CamNews

ចរិតអាត្មានិយម របស់ក្រុមហ៊ុន ដឹកអ្នកដំណើរ នៅតែមាន ខណៈបុណ្យជាតិម្តងៗ

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ នៅពេលមានបុណ្យជាតិម្តងៗ គេសង្កេតឃើញក្រុមហ៊ុន ដឹកជញ្ជូនអ្នក
ដំណើរ តែងតែដំឡើងថ្លៃឈ្លួល ទោះបីមានការអំពាវនាវ របស់រាជរដ្ឋាភិបាលក៏ដោយ ហើយការ
ដំឡើងថ្លៃឈួលទាំងនេះ បានធ្វើឲ្យអ្នកដំណើរ មានការត្អួញត្អែរយ៉ាងខ្លាំង ជាពិសេសបងប្អូនកម្មករ
កម្មការិនី និងមន្រ្តីរាជកាតូចតាច ដែលពួកគាត់ ទទួលបានប្រាក់ខែទាប។

ទាក់ទងនឹងការដំឡើងថ្លៃរថយន្តនេះ បុរសម្នាក់ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានថ្លែងប្រាប់ មជ្ឈ
មណ្ឌលព័ត៌មានដើមអម្ពិលថា លោកមានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលលោកបានទិញ សំបុត្រ
ទៅស្រុកកំណើត របស់លោកនៅឯបាត់ដំបង ហើយសំបុត្ររថយន្ត បានលើកខ្ពស់ ដូចទឹកជំនន់ដែរ
ពោលគឺតម្លៃរហូតដល់ទៅ ៣៥.០០០រៀល ដែលរាល់ដងតម្លៃតែ ២២.០០០រៀល នោះ។

លោកបន្តថា ចរិតអាត្មានិយម របស់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងនោះ ពុំដែលមានការយោគយល់
ដល់អ្នកដំណើរ ដែលជាជនជាតិខ្មែរឡើយ ហើយថាចំណាត់ការរបស់សាលាក្រុង ហាក់បីដូចជា ពុំ
មានឥទ្ធិពល ដល់ពួកក្រុមហ៊ុនទាំងនោះផងដែរ។

លោកបន្តថា «មន្រ្តីរាជការ និងបងប្អូនកម្មករ កម្មការិនី មានប្រាក់ខែតិចតូចណាស់ ហើយបើថ្លៃឈ្នួល
ឡានឡើងថ្លៃយ៉ាងដូច្នេះ វាកាន់តែធ្វើឲ្យពួកគាត់ ជួបនូវការលំបាកបន្ថែមទៀត ចំពោះការ ចំណាយ
របស់ពួកគេនោះ»។

ទាក់ទងនឹងតម្លៃ រថយន្តឡើងថ្លៃនេះ កម្មការិនីម្នាក់ ដែលកាត់ដេរ នៅក្នុងរោងចក្រ CHU SHING
GARMENT (Cambodia) Co.Ltd ដែលស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
អ្នកស្រី ថៃ ស្រីពៅ បានថ្លែងថា ស្រុកកំណើតរបស់អ្នកស្រី នៅឯខេត្តកំពង់ចាម ហើយក្រុមហ៊ុន បាន
តម្រូវ ឲ្យអ្នកស្រីឈប់ចំនួន៥ថ្ងៃ ដើម្បីទៅស្រុកកំណើត ខណៈបុណ្យភ្ជុំបិណ្ឌនោះ តែអ្នកស្រី មានការ
ព្រួយបារម្មណ៍ បន្តិចបន្តួចផងដែរ ឮថាថ្លៃរថយន្តឈ្នួល ត្រូវបានគេដំឡើងថ្លៃ ស្ទើរតែចង់ មួយទ្វេជា
ពីរនោះ។

អ្នកស្រីបានបន្តថា រដ្ឋបាលរោងចក្រ គេឲ្យអ្នកស្រីខ្ចីលុយតែ ៧០ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល
អ្នកស្រីឈប់សម្រាក ប៉ុន្តែ៧០ដុល្លារនេះ វានឹងត្រូវចំណាយ សម្រាប់ការធ្វើដំណើរ ស្ទើរតែចង់ពាក់
កណ្តាលទៅហើយ បើថ្លៃឈ្នួលរថយន្ត បានឡើងដូចទឹកជំនន់នោះ។

អ្នកស្រីបន្តថា «ខ្ញុំនឹងត្រូវចំណាយ យ៉ាងហោចណាស់២០ដុល្លារ សម្រាប់ថ្លៃឈ្នួលឡានទាំងទៅ ទាំង
មក ខ្ញុំសល់តិចតួចណាស់ សម្រាប់ទិញឥវ៉ាន់ជូនដល់អ្នកផ្ទះរបស់ខ្ញុំ តែយ៉ាងណាវាជាបុណ្យធំ ខ្ញុំត្រូវ
តែទៅ»។

ជាមួយនឹងថ្លៃឈ្នួលលរថយន្តឡើងថ្លៃនេះ អ្នកស្រី ថៃ ស្រីពៅ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាល
ឲ្យជួយរកវិធានការ ទប់ស្កាត់ដល់ម្ចាស់ក្រុមហ៊ុន ដឹកអ្នកដំណើរ និងរថយន្តឈ្នួលគ្រប់ប្រភេទ នេះ
ផងដែរ ដើម្បីជួយសម្រាល ការចំណាយរបស់ពួកគាត់ ដែលជាកម្មករ ទទួលបានប្រាក់ខែ តិចតួច
នោះ។ តែយ៉ាងណាក្តី សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ បាន អំពាវនាវ
ដល់ម្ចាស់ក្រុមហ៊ុនទាំងនោះ និងម្ចាស់រថយន្ត ដែលបានប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នក ដំណើរ ពី
ភ្នំពេញទៅតាមបណ្តាខេត្តនានា កុំឲ្យធ្វើការដំឡើងថ្លៃឈ្នួល។ តែក្រុមហ៊ុនទាំងនោះ ហាក់បីដូចជា
មិនទទួលយកសេចក្តីជូនដំណឹង របស់សាលារាជធានីនោះឡើយ ផ្ទុយទៅវិញ ការដំឡើងថ្លៃកាន់
តែខ្ពស់បន្ថែមទៀត ដូចជាក្រុមហ៊ុនកាពីតូល និងក្រុមហ៊ុនផារ៉ាម៉ោន ជាដើម ត្រូវបានដំឡើង ចាប់
ពីមួយម៉ឺនពីរពាន់រៀល រហូតដល់មួយម៉ឺនប្រាំពាន់រៀល។

ចំពោះតម្លៃឈ្នួល ដែលបានហក់ឡើងជាប្រចាំ ខណៈមានបុណ្យជាតិម្តងៗនោះ ត្រូវបានមតិនានា
រិះគន់ថា ចរិតអាត្មានិយមរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តឈ្នួលមួយចំនួនទាំងនោះ ពុំ
ដែលគិតដល់អ្នកក្រីក្រឡើយ បន់ឲ្យតែដល់ថ្ងៃនោះឆាប់ៗ ពួកគេនឹងចាប់ផ្តើម កាប់យកៗតែម្តង៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល