ម្ចាស់របស់ផ្ទះមួយខ្នង នៅទីក្រុង Detroit អាមេរិក បានបង្ហាញនូវការអស់សង្ឃឹម រហូតដល់គាត់
ត្រៀមខ្លួនជាស្រេច ក្នុងការប្ដូរផ្ទះនេះ ដើម្បីយកទូរស័ព្ទឆ្លាតវៃ iPhone 6 របស់ Apple ។

ជាច្រើនខែបានកន្លងផុតទៅ ផ្ទះមួយខ្នងដែលមានពីរជាន់ មានបន្ទប់ដេកចំនួន ៣ នៅតែស្ថិត
ក្នុងបញ្ជីឈ្មោះ នៃការដាក់លក់នៅលើទីផ្សារ បើទោះម្ចាស់របស់វា បានបញ្ចុះតម្លៃមកនៅត្រឹម
ប្រហែល ៣.២០០ដុល្លារអាមេរិក។

បច្ចុប្បន្ន ម្ចាស់ផ្ទះខាងលើនេះ ដែលជាបុរសម្នាក់ រស់នៅឯប្រទេសអូទ្រីស បាននិយាយជាមួយ
តំណាងក្រុមហ៊ុនអចលនទ្រព្យថា គាត់ត្រៀមខ្លួនជាស្រេច ដើម្បីប្ដូរផ្ទះរបស់ខ្លួន ជាមួយនឹងស្មាត
ហ្វូន iPhone 6 របស់ Apple ឬកុំព្យូទ័រ ថេប្លេត iPad 32GB មួយគ្រឿង។

បុរសជាម្ចាស់ បានទិញផ្ទះនេះ កាលពី ៤ឆ្នាំមុខ ក្នុងតម្លៃជាង ៤០.០០០ដុល្លារអាមេរិក ដោយ
សង្ឃឹមថា នឹងអាចរកបានចំណេញច្រើន ក្រោយពីលក់វាទទៅវិញ។ ប៉ុន្ដែ ដោយសារតែស្ថាន
ភាពនៃទីក្រុង ធ្លាក់ចុះ តម្លៃរបស់ផ្ទះ ក៏ធ្លាក់ចុះទៅតាម។

ផ្ទះនេះ ត្រូវបានគេទុកចោល ចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន។ គេហទំព័ររបស់ក្រុមហ៊ុន
អចលនទ្រព្យ ឱ្យដឹងថា ផ្ទះដែលមានបន្ទប់ក្រោមដីនេះ មានបន្ទប់គេងចំនួន ៣ បន្ទប់ទឹក ១ ផ្ទះ
ដាក់រថយន្ដ ១ និងមានចម្ងាយពីមណ្ឌុលទីក្រុងត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

ប៉ុន្ដែ ម្ចាស់ថ្មីរបស់ផ្ទះនេះ នឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ទៅលើផ្ទះនេះ ដូចជា បង់ពន្ធជូន
រដ្ឋ ក្នុងរយៈពេល ៤ឆ្នាំ ប្រហែល ៦.០០០ដុល្លារ ព្រមទាំងត្រូវជួសជុលទ្វារ បង្អួច ឥដ្ឋ សម្ភារក្នុង
ផ្ទះ រួមនឹងសម្អាតស្មៅជុំវិញផ្ទះផងដែរ។

Larry Else ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ ឱ្យដឹងថា ៖ “អតិថិជនរបស់ខ្ញុំ ដែលជា
ម្ចាស់នេះ កំពុងតែរស់នៅឯបរទេស ហើយគាត់បានសុខចិត្តលក់ផ្ទះនេះ ក្នុងតម្លៃស្មើនឹង iPhone
6។ គាត់ក៏បានទទួលស្គាល់ថា ផ្ទះនេះ កំពុងតែទ្រុឌទ្រោម និងត្រូវការជួសជុលឡើងវិញ”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NYDaily/ABCnews