ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាឱ្យកម្លាំង សមត្ថកិច្ច តាមឃាត់និងស្ទូច រថយន្ដរបស់ស្ដ្រី ដែលមានសតិមិនប្រក្រតី យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ចៀសវាងការបង្ក ឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដែលអាច កើត មានឡើង ដោយសារតែស្ដ្រីរូបនេះបើក ដោយខ្លួនឯង ។

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ បានឱ្យដឹងថា ក្រោយទទួលបានបទ បញ្ជាពីលោកស្នង ការរួចមក នៅវេលាម៉ោង ប្រមាណ៦ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ចរាចរណ៍ ជើងគោកសហការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ និងកម្លាំងសណ្ដាប់ធ្នាប់បាន នាំគ្នាចុះទៅស្ទូចរថយន្ដស្ដ្រីមានសតិមិនគ្រប់ ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ក្រុង ព្រះសីហនុ 2A-1914 នៅពេលដែលស្ដ្រី រូបនេះ កំពុងបើកនៅក្បែរនៅព្រះអង្គដង កើ មុខព្រះបរមរាជវាំង ក្នុងគោលបំណង ទៅអុចធូបនៅទីនោះ ។

សូមបញ្ជាក់ថា ស្ដ្រីវ័យជាង៣០ឆ្នាំ ដែល មានសតិមិនគ្រប់ ធ្លាប់បានធ្វើឱ្យមានការ ភ្ញាក់ផ្អើលជាច្រើន លើក មក ហើយ តាមរយៈ ការបើករថយន្ដ របស់ខ្លួន ចូលទៅកន្លែងជួប ជុំរបស់សមាជិកបក្សប្រឆាំង លើស្ពាននាគ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ កាលពីពេលកន្លង ទៅ ហើយមួយករណីទៀត ស្ដ្រីរូបនេះនៅ ពេលដែលបើករថយន្ដទៅដល់មុខអង្គភាព ប្រឆាំងអំពើពុករលួយក្នុងខណ្ឌដូនពេញ ស្រាប់ តែឈប់ រថយន្ដ កណ្ដាលផ្លូវ ហើយចុះទៅធ្វើ ចរាចរ នាំឱ្យស្ទះកាន់តែខ្លាំង ព្រោះតែរថយន្ដ ផ្សេងទៀតមិនអាចធ្វើ ដំណើរ ទៅមុខបាន ព្រោះតែពាំងពី មុខដោយ រថយន្ដរបស់នាង។

ជាក់ស្ដែងនៅ ព្រឹក ព្រលឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ដ្រីដែលមានសតិមិនគ្រប់នេះ បានបើករថយន្ដទៅ ក្បែរ ព្រះអង្គដងកើ ហើយ ឈប់រថយន្ដ រួចយកជើងគងលើទ្វាររថយន្ដ បង្កឱ្យមានការភ្ញាក់ផ្អើល ទើបស្នងការនគរ បាលរាជធានីភ្នំពេញ បញ្ជាឱ្យកម្លាំងសមត្ថ កិច្ចចុះទៅស្ទូចរថយន្ដ ខាងលើនេះជាបន្ទាន់ យកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំចាត់ ការតាមពេលក្រោយ ។

មន្ដ្រីនគរបាលចរាចរផ្លូវគោលបានឱ្យដឹងថា បើគ្មានចាត់ការយករថយន្ដរបស់នាងទៅ រក្សាទុកនោះទេ នោះនឹងធ្វើឱ្យប៉ះពាល់ សណ្ដាប់ធ្នាប់ សាធារណៈ ជាពិសេសបង្កគ្រោះ ថ្នាក់ចរាចរផ្សេងៗ ដែលកើតមាន ឡើងជាក់ ជាមិនខានឡើយ ។

បើតាមមន្ដ្រីនគរបាលរូបនេះ ខណៈដែល រូបនាងបើករថយន្ដទៅមុខព្រះបរមរាជវាំង ហើយឈប់ កណ្ដាលផ្លូវ យកជើងគងលើទ្វារ បង្កឱ្យមាន ការកក ស្ទះនោះ បានធ្វើឱ្យប្រជា ពលរដ្ឋខ្លះខឹងសម្បារ រហូតយកដុំថ្មគប់កញ្ចក់ ឡានទៀតផង ។ ដោយឡែកបើពិនិត្យមើល នៅក្នុងរថយន្ដ របស់នាង គេបានឃើញប្រដាប់ ក្មេងលេង សំលៀកបំពាក់ ខ្នើយអោបនិង ខ្នើយកើយជាដើមរាយប៉ាយពេញរថយន្ដ ។

យ៉ាងណាក៏ដោយសមត្ថកិច្ច ក៏មិនបាន បញ្ជាក់ពីស្ថានភាពឱ្យលំអិតរបស់ស្ដ្រីមានសតិ មិននេះឡើយ ពោលគ្រាន់តែប្រាប់ថា នាង រស់នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល