នៅក្នុងសម័យទំនើបដូចបច្ចុប្បន្ន មានបុរសជាច្រើន ចូលចិត្តស្រឡាញ់ ឬមានទំនាក់ទំនងស្នេហា
ជាមួយនារីជាច្រើនក្នុងពេលតែមួយ ដោយចាត់ទុកដូចជាការលេងសើច ដូច្នេះ ដើម្បីឱ្យប្រាកដថា
បុរសដែលអ្នកកំពុងស្រឡាញ់ គឺជាមនុស្សប្រភេទនេះដែរ ឬអត់ សូមតាមដានសញ្ញាខាងក្រោម។

១/ ចាត់ទុករឿងមនោសញ្ចេតនា ជារឿងមិនសំខាន់

បុរសដែលមិនមានភាពជាក់លាក់ ម៉ត់ចត់ក្នុងរឿងមនោសញ្ចេតនា ភាគច្រើន ពួកគេជាមនុស្សមិន
ចាត់ទុកស្នេហា ជាការសំខាន់។ ពួកគេគិតថា បុរសគឺជាមាសទឹកដប់ ហើយការមានស្នេហាច្រើន
មានប្រពន្ធច្រើនគឺជារឿងធម្មតា។ ដូច្នេះហើយ បើទោះកំពុងនៅជាមួយអ្នក ប៉ុន្ដែគាត់នៅតែចូល
ចិត្តសម្លឹងមើលស្រីស្អាតដទៃ ហើយតែងនិយាយការពារខ្លួនថា “នេះគឺជាចរិតរបស់បុរស ប្រការ
សំខាន់គឺឱ្យតែគាត់នៅតែស្រឡាញ់អ្នក”។ ដើម្បីបញ្ជាក់អំពីការស្រឡាញ់ គាត់តែងស្នើឱ្យអ្នកបូជា
ព្រហ្មចារី។

២/ យកចិត្តទុកដាក់នឹងស្រីស្អាតទាំងអស់

បើទោះជាសង្ហា ឬអត់ ប៉ុន្ដែប្រហែល ៩០% នៃបុរសប្រភេទនេះ គឺជាមនុស្សក្លាហានក្នុងការទាក់
ទងស្រីស្អាត និងពូកែយកចិត្តស្រីៗ។ គាត់ត្រៀមខ្លួនជានិច្ចដើម្បីជួយដល់នារីទាំងឡាយ ពិសេស
គឺនារីដែលមានសម្ផស្សល្អ ទាក់ទាញ។ បុរសដែលមានបំណងនឹងប្រើប្រាស់ប្រយោជន៍របស់មិត្ត
ស្រី ពួកគេតែងតែទាក់ទងនារីដែលជាកូនអ្នកមាន ឬមានអ្វីមួយដែលគេអាចពឹងពាក់បាន។ រីឯ
បុរសសម្បូរស្នេហ៍ គឺតែងស្វែងរកស្រីស្អាត។ ចំណែកបុរសដែលមានលក្ខណៈស្មោះត្រង់នឹងស្នេហា ពួកគេនឹងមិនសម្ដែងភាពអន់ចរិតនៅចំពោះមុខនារី ហើយពួកគេនឹងបញ្ចេញការយកចិត្តទុកដាក់
នៅក្នុងករណីចាំបាច់ និងសមស្រប។

៣/ ចូលចិត្តអូត

មិនមានអ្នកណាមួយ អះអាងថា មានតែបុរសដាក់ខ្លួនប៉ុណ្ណោះ ដែលគួរឱ្យទុកចិត្តបំផុត ប៉ុន្ដែ អ្នក
ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះបុរសដែលមានចរិតអួតផងដែរ។ ទោះជាមានទ្រព្យច្រើន មានចំណេះដឹង
ខ្ពស់ ប៉ុន្ដែការអួតអាងគ្រប់រឿងរបស់ពួកគេ មិនមានអ្វីក្រៅតែពី ការបង្កការចាប់អារម្មណ៍ខ្លាំង ដល់
អ្នកនៅចំពោះមុខ។

៤/ សម្ដីផ្អែមគ្រប់ពេល

ដើម្បីទាក់ទងបានស្រីស្អាតម្នាក់បាន ក្នុងពេលដ៏ខ្លី “ក្រុមអ្នកប្រមាញ់ស្នេហា” តែងមានគម្រោងការ
ច្បាស់លាស់ ពិសេសគឺការនិយាយស្ដី។ ដោយសារតែបានដឹងថា នារីតែងធ្លាក់ក្នុងអន្លង់ស្នេហ៍បុរស
ដោយសារសម្ដី ដូច្នេះពួកគេក៏តែងប្រើសម្ដីផ្អែម និងសម្ដីដ៏គួរឱ្យទុកចិត្ត។ សម្ដីផ្អែម បូករួមនឹងភាព
ក្លាហានរបស់បុរស អ្នកប្រាកដជាពិបាកនឹងគេចផុតពីសំណាញ់ស្នេហ៍។

ប្រសិនសង្សាររបស់អ្នក តែងប្រើសម្ដីផ្អែមដាក់អ្នកគ្រប់ពេល អ្នកគួរតែយកចិត្តទុកដាក់ទៅលើភ្នែក
ទាំងគូរបស់គាត់។ បុរសដែលស្មោះត្រង់ជាមួយសង្សារ នឹងមិនចេះមើលទៅកាន់ស្រីស្អាតគ្រប់រូប
ដែលដើរកាត់មុខខ្លួននោះទេ។

៥/ ដើរលេងជាមួយមនុស្សមិនល្អ

ប្រសិនគាត់ជាមនុស្សត្រឹមត្រូវ ប្រាកដណាស់ មិត្ដភ័ក្ដិទាំងឡាយរបស់គាត់ ក៏នឹងមានឥរិយាបទ
និងការប្រព្រឹត្ដិត្រឹមត្រូវ នៅពេលអ្នកទាំងបីភាគីបានជួបគ្នាម្ដងៗ។ ប៉ុន្ដែ ប្រសិនមិត្តភ័ក្ដិរបស់គាត់
មានចរិតមិនល្អ និយាយស្ដីមិនមានគម្រប និងមានកាយវិការមិនចេះគួរសម នោះមានន័យថា មិត្ត
ប្រុសរបស់អ្នក ក៏ជាមនុស្សប្រភេទដូចគ្នា។ នៅក្នុងករណីនេះ ល្អបំផុត គឺគួរតែលុបឈ្មោះគាត់ចេញ
ពីបេះដូង។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

វិធីសាស្ដ្រទាំង៥ ធ្វើឱ្យបុរស ធ្លាក់ក្នុងអន្លងស្នេហ៍

ប្រវត្តិខ្លះៗ នៃពិធី បុណ្យណូអែល

ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS