CamNews

កម្ពុជារំពឹងថា នឹងទទួល​បាន ភ្ញៀវ​ទេស​ច​រ ៥០​ម៉ឺន​នាក់ ក្នុង​ព្រឹត្តិ​ការណ៍ អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំនេះ ប្រទេសកម្ពុជា បានរំពឹងថា នឹងទទួលបាន ទាំងភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ប្រមាណ៥០ម៉ឺន ទៅកម្សាន្ត នៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ។

ការបង្ហាញពីការព្យាករណ៍ទុកមុននេះ បានធ្វើឡើង ក្នុងជំនួបរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាជាអ្នករៀប ចំបុណ្យអង្គរសង្រ្កាន្ត ជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីម្សិលមិញ ។

លោក សុខ សប្បាយណា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត ឆ្នាំ២០១៥ នៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប នឹងមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលលែងកម្សាន្តនៅ ប្រាសាទអង្គរវត្ត ប្រមាណជាង ៥០ម៉ឺននាក់ ។

អង្គរសង្ក្រាន្តឆ្នាំ២០១៥នេះ នឹងប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៥ ។ បុណ្យ នេះត្រូវបានប្រារព្ធឡើង រយៈពេល២ឆ្នាំមកហើយ ដោយធ្វើឡើងស្របជាមួយ បុណ្យចូលឆ្នាំថ្មី ដើម្បីលើក កម្ពស់វប្បធម៌ របស់ខ្មែរ។ អង្គរសង្ក្រាន្ត មានការលេងល្បែងប្រជាប្រិយ រួមជាមួយកម្មវិធី កម្សាន្តសប្បាយ ប្លែកៗជាច្រើនទៀត ដែលពាក់ព័ន្ធនឹង វប្បធម៌ ដ៏ផូផង់របស់កម្ពុជា ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការអង្គសង្ក្រាន្ត ឆ្នាំ២០១៥នេះ មានយុវជនមកពី ១៩ប្រទេសមកចូលរួម និងបង្ហាញនៅវប្បធម៌ចម្រុះ របស់ពួកគេ នៅលើទឹកដី អង្គរ ។ លោកថា ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង ពីភាពសម្បូរសប្បាយរុងរឿង ល្បីល្បាញ និងកិត្យានុភាព នៃ សម័យអង្គរ លើសពីនេះទៀតកម្មវិធីនេះ បានផ្តល់នូវឱកាសជួបជុំ គ្នាជាមហាគ្រួសារ ខ្មែរដោយមិនប្រកាន់ពូជ សាសន៍ ព័ត៌សម្បុរ និន្ននាការនយោបាយ នោះឡើយ ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានសម្តែងការគាំទ្រ ចំពោះការរៀបចំអង្គរសង្ក្រាន្តនេះដែលវា អាចបង្ហាញពីអត្តសញ្ញាណ វប្បធម៌ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់កម្ពុជា ទៅកាន់ពិភពលោក ។

លោកជឿជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងបន្ថែម ទៀត។ ប៉ុន្តែទោះជាយ៉ាងណា លោកបានលើកទឹកចិត្តឱ្យ អ្នករៀបចំកម្មវិធីនេះ ក៏ដូចជា អាជ្ញាធរត្រៀមខ្លួនបង្កា ជាមុននូវបញ្ហាសន្តិសុខ និងអនាម័យ នៅពេលដែលកំណើនអ្នកចូលរួមកាន់តែច្រើនផងដែរ ។

សូមជំរាបថា ព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០១៤ កន្លងទៅនោះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៣៨ម៉ឺននាក់ ខណៈដែល ឆ្នាំ២០១៣ ទទួលបានភ្ញៀវទេសចរណ៍ជាង១៧ម៉ឺននាក់ទៅកាន់ខេត្តសៀមរាប ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល