មហាជនជាច្រើនតែង មានចម្ងល់ថា ហេតុអ្វីបានជាអ្នកស្វែងរក ការងារធ្វើមិនទទួលបាន ការងារធ្វើ នៅពេលមាន ព័ត៌មាន ជ្រើសរើសបុគ្គលិកជាច្រើន បានធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមរយៈអន្តរបុគ្គល។ ស្ថាន ភាពទាំងអស់នេះ អាចបណ្តាលមកពីការងារ និងជំនាញមិនទាន់បន្ស៊ីគ្នា កង្វះខាតលំហូរព័ត៌មាន ស្តីអំពីតម្រូវការ នៅលើ ទីផ្សារការងារ ភាពមិនទាន់ស៊ីចង្វាក់ ទៅនឹងជំនាញ កម្រិតលក្ខណៈសម្បត្តិ របស់អ្នកស្វែងរកការងារធ្វើ ឬហេតុផលមួយទៀត អាចថាបេក្ខជនស្វែងរកការងារ មិនទាន់យល់អោយស៊ីជម្រៅទៅលើ ខ្លួនឯងថាតើត្រូវរៀបចំ ខ្លួនបែបណានៅពេលដែល និយោជកបានណាត់ខ្លួន ដើម្បីធ្វើបទសម្ភាសន៍។ ក្នុងគោលបំណងបង្កើនការ ចូលរួម នៅលើទីផ្សារការងារ និងជួយសម្រួលដល់អ្នកស្វែង រកការងារធ្វើ ក្រុមហ៊ុន អេជ អា ខេមបូឌា សូមធ្វើការណែនាំ អំពីការ ធ្វើបទសម្ភាសន៍ដើម្បី ផ្តល់ជាមូលដ្ឋានគន្លឹះក្នុងការពិចារណា ដូចខាងក្រោម៖

១.មុនពេលធ្វើបទសម្ភាសន៍
-ធ្វើការទន្ទេញនូវសេចក្តីសង្ខេបអំពីអតីតកាល និងការណែនាំខ្លួនលោកអ្នក ដល់អ្នកធ្វើបទសម្ភាសន៍ អោយបាន ច្បស់លាស់
-គិតទុកនូវសំណួរដែល អាចចោទសួរ និងព្រាងចម្លើយទុកជាមុន
-ត្រូវមានភាពច្បាស់លាស់ទៅលើព័ត៌មាន ដែលទាក់ទងទៅនឹងក្រុមហ៊ុន ដែលខ្លួនមកធ្វើការសម្ភាសន៍
-ត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ ដែលជួយឲ្យលោកអ្នកមាន អារម្មណ៍ស្រស់ថ្លា និងភាពវាងវៃក្នុងការ ធ្វើបទ សម្ភាសន៍

២.អំឡុងពេលធ្វើបទសម្ភាសន៍
-ធ្វើការផ្តោតអារម្មណ៍ទៅលើលទ្ឋផលការងារ ដែលលោកអ្នកសម្រេច បាននាពេលកន្លង និងវិធីសាស្រ្ត របស់ លោកអ្នក ក្នុងការចូលរួមចំណែកផ្តល់ នូវដំណោះស្រាយសម្រាប់ក្រុមហ៊ុន
-មានការយល់ដឹងច្បាស់លាស់អំពីព័ត៌មាន ជ្រើសរើសបុគ្គលិក និងកម្រិតគុណវុឌ្ឍរបស់ លោកអ្នកសម្រាប់ មុខ តំណែងនោះ ដោយបង្ហាញអំពីជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន
-កុំធ្វើការត្អូញត្អែរ និងនិយាយពីចំណុចអវិជ្ជមានរបស់និយោជក ដែលលោកអ្នកធ្លាប់បម្រើការងារពីមុនមក
-កុំគិតតែនិយាយផ្តោតទៅលើប្រាក់បៀវត្សខ្លាំងពេក
-ត្រូវផ្តោតជាចំបងទៅលើផលប្រយោជន៍របស់ក្រុមហ៊ុន មិនមែនរូបលោកអ្នកទេ
-ត្រូវមានភាពជឿជាក់ថារូបលោកអ្នកមាន សមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញ ការងារឲ្យក្រុមហ៊ុនបាន
-និយាយស្តីទៅកាន់អ្នកធ្វើបទសម្ភាសន៍ ប្រកបដោយភាពជឿជាក់ ទន់ភ្លន់ និងមិនត្រូវប្រកែកជាមួយ អ្នកធ្វើ បទសម្ភាសន៍
-ស្លៀកពាក់អោយបានសមរម្យ និងមានអាកប្បកិរិយាសុភាពរាបសារ
-ត្រូវអង្គុយឲ្យត្រង់ខ្លួន មិនត្រូវងាកមុខរេចុះឡើង ខាំក្រចកដៃ ទំពារស្ករកៅស៊ូ មើលនាឡិកា និងគោះដៃជាដើម ចំណុចទាំងអស់នេះគួរជៀសវាង ព្រោះរំខានដល់ការធ្វើបទសម្ភាសន៍ និងបង្ហាញអំពីអាកប្បកិរិយាមិន សមរម្យ របស់លោកអ្នក
-អង្គុយឲ្យបានត្រង់ខ្លួន និងបង្ហាញពីចំណាប់អារម្មណ៍របស់លោកអ្នក
-សំឡឹងកែវភ្នែកអ្នកធ្វើបទសម្ភាសន៍ ដែលជាចំណុចបង្ហាញអំពីភាពស្មោះត្រង់របស់លោកអ្នក
(មិនមែនសំឡក់)
-ធ្វើការត្រងត្រាប់ស្តាប់ ដែលបង្ហាញអំពីចំណាប់អារម្មណ៍របស់លោកអ្នកជាមួយអ្នកធ្វើបទសម្ភាសន៍
-ធ្វើអារម្មណ៍ឲ្យបានស្រស់ថ្លាដែលនាំឲ្យលោកអ្នកឆ្លើយសំនួរបានល្អប្រសើរ

៣ ក្រោយពេលធ្វើបទសម្ភាសន៍
-ធ្វើតារាងនិងវាយតំលៃចំណុចល្អៗរបស់ខ្លួនក្នុងពេលធ្វើបទសម្ភាសន៍និងសម្រាប់ការធ្វើបទសម្ភាសន៍នាថ្ងៃអនាគត
-កត់ត្រានូវរាល់សំណួរដែលបានចោទសួរឡើងក្នុងអំឡុងពេលធ្វើបទសម្ភាសន៍។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល