ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Air Arabia ធ្វើដំណើរ ពីប្រទេស Kuwait ទៅ សហព័ន្ធអារ៉ាប់អ៊ីម៉ីរ៉េត ត្រូវបានបង្វែរ ផ្លូវហោះហើរ និងចុះចតជាបន្ទាន់ ទាំងខុសគោល ដៅ ទៅមូល ដ្ឋានយោធា សហព័ន្ធអារ៉ាប់អ៊ីម៉ីរ៉េត ក្រោយពីមានការគម្រាម ពីសំណាក់អ្នកដំណើរម្នាក់អោយដឹងថា យន្តហោះអាចនឹងផ្ទុះ នេះបើយោងតាម របាយការណ៍ ពីភ្នាក់ងារ សារព័ត៌មានរដ្ឋ WAM ។

សេចក្តីរាយការណ៍ ដដែល ពីប្រភពសារព័ត៌មានមួយនេះ អោយដឹងថា បន្ទាប់ពី យន្តហោះ បានចុះ ចតទាំងខុសគោលដៅ បានជោគជ័យហើយនោះ អាជ្ញាធរ ពាក់ព័ន្ធ បានចេញ បទ អន្តរាគមន៍ ឡើង លើយន្តហោះ ខាងលើ ប្រឈមមុខនឹងការដោះស្រាយ ស្ថានការណ៍ខាងលើ ដោយ ធ្វើកិច្ចសហប្រតិ បត្តិការនិងតាមដាន តាមនិតិវិធីផ្លូវការ ខណៈពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ពី ព័ត៌មាន លម្អិត នៃការស៊ើបអង្កេត ។ គួរបញ្ជាក់ថា សម្រាប់ព័ត៌មាន Update ក្រុមការងារយើងខ្ញុំ នឹង បន្តផ្សាយជូន លោកអ្នកបន្ថែមទៀត នៅពេលក្រោយ ល្គិកណា ព័ត៌មានលម្អិត ត្រូវបានបញ្ជាក់ បន្ថែមជាងនេះទៅ ទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ