោលនេះ ទស្សនិកជនត្រូវផ្ដោតអារម្មណ៍ មើល
ទៅលើចំនុចតូចពណ៌ ស នៅលើច្រមុះនារីម្នាក់នោះ ក្នុងរយៈពេល ១៥វិនាទី ទើបងាកទៅ
មើលរូបភាពខាងស្ដាំ។ ស្រមោលដ៏អស្ចារ្យមួយនឹងបង្ហាញខ្លួន!

តើអ្នកបានឃើញរូបភាពស្រមោលអ្វីមួយហើយ ឬនៅ? អ្នកប្រហែលជាបានឃើញស្រមោល
ស្រីស្អាតម្នាក់ នៅលើផ្ទាំងពណ៌ ស ដែលនៅចំហៀងខាងស្ដាំនៃរូបថត។ វាអស្ចារ្យណាស់
មែនទេ? ហេតុអ្វីបានជាមានស្រមោលបែបនេះ?

អ្នកវិទ្យាសាស្ត្រ បានបកស្រាយថា នេះគឺជារូបស្រមោលនៃចក្ខុវិញ្ញាណ ដែលកើតឡើងពី
សកម្មភាពរបស់កោសិកាកូនកណ្ដុរក្នងភ្នែក។ កោសិកាទាំងនេះ មានមុខងារកំណត់ និងធ្វើ
អ៊ិនកូដ (encode)នូវបណ្ដាពណ៌បំពេញបន្ថែម ជាមួយនឹងបណ្ដាពណ៌ដែលមានស្រាប់នៅក្នុង
រូបថត រួចបញ្ជូនទិន្នន័យនេះទៅកាន់ខួរក្បាល។

បណ្ឌិត Juno Kim មកពីសកលវិទ្យាល័យអូស្ដ្រាលី បានឱ្យដឹងថា ការធ្វើអ៊ិនកូដនេះ អាច
អនុវត្តចំពោះបណ្ដាពណ៌ដែលមនុស្សអាចមើលឃើញក្នុងវិសាលគមពន្លឺ។ ក្រោយពីកោសិកា
ភ្នែកបានធ្វើអ៊ិនកូដ បណ្ដាសញ្ញាសរសៃប្រសាទនឹងត្រូវបានបញ្ជូនទៅកាន់ខួរក្បាល តាម
រយៈវិញ្ញាណ neuron ចំនួន ៣។

នៅពេលយើងផ្ដោតអារម្មណ៍មើលអ្វីមួយយូរ នោះសកម្មភាពរបស់កោសិកានៃកូនកណ្ដុរភ្នែក
បែរទៅជាមានលក្ខណៈខ្លាំងក្លា។ ប៉ុន្តែ មួយរយៈពេលខ្លីក្រោយមក វានឹងចុះខ្សោយមកវិញ។
ឧទារហណ៍ នៅពេលអ្នកមើលទៅលើរបស់អ្វីមួយដែលមានពណ៌ក្រហមក្នុងរយៈពេលយូរ
បណ្ដាកោសិកាដែលមានមុខងារជួយមើលដឹងពណ៌ក្រហមនឹងចុះខ្សោយ ពេលនោះ កោសិកា ភ្នែកនឹងធ្វើឱ្យពណ៌បំពេញបន្ថែមរបស់ពណ៌ក្រហម គឺពណ៌បៃតង ប្រែទៅជាមានសភាពខ្លាំង
ក្លា។

ក្នងករណីរូបថតខាងលើ បណ្ដាកោសិកាដែលមើលឃើញពណ៌ក្នុងរូបថតអវិជ្ជមាន នឹងចុះ
ខ្សោយ បណ្ដាលឱ្យបណ្ដាពណ៌បំពេញបន្ថែមរបស់វា បង្ហាញខ្លួនច្បាស់ជាងមុន ហើយប្រសិន
សម្លឹងមើលទៅផ្ទាំងពណ៌ ស យើងនឹងឃើញរូបមួយដែលមានពណ៌ត្រូវនឹងពណ៌ពិតរបស់វា៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail