ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី សាច់សរម៉ដ្ឋរលោង ប្រចាំកម្មវិធី «រាត្រីកម្សាន្ត» កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះមានលេចឮព័ត៌មាន ថ្មីសន្លាងថា នាងកំពុងតែត្រូវបាន ក្រុមអ្នកសម្បូរទ្រព្យ មានងារជាឧកញ៉ាតាមប្រម៉ាញ់ស្នេហ៍ តាមយកចិត្តថ្លើមនាង គ្រប់ជំហាន ជាថ្នូរនឹងការគ្រងតំណែង ជាម្ចាស់ជីវិតរបស់នាង ។

ស្រីស្អាតដែលខំប្រឹង ស្រវ៉ាចាក់គ្រឹះ ក្នុងតំណែងជាពិធីការិនី ឲ្យមានប្រជាប្រិយភាព លេចធ្លោកាន់តែខ្លាំង ក្នុងស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី បានពើបប្រទះ នឹងព័ត៌មាន ចចាមអារ៉ាមថា ដោយសារតែសម្រស់ មានភាពស្រស់ឆើតឆាយ សាច់សរម៉ដ្ឋរលោងរបស់នាង ធ្វើឲ្យកន្លង់ជាច្រើន ទ្រាំនឹងសម្រស់នាងមិនបាន ក៏ប្រជែងគ្នាសុំស្នេហ៍នាងបន្តកន្ទុយ ដោយមានទាំងអ្នកមាន ទ្រព្យស្តុក, អ្នករស់នៅក្រៅប្រទេស និងអ្នកដែលមានងារ ជាឧកញ៉ា ថែមទៀតផង ។

ស្របពេលលេចឮព័ត៌មាន គង់ វង្សយ៉ាទី កំពុងតែមានកន្លង់ជាច្រើន ដែលមានទ្រព្យសម្បត្តិស្តុក តាមប្រម៉ាញ់ស្នេហ៍នោះ ត្រូវបានតារា សម្តែង សាច់សរ ដែលកំពុងតែមានទីផ្សារ ក្នុងសិល្បៈកាន់ តែមមាញឹក កញ្ញា គង់ វង្សយ៉ាទី បានចេញមុខបកស្រាយ ប្រាប់អ្នកសារព័ត៌មាន ដោយ ទទួលស្គាល់ថា ពិតជាមានអ្នកតាមសុំស្នេហ៍ច្រើនមែន តែនាងនៅមិនទាន់ចង់គិត នៅពេលនេះទេ ចង់រកពេលណាមួយ ដែលសមរម្យសិន ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា «និយាយតាមត្រង់ទៅ មានអ្នកតាមសុំស្នេហ៍ច្រើន គ្រាន់តែខ្ញុំមិនទាន់ចង់គិតរឿងស្នេហា នៅពេលនេះទេ ព្រោះថា ខ្ញុំចង់ទុក ពេលសម្រាប់ការងារ ជាពិធីការិនី ឲ្យមានលំនឹងជាងនេះសិន រឿងស្នេហាចាំមើលដល់ពេល ចាំគិតទៀត ។ ដោយសារ ខ្ញុំពេលនេះ នៅមានវ័យក្មេង ហើយខ្ញុំចង់បញ្ជាក់ថា រហូតមកដល់ពេលនេះខ្ញុំ នៅមិនទាន់មានម្ចាស់បេះដូងទេ»។

ជាការពិតទោះបី មានការបញ្ជាក់ ពីតារាសម្ដែង និងជាពិធីការិនី គង់ វង្សយ៉ាទី ចំពោះជំរៅចិត្តក្នុងរឿងស្នេហាជាមួយអ្នកមានក្ដី ប៉ុន្តែចំហាយ នៃព័ត៌មាន ថា នាងមានអ្នកធំស្រឡាញ់ពេញចិត្ត រហូតចង់យកនាងធ្វើជាស្រីកំណាន់ ដែលបានបោកបក់ឡើង កាលពីពេលថ្មីនេះ គឺហាក់នៅតែដិតដាម ជាប់នៅឡើយ ព្រោះគេបានសង្កេតឃើញថា តាំងពីគង់ វង្សយ៉ាទី ឡើងកូដខ្លាំង បានឈជើងនៅCTN មក កម្រិតជីវភាពរបស់នាងហាក់ហក់ឡើង ស្ទើរមិនគួរឲ្យជឿ ហើយត្រូវបានគេសង្ស័យថា បុរសអ្នកមានដែលតាមយកចិត្តថ្លើមនាង ជាអ្នកជួយឧបត្ថម្ភទាំងស្រុង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល