CamNews

សុះ ម៉ាច ជម្រុញឲ្យក្រសួង ពង្រឹងនិង ត្រួតពិនិត្យ ទៅលើការសម្តែង របស់តារាខ្មែរ

ភ្នំពេញៈ ក្រោយពីតារាចម្រៀង ប្រុសប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវ
បាន ខាងតារាកូរ៉េចោទថា បានលួចចម្លងស្ទីល របស់ពួក គេ រួចមក    ពេលនេះខាងក្រសួង
វប្បធម៌បាន និង កំពុងតែត្រៀម វិធានការក្តៅទៅលើ តារាដែលពូកែចំលងស្តាយ ពីគេមកធ្វើ
ការ ដុះក្អែលចោល ម្តង។

ប្រធាននាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាប់ មជ្ឈមណ្ឌល
ព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៣ថា នេះមិន មែនជាលើកទី១ទេ ដែល
ខាងភាគីកូរ៉េ ធ្វើការព្រមានលើកឡើង    ជាសាធារណៈថា  សិល្បករអ្នកនិពន្ធបានលួច បទ
ចម្រៀងបទ ភ្លេង ស្តាយការសម្តែងរបស់តារាគេ គឺគេមិនដែលសប្បាយចិត្តទេ វាគឺជារឿង
មួយដែលយើងមាន ការខ្វះខាតមែនទែន   ហើយកន្លងមក   ខាង ក្រសួង ក៏មិនដែល បាន
ចាត់ វិធានការអីធំដុំ ទៅលើ តារាទាំងអស់នោះដែល គឺគ្រាន់តែហៅមកណែនាំហាម មិនឲ្យ
បន្តធ្វើបែបនេះ ព្រោះថា វាគឺខុសច្បាប់។

លោក ស៊ិន ច័ន្ទសាយ៉ា បានប្រាប់ឲ្យដឹងទៀតថា “ ការដែលតារាខ្មែរយើង    ទៅលួចចម្លង
ស្ទីលរបស់គេបែបនេះ គឺវាធ្វើឲ្យប្រទេសជាតិ មានការ  អាប់អោនខ្លាំង    ហើយពេលនេះខ្ញុំ
និងមើល ទៅលើខ្សែវីដេអូនោះឲ្យច្បាស់ថាតើ   យ៉ាងណារួចខាងក្រសួង   និងចាប់ផ្តើមចាត់
វិធានការ ទៅលើពួក គាត់ដើម្បីកុំឲ្យពួកគាត់ ឈប់ទៅលួចចម្លងពីគេទៀត បែបនេះព្រោះវា
ខុសធ្ងន់ធ្ងរណាស់ ការដែលយើងទៅ លួចចម្លងរបស់គេបែបនេះ”។

ទោះបីជាយ៉ាងនេះក្តីលោក ស៊ិន ច័ន្ទសាយ៉ាក៏បានប្រាប់ឲ្យដឹងទៀតថា ក្នុងរឿងនេះ  ក៏ជា
ចំណុចខ្វះខាត របស់លោកមួយ ចំណែកដែលមិនបាន តាមដាន មើលថាតើយើងចម្លង គេ
ក្នុងកម្រិតមួយណា យកតាមគេទាំងអស់ ឬយ៉ាងណាហើយការ ដែលគេមានប្រតិកម្ម បែប
នេះប្រហែលជាយើង ចម្លងគេ ១០០ភាគរយរបស់គេ។

ទន្ទឹមនឹងនេះដែរប្រធានសមាគម សិល្បៈករខ្មែរលោក សុះម៉ាចបានប្រាប់ មជ្ឈមណ្ឌលព័ត៌
មាន ដើមអម្ពិល ឲ្យដឹងថាលោកក៏ទើបតែបាន អាន ព័ត៌មាន នេះ ដែលនៅពេលដែលតារា
កូរ៉េបញ្ចេញប្រតិកម្ម ថាយើងចម្លងស្តាយ ពីគេបែបនេះគឺវាធ្វើឲ្យអាប់អោន ខ្លាំងណាស់ ដល់
ប្រទេសយើង ហើយជារឿយៗ តែងតែមានការរិះគន់បែបនេះ   តែលោកផ្ទាល់មិនដឹងថាតើ
ដល់ពេលណាទើបតារាយើង ឈប់លួចចម្លងពីគេ តទៅទៀតទាំង    ការច្រៀង   ទំនុក បទ
ចម្រៀង ស្ទីលរាំអីជាដើមព្រោះថាប្រទេសខ្មែរ ក៏មានវប្បធម៌ប្រពៃណីខ្មែរ   ដែលដូច្នេះគួរតែ
កូនខ្មែរ ជាពិសេសសិល្បករ សិល្បការិនីខ្មែរ មេត្តាជួយអភិរក្សលើកស្ទួយ វប្បធម៌យើងកុំចាប់
តែឃើញគេ ច្រៀងបទនេះល្បីបទនោះល្បី ហើយចាំតែចម្លងពីគេ យកមក    ច្រៀងតាមបែប
នេះ។

លោក សុះម៉ាចក៏បានឲ្យដឹងទៀតថា ” សម្រាប់រឿងនេះខ្លួន របស់លោកតែមួយមិនអាចធ្វើ
ការហាមឃាត់ បានទេគឺលោកសុំលើកដៃសំពះ ទៅលើ តារា របស់យើងថា សុំមេត្តាឈប់
ចម្លងពីគេទៀតទៅ កុំថាឡើយស្ទីលរាំបទចម្រៀង ការតុបតែងខ្លួនអីជាដើម គួរតែរិះរកអ្វីដែល
ជារបស់យើង ហើយ សុំអ្នកដឹកនាំនៅតាម ផលិតកម្មនានា មេត្តាជួយពិនិត្យមើល និងកែ
តម្រូវផងខ្ញុំសង្ឃឹមថា អ្នកសិល្បៈទាំងអស់ និងបញ្ឈប់ត្រឹមនេះទៅព្រោះថា ការ ដែលបរទេស
គេលើកយក ទៅចុះផ្សាយប្រាប់ប្រជាពលរដ្ឋ គេថាខ្មែរលួចចម្លងពីគេ គឺវាគួរឲ្យឈឺចាប់ និង
អោបអានណាស់ សម្រាប់ប្រទេស ជាតិ យើង”។

មិនត្រឹមតែប៉ុននេះលោកក៏បានសំណូមពរ ទៅដល់ខាងក្រសួងវប្បធម៌ ព្រោះថាខាងក្រសួង
គឺជាម៉ែឳ មេត្តាជួយពិនិត្យមើល និងទៅលើអ្នកសិល្បៈ ដើម្បីកុំឲ្យតារាទាំងអស់គិតតែពី លួច
ចម្លងគេ មិនគិតបែបនេះដើម្បីចូលរួម ចំណែកលើកស្ទួយកិត្តិយសជាតិ និងអភិរក្សសិល្បៈ
ខ្មែរយើងផង៕