នៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មានស្រ្តីមួយក្រុមក្នុងដៃអ្នកខ្លះមានសៀវភៅ អ្នកខ្លះ
ទៀតកាន់កាសែតបានមកអង្គុយអានពេញលើវាលស្មៅ និងតាមទីសាធារណៈផ្សេងៗ ដែល
មើលពីចំង៉ាយពួកគេដូចប្រជាជនធម្មតា តែលុះពេលទៅជិតទើបដឹងថាពួកគេមិនមានពាក់
អាវនោះទេ ។
ពួកគេបានកាន់សៀវភៅ និង កាសែតអានដោយយកចិត្តទុកដាក់បំផុត ហើយក៏មិនមានការ
ខ្មាសអៀននឹងអ្នកដែលនៅជុំវិញខ្លួនគេនោះដែរ គឺធ្វើធម្មតាហាក់បីដូចជាមិនមានអ្វីកើតឡើង
យ៉ាងដូច្នោះ ។
តាមការពន្យល់ប្រាប់ នេះគឺជាសកម្មភាពជាលក្ខណៈពិសេសរបស់ស្ត្រីនៅក្នុងទីក្រុង ញូយ៉ក
ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនទូទៅ និងជាការក្រើនរំលឹកដល់ជនទូទៅអោយ
កាន់តែចូលចិត្តអានសៀវភៅថែមទៀតផងដែរ ។ ពួកគេទាំងនោះបានជ្រើសរើសកន្លែងដែល
ត្រូវធ្វើសកម្មភាពនេះនៅតាមតំបន់សាធារណៈផ្សេងៗ ជាពិសេសតាមតំបន់ដែលប្រជាជន
ចូលចិត្តធ្វើដំណើរទៅកាន់ទីនោះ រួមមានសួនឧទ្យាន ហាងកាហ្វេ ចំណតរថយន្តក្រុង ...
និងជាពិសេសគឺតាមដងវិថីនានាតែម្តង ៕
ប្រភព៖ Huanqiu
ដោយ៖ រដ្ឋា