ភ្ញៀវទេសចរណ៍មកដល់ទីនេះ នរណាៗក៏មានភាពអៀនរឹងអស់ទាំងខ្លួន អ្នកខ្លះ
មុខឡើងក្រហមដូចគេរោលលភ្លើង ព្រោះតែរូបដ៏ក្ដៅនៅលើជញ្ជាំងផ្ទះនានា។
ទីនេះជាអ្វីទៅ?នេះគឺជាប្រទេស Bhutan ជាកន្លែងដែលទ្រព្យពិសេសរបស់ប្រុសៗត្រូវបាន
គេយល់ថាជារបស់តំណាងមួយអាចជួយអ្នកស្រុកដេញភាពចង្រៃនិងព្រាយបីសាចបាន។
ដូច្នេះ ជនជាតិ Bhutan បានគូរបស់ស្រើបស្រាលនេះលើជញ្ជាំងផ្ទះរបស់ខ្លួនដោយទំហំធំ
ដែលអាចមើលពីឆ្ងាយឃើញយ៉ាងច្បាស់។
ទំនៀមទម្លាប់គូរូប របស់ពិសេស លើជញ្ជាំងកំពុងតែត្រូវបានសាបរលាបបន្ដិចម្ដងៗនៅ
ក្នុងតំបន់ទីក្រុង ប៉ុន្ដែប្រជាជននៅជនបទនៅតែរក្សាទម្លាប់នេះដូចដើម។ក្រុមអ្នកទេស
ចរណ៍បរទេសបានចូលមកលេងប្រទេសស្រស់ស្អាតនេះដំបូងគេគឺឆ្នាំ១៩៧៤។រហូតដល់
ឆ្នាំ១៩៩៩ ទើបទូរទស្សន៍បានចាប់ផ្ដើមមានវត្ថមាននៅទីនេះ ព្រោះថាពេលនោះ រដ្ឋាភិ
បាលបានចេញបំរាមមិនឱ្យមើលដោយសារខ្លាចឥទ្ធិពលនៃសង្គមបរទេសប៉ះពាល់ដល់
ប្រទេសនេះ។
រស់នៅក្នុងតំបន់ជាយក្រុង Thimphu នៃប្រទេស Bhutan លោក Tshewang Nidup មាន
មោទនភាពយ៉ាងខ្លាំងជាមួយរូបគំនូពិសេសរបស់ខ្លួនដែលមានកម្ពស់ជិត២ម៉ែត្រនៅក្បែរ
ទន្លេមួយហួរកាត់រដ្ឋធានីដែលមិនសូវមានភាពអ៊ូរអរនៃប្រទេសនេះ។
លោក Nidup អាយុ៤៦ឆ្នាំ បានបកស្រាយថា ៖ប្រដាប់បន្ដពូជរបស់បុរសបានក្លាយជាវត្ថុ
សំខាន់បែបនេះគឺព្រោះយើងជឿថា ប្រសឹនមាន របស់ពិសេស នេះបង្ហាញខ្លួននៅជុំវិញ
ផ្ទះ នោះខ្មោចព្រាយបីសាចនឹងមិនហ៊ានមកអុកឡុងនោះទេ។
ដំណើរដើមទងនៃទំនៀមទម្លាប់គូរូបប្រដាប់បន្ដពូជលើជញ្ជាំងនៅប្រទេស Bhutan បាន
ចាប់ផ្ដើមពីតួអង្គប្រឌិតមួយដែលមានឈ្មោះថា Drukpa Kunley។វិរបុរសនេះបានត្រូវភ្ជាប់
ជាមួយការដើរទេសចរណ៍គ្រប់ទិសទីក្នុងប្រទេសដើម្បីទាក់ទាញពួកនារីៗ ប៉ុន្ដែខ្លួនមិន
បានភ្លេចពីភារកិច្ចរបស់ខ្លួនដែលត្រូវដេញខ្មោចព្រាយបីសាចនោះឡើយនៅក្នុងអំឡុង
ពេលពីសតវត្សទី១៥ដល់ទី១៦។
លោក Nidup បន្ថែមថា ៖បុរសនោះបានទៅដល់ ហើយបានវាយនិងដេញពួកខ្មោចស្រី
តណ្ហាទាំងឡាយដោយប្រើ ទ្រព្យពិសេសរបស់ខ្លួន។គាត់បានព្យាយាមបង្កើតថាមពល
យ៉ាងអស្ចារ្យក្នុងរាងកាយដើម្បីធ្វើឱ្យ អាវុធបង្កើតមនុស្សរបស់គាត់ក្លាយជាកំណាត់ដែក
ដែលគាត់ប្រើដើម្បីដុតពួកព្រាយទាំងអស់នោះ។
ជាលទ្ធផល នៅតំបន់ជនបទនានា រូបប្រដាប់បន្ដពូជរបស់បុរសតែងត្រូវបានគេគូនៅលើ
ជញ្ជាំងផ្ទះដើម្បីសំដែងការដឹងគុណក៏ដូចជាដើម្បីការពារគ្រួសារពួកគេពីភាពអាក្រក់នា
នា។
លោក Dasho Karrma Ura អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលវប្បធម៌ Bhutan ថ្លែងថា៖ ខ្ញុំគិតថា
អ្នកទាំងអស់គ្នាមានការខ្មាស់អៀនបន្ដិច។អ្នករស់នៅទីក្រុងបានទទួលឥទ្ធិពលច្រើនពីរូប
ភាពសង្គមនៅលោកខាងលិច ពួកគេមិនធ្លាប់ឃើញរបស់ដូច្នេះនោះទេ។
ការរក្សារវប្បធម៌របស់ជាតិគឺជាទិសដៅមួយក្នុងចំណោមទិសដៅ៤សំខាន់ៗក្នុងការអភិ
វឍ្ឍប្រទេស Bhutan ឱ្យក្លាយជាប្រទេសមានសុភមង្គលជាជាងការរីកចម្រើននៃសេដ្ឋកិច្ច។
លើសពីនេះ ភ្ញៀវទេសចរណ៍ក៏ត្រូវបានកំណត់ផងដែរក្នុងការចូលមកទស្សនាប្រទេសនេះ
ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមក៏ដូចជាបរិស្ថាន។ចំពោះភ្ញៀវបរទេស ពួកគេត្រូវ
បង់យ៉ាងតិច២០០ដុល្លារក្នុងមួយថ្ងៃដើម្បីបានចូលមកទស្សនារដ្ឋមួយនេះ ហើយភ្ញៀវទេស
ចរណ៍នោះក៏ត្រូវមានអ្នកនាំផ្លូវក្នុងស្រុកម្នាក់ដើរជាមួយខ្លួនផងដែរ៕
ដោយៈសូរីយ៉ា