ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារ សារព័ត៌មាន ប្លែកបរទេស ដឹមីរ័រ កាលពីពេលកន្លងទៅនេះ បានចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា នៅឯ សហរដ្ឋឯណោះវិញ ចរាចរណ៍នៅតាម បណ្តោយផ្លូវសាធារណៈ មួយកន្លែង ត្រូវបានរកអោយឃើញថា នៅទ្រឹងនឹងមួយកន្លែង ខណៈ មានករណី ស្រុតរណ្តៅ ជម្រៅជិត ៥ ម៉ែត្រ នៅកណ្តាលទ្រូវផ្លូវ ផ្ទាល់តែម្តង ។

គួរបញ្ជាក់ផងដែរថា ករណីបាក់ស្រុតរណ្តៅមួយនេះ មានមុខកាត់ដល់ទៅ ២ ម៉ែត្រកន្លះ ខណៈវា មានជម្រៅដល់ទៅជិត ៥ ម៉ែត្រ ពោលគឺ មានករណីបាក់ស្រុត នៅចំកណ្តាលទ្រូងផ្លូវ ក្នុងរដ្ឋ Detroit សហរដ្ឋអាមេរិកកាលពីថ្ងៃ សៅរ៍ កន្លងទៅនេះ តែពុំមានសេចក្តីរាយការណ៍ ថាមាននរណា ម្នាក់ទទួលរងរបួសនោះទេ ។

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការ ជួសជុលជាបន្ទាន់ ពីសំណាក់ក្រុមមន្រ្តី មានជំនាញ ដោយនៅក្នុងនោះ ក៏មានករណីបិទផ្លូវ Ran- dolph ជាបណ្តោះអាសន្នដូចគ្នាដែរ ។

បន្ថែមពីលើនេះ បើយោងតាមលោកស្រី Diane Cross ជាអ្នកនាំពាក្យ តំណាងអោយក្រសួងសាធា រណៈការ និងដឹកជញ្ជូន Michigan Department of Transportation បានប្រាប់ដល់ទីភ្នាក់ងារសារ ព័ត៌មានអោយដឹងថា ៖ ជាការពិត ទីក្រុងរបស់យើង ពិតជាមានវ័យចំណាស់ បន្តិចហើយ ខណៈ ពេលដែលករណី បាក់ស្រុតមួយនេះ ពួកយើងពុំទាន់ច្បាស់ ដូចគ្នា ។ យ៉ាងណាមិញ ប្រភព ដដែលបន្តអោយដឹងថា ជាទូទៅ អាយុកាល គឺជាកត្តាចម្បងមួយ ដែលត្រូវតែធ្វើការពិចារណា ដោយនៅក្នុងនោះ បើតាមការអោយដឹង មូលហេតុដែល អាចនាំអោយមានការបាក់ស្រុត ក៏អាច បណ្តាលមកពី សំនឹកដី ក៏ដូចជា ការបរាជ័យទៅនឹង បណ្តាហេដ្ឋារចនាសម្ព័ន្ធ ក្រោមដីមួយចំនួន ផ្សេងទៀត ៕

<object width="491" height="421" data="http://www.youtube.com/v/JqmQv6-00Cg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/JqmQv6-00Cg&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ