ក្រោយពីបានចាក់ខ្លាញ់គោចូលទៅក្នុងបបូរមាត់ លោកយាយ Janet Hardt
ស្នាក់នៅជាយក្រុង Chicago (អាមេរិក)មានអារម្មណ៍ថាខ្លួនហាក់ដូចជាកំពុង
រលាក ទើបគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
លោកយាយ Janet Hardt អាយុ៦៣ឆ្នាំនៅ Homewood, Illinois បានត្រូវបញ្ជូនទៅកាន់
មន្ទីរពេទ្យ Hazel Crest នៅអាមេរិក ប៉ុន្ដែវាបានហួសពេលទៅហើយ។
ប្រភពព័ត៌មានមួយបានឱ្យដឹងថា នៅមុនពេលលោកយាយស្លាប់ គាត់បានចាក់ខ្លាញ់គោ
ក្ដៅចូលទៅក្នុងផ្ទៃមុខ នៅត្រង់ជុំវិញមាត់និងចង្កា គាត់បានធ្វើបែបនេះជាច្រើនលើកមក
ហើយ។
យោងតាម The Inquisitr ក្រោយពីការចាក់បែបនេះពីបីដង នៅលើផ្ទៃមុខរបស់គាត់មើល
ទៅចម្លែកណាស់និងមានស្រទាប់ឆ្លងរោគរួមនឹងស្នាមជាច្រើននៅលើមាត់និងបបូរមាត់។
លោកយាយរូបនេះបានបង្កើតការច្នៃប្រឌិតមួយ ៖ស្រោសសាច់គោ ប្រមូលជាតិខ្លាញ់និង
ចាក់វាចូលទៅក្នុងផ្ទៃមុខ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា គាត់ធ្លាប់បានធ្វើការវះកាត់កែសម្ផស្សហើយនៅលើ
ផ្ទៃមុខរបស់គាត់ក៏មិនមានស្នាមជ្រួញប៉ុន្មាននោះដែរ៕
ដោយៈសូរីយ៉ា