ភ្នំពេញ៖មិនមែនជារឿងលេងសើចទេ សម្រាប់តារាចម្រៀង ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណារាជ ដែលបានក្លាយជា គ្រូបង្ហាត់ក្នុងកម្មវិធី "The Voice Cambodia" អាចនិយាយបានថា ពួកគេបានក្លាយជាអ្នកចម្រៀងដ៏មានជំនាញ និងទេពកោសល្យខ្ពស់ ក្នុងការប្រើប្រាស់សំឡេង ជាបទពិសោធន៍ថ្មី សម្រាប់ពួកគេ ។ កម្មវិធី"V concert Cambodia" បានបង្ហាញពីភាពអស្ចារ្យ របស់ពួកគេបន្ថែមទៀត ក្នុងមួយវគ្គ ពួកគេច្រៀងមិនតិច ជាង៥បទទេ ដែលមនុស្សធម្មតា មិនអាចធ្វើបានទេ ។

អ្វីដែលកាន់តែជក់ចិត្តនោះ ពួកគេបានចាប់ដៃគ្នា បកស្រាយបទចម្រៀងចាស់ៗល្បីខ្លាំង របស់លោក ព្រាប សុវត្ថិ តែដោយសារបញ្ហា បច្ចេកទេស មិនអាចធ្វើពួកគេ ច្រៀងបានល្អ ១០០ភាគរយទេ ។ អ្នកដែលក្ដៅក្រហាយ នៅមិនសុខ គឺ អ្នកគាំទ្រ លោក ព្រាប សុវត្ថិឯណោះទៅវិញ ។ អ្នកគាំទ្រ លោក ព្រាប សុវត្ថិ ម្នាក់បានព្រលៈ តារាចម្រៀងទាំងពីរ មិនសំចៃមាត់ថា "អត់យល់ទេ ! តារាហង្សមាស ឥឡូវអត់មានបទចម្រៀងច្រៀងទេ បានជាយកបទ លោក ព្រាប សុវត្ថិ ទៅច្រៀង ហើយច្រៀងស្រែកមិនរួចផង ប្រឹងអីក៏ប្រឹងម្លេះ?.." ។ អ្នកគាំទ្រ ដដែលនោះ ក៏ធ្លាប់រិះគន់ចំៗ ចំពោះ លោកឆន សុវណ្ណរាជ ដែលលោកធ្លាប់បានច្រៀង បទចម្រៀង លោក ព្រាប សុវត្ថិ ជាមួយ នាង ឱក សុគន្ធ កញ្ញាថា កញ្ញា ច្រៀងគ្រាន់បើ តែបើសុវណ្ណារាជ ច្រៀងញ័រៗ ខូចបទគេអស់ហើយ ។

ដោយឡែក ប្រិយមិត្តដទៃទៀត បាននិយាយថា ធម្មតាមិនមែនម្ចាស់បទផ្ទាល់ មិនអាចច្រៀងបានល្អ ដូចម្ចាស់ដើមទេ។ ម្យ៉ាងសំឡេងលើឆាក ក្នុងស្រុកខ្មែរ វាមិនសូវល្អដូច នៅបរទេសឡើយ ព្រោះយើងនៅអន់ ផ្នែកបច្ចេកទេស ច្រើនណាស់ មានតែតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ម្នាក់ ដែលយកចិត្តទុកដាក់ លើបញ្ហានេះ ព្រោះនាងប្រើប្រាស់ក្បាលមៃក្រហ្វូន ផ្ទាល់ខ្លួន និងមានតម្លៃ រាប់ពាន់ដុល្លារឯណោះ ។ ដូចនេះសំឡេងនាង លើឆាកហាក់គ្រាន់បើជាងគេ។

សម្រាប់អ្នករិះគន់ លោក ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ វិញ គួរតែកោតរសរសើ ច្រើនជាងបង្អាប់ ព្រោះតារាទាំងពីរដួងនេះ ខំលើកបទ លោក ព្រាប សុវត្ថិ មកច្រៀងហើយ អាចនិយាយបានថា ពួកគេបានចាត់ទុក លោកព្រាប សុវត្ថិ ជារៀមច្បងម្នាក់ ក្នុងចិត្តរួចទៅហើយ ។ បើសិនជាពួកគេច្រៀង បទចម្រៀងរបស់ពួកគេរៀងៗខ្លួន ក៏បានដែរ ព្រោះបទចម្រៀងរបស់ពួកគេ មានរាប់រយបទ ឯណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល