CamNews

សមត្ថកិច្ច កំពុង តាមប្រមាញ់ ក្រុមចោរ បាញ់ប្លន់រថយន្ដ តាក់ស៊ីភ្នំពេញ-តាកែវ

តាកែវ ៖ កម្លាំងនគរបាល តាមបណ្ដា ខេត្ដនិងរាជធានីភ្នំពេញ បាននឹងកំពុងបើក ការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ តាម ប្រមាញ់ក្រុមចោរ បាញ់ប្លន់រថយន្ដឈ្នួល ម៉ាកកាមរីបាឡែន ពី ភ្នំពេញ-តាកែវ ក្រោយ ពីក្រុមចោរទាំងនេះ បានធ្វើសកម្មភាពបាញ់ ម្ចាស់រថយន្ដបណ្ដាលឱ្យ រងរបួសធ្ងន់ រួចហើយ ប្លន់យករថយន្ដបើកចេញពីកន្លែងកើតហេតុ នៅក្នុងឃុំ៨មុំ ស្រុកទ្រាំង ខេត្ដតាកែវ កាល ពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ ។

ដំបូងឡើយ សេចក្ដីរាយការណ៍របស់ សមត្ថកិច្ចខេត្ដតាកែវ បានបញ្ជាក់ថា ក្រុម ចោរប្លន់ទាំង ៣នាក់ បានបើករថយន្ដរបស់ ជនរងគ្រោះ ឆ្ពោះទៅកាន់ខេត្ដកំពត ប៉ុន្ដែ ត្រូវបានលោកម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការរង នគរបាលខេត្ដកំពត បានអះអាងថា ពុំឃើញ រថយន្ដដែលក្រុមចោរប្លន់ បើក ចូលទៅក្នុង ទឹកដីខេត្ដកំពតនោះឡើយ ។

លោកឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទ នៅ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ថា ក្រោយពីទទួលបានព័ត៌មានស្ដីពីសកម្មភាពបាញ់ប្លន់យក រថយន្ដកាមរីបាឡែន រត់ឈ្នួល ភ្នំពេញ-តាកែវ នៅក្នុងស្រុកទ្រាំងរួចមក លោកបានដឹកនាំកម្លាំង នគរបាលជាច្រើននាក់ សហការជាមួយកម្លាំងនគរបាលតាមបណ្ដាស្រុក ចេញល្បាតទាំងយប់ នៅតាមដងផ្លូវ ប៉ុន្ដែរហូតមកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មិនទាន់ឃើញរថយន្ដ របស់ជនរងគ្រោះនៅឡើយទេ ។

លោកឧត្ដមសេនីយ៍ បានឱ្យដឹងថា ក្រោយ ពីការសួរនាំ និងទទួលបានព័ត៌មាននោះ ក្រុមចោរ បានបង្វែរទិសដៅបើកចូលឆ្ពោះ ទៅរាជធានីភ្នំពេញវិញ ដើម្បីងាយស្រួល គេចខ្លួន ព្រោះតែជា តំបន់ភូមិសាស្ដ្រលំបាក ជាងភូមិសាស្ដ្រនៅតាមខេត្ដ ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការ រងនគរបាលរាជធានីភ្នំពេញ និងជាប្រធាន ការិយា ល័យកណ្ដាលយុត្ដិធម៌ បានថ្លែងបញ្ជាក់ ថា កម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខណ្ឌជាយ រាជធានី ភ្នំពេញ បានឃ្លាំមើលទាំងយប់ ក្រោយទទួលបាននូវកិច្ចសហប្រតិបត្ដិការ និងព័ត៌មានពីនគរ បាលខេត្ដតាកែវ ស្ដីពីករណី ប្លន់រថយន្ដខាងលើនេះ ។

យ៉ាងណាក៏ដោយ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា រហូតមកដល់ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ច នគរបាលរាជធានីភ្នំពេញ មិនទាន់ទទួលបាន ព័ត៌មានស្ដីពីការលាក់ ខ្លួន របស់ក្រុមចោរនៅ ក្នុងទឹកដីរាជធានីភ្នំពេញនោះឡើយ ប៉ុន្ដែ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននឹង កំពុងធ្វើការ ស្រាវជ្រាវបន្ដទៀត ។

ដោយឡែកនាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដតា កែវ លោក សែម សុជាតិ បានឱ្យដឹងថា តាម ព័ត៌មានដែលទទួលបាន គឺក្រុមចោរក្រោយ ពីបាញ់ប្លន់យក រថយន្ដរួចហើយ ពួកវាបាន បើកឆ្ពោះទៅរាជធានីភ្នំពេញវិញ ។ យ៉ាង ណាក៏ដោយ លោកសែម សុជាតិ បានបញ្ជាក់ ថា ក្រោយពីបាញ់ប្លន់បានសម្រេចក្រុមចោរ បានបើករថយន្ដចូលទៅក្នុងវត្ដ មួយ នៅទឹក ដីស្រុកទ្រាំង ដើម្បីដូរស្លាកលេខ ដោយសារ តែសមត្ថកិច្ចបានរកឃើញ ស្លាកស្នាម និងកំទេច កំទី ដែលពួកវាដូរស្លាកលេខរថយន្ដ ។

លោកសែម សុជាតិ បានបន្ដថា នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ កម្លាំង សមត្ថកិច្ចបានចុះ ទៅកាន់វត្ដ ហើយរាវរក ឯកសាររថយន្ដដែលក្រុមចោរបានបោះចូល ទៅក្នុងទឹកស្រះ ក្រោយគេច ខ្លួន ។

សូមបញ្ជាក់ថា អ្នកបើករថយន្តតាក់ស៊ី ពីខេត្តតាកែវ-ភ្នំពេញ ម្នាក់ត្រូវបានក្រុមចោរ មានគ្នាបីនាក់ ធ្វើសកម្មភាពប្លន់ ដោយបានបាញ់ ត្រូវចំបំពង់ក មួយគ្រាប់រងរបួសជាទម្ងន់ និងបានប្លន់យករថយន្ត ម៉ាកកាមរីបាឡែន បើកឆ្ពោះទៅកាន់ខេត្តកំពត។ ហេតុការណ៍បាញ់ប្លន់យករថយន្តនេះ បានកើត ឡើងនៅវេលា  ម៉ោងប្រមាណ៦ និង៤០នាទីយប់ ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុច ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមសមត្ថកិច្ចស្រុកទ្រាំងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទេព ផល្លី  អាយុ ៤៨ ឆ្នាំ មានស្រុកកំណើត នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ជាអ្នករត់តាស៊ីពីស្រុក គីរីវង់ ខេត្តតាកែវ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវបានចោរប្លន់បាញ់ចំបំពង់ក ចំណែករថយន្ត ជនរងគ្រោះ ម៉ាក កាមរីស៊េរី ឆ្នាំ២០០៣ ពណ៌ស្ក ពាក់ស្លាកលេខបាត់ដំបង 2A 8562 ។

បើតាមជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានដឹកយុវជនបីនាក់ ពី ភ្នំពេញ នៅម្ដុំមាត់ទន្លេ មុខវាំងឆ្ពោះទៅកាន់ កាស៊ីណូព្រំដែនភ្នំដិន ស្រុកគីរីវង់ ដោយក្រុមចោរប្លន់ ទាំងបីនាក់នេះ បានឲ្យតម្លៃ៦០ដុល្លារ លុះដឹកមកដល់ចំណុចឃុំ៨មុំ ស្រុកទ្រាំង ពួកគេម្នាក់ដែលជិះ ខាងក្រោយ បានដកកំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក បាញ់ពីក្រោយត្រូវ ចំបំពង់ក ហើយពួកគេក៏ បានរុញទម្លាក់ គាត់ចេញពីរថយន្ត និងបានបើករថយន្តគេចខ្លួនបាត់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល