CamNews
ទាក់ទាញបុរសដោយពណ៌បបូរមាត់
បបូរមាត់ព័ណ៌ក្រហមគឺជាចំនុចគួរចាប់អារម្មណ៍សម្រាប់បុរសៗ
ដូច្នេះការជ្រើសរើសពណ៌ក្រែមគឺជាកត្តាសំខាន់បំផុតដែលអាច
កំណត់ភាពស្រស់ស្អាតរបស់អ្នកក្នុងក្រសែភ្នែកបុរស។
យើងសូមនាំយុវនារីទាំងអស់ស្វែងយល់ពីពណ៌ក្រែមដែលកំពុងត្រូវបាន
បុរសពេញចិត្តបំផុត។
១. ក្រែមព័ណ៌
យើងមិននិយាយច្រើនអំពីរបៀបតុបតែងបែបធម្មជាតិដែលអាចនាំមកនូវ
ភាពស្រស់ស្អាតមួយផ្នែកសម្រាប់អ្នកប្រើប្រាស់នោះទេតែយើងនិយាយពី
ពណ៌សំខាន់ៗសម្រាប់បបូរមាត់។ព័ណ៌ nude បង្ហាញថា អ្នកគឺជាមនុស្ស
មានចរិតឯករាជមិងមានកម្លាំងចិត្តរឹងប៉ឹង។
ការជ្រើសរើសប្រភេទពណ៌ nude នឹងនាំមកនូវប្រយោជន៍ច្រើន ព្រោះថា វាមានសារជាតិសំណើមច្រើនដែលជួយការពារបបូរមាត់អ្នកក្នុងរដូវខ្យល់
នេះ។ដើម្បីធ្វើឱ្យមានភាពខុសប្លែក យើងសូមឱ្យអ្នកប្រើក្រែមពណ៌លឿង
លាបទៅលើផ្នែកកណ្ដាលនៃបបូរមាត់បន្ដិចដើម្បីធ្វើឱ្យមានសភាពភ្លឺភ្លេក។
២. ពណ៌ក្រហមបែបផ្កាថ្ម
ពណ៌នេះនឹងបង្កើតការប្រត្តិកម្មជាមួយពន្លឺនិងកាន់តែធ្វើឱ្យផ្ទៃមុខមានភាព
លេចធ្លោជាងមុន។ទន្ទឹមនឹងនេះវាក៏ត្រូវបានគេមើលឃើញថាជាពណ៌
សម្រាប់យុវវ័យដែលពេញដោយថាមពលនៃជីវិតនិងភាពទាក់ទាញផង
ដែរ។
៣. ពណ៌ក្រហមបង្ហាញភាពជាស្រ្ដី
ព័ណ៌នេះប្រហែលជាអ្នកកំពុងតែប្រើដែរហើយមើលទៅ។វាគឺជាពណ៌មួយ
សម្រាប់នារីដែលមានភាពថ្លៃថ្នូរខ្ពស់។ហើយនេះគឺជាការពេញនិយមមួយ
សម្រាប់ការតុបតែងខ្លួននារដូវនេះ។
ពណ៌ក្រហមបង្ហាញពីភាពស្រស់ស្អាតថ្លៃថ្នូរនិងភាពជាស្រ្ដី។ដើម្បីបានពណ៌
ក្រហមដូចចិត្តអ្នកគួរប្រើក្រែមបំបាត់ភាពអវិជ្ជមាននៅលើបបូរមាត់របស់អ្នក។
ដំបូងគួរ
លាបក្រែមដោយគូវាពីលើមកក្រោម ក្រោយពីលាបរួច អាចប្រើក្រែមលាប
បំបាត់កន្លែងអវិជ្ជមាននៅតាមគែមបបូរមាត់ដើម្បីបំបាត់ស្នាមលយចេញ
របស់ក្រែមដែលបានលាបមុន។
៤. ពណ៌ស្លាទុំអាថ៌កំបាំង
នេះគឺជាប្រភេទពណ៌ដែលអាចបង្កើតភាពស្រើបស្រាលមួយ បែបនេះវានឹង
ធ្វើឱ្យបុរសស្រមៃដល់ស្នាមថើបប្រកបដោយភាពផ្អែមត្រជាក់។ពេលវេលា
ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ព័ណ៌ស្លាទុំនេះនោះគឺពេលរាត្រី ដូចជាក្នុងពិធី
ជប់លៀងពេលយប់ កម្មវិធីរាត្រីសមោសជាដើម្បី ដូច្នេះអ្នកគួរតែលាបឱ្យ
ក្រាសបន្ដិចដើម្បីបន្ថែមភាពទាក់ទាញ។
៥. ពណ៌ស្វាយទាក់ទាញ
វាមិនសូវជាលេចធ្លោប៉ុន្មានប៉ុន្ដែព័ណ៌ស្វាយអាចធ្វើឱ្យពួកបុរសទទួលបាន
ភាពផ្អែមល្ហែមនិងភាពអាថ៌កំបាំងបន្ដិចពីអ្នក។ចូរធ្វើឱ្យមានភាពប្រែព័ណ៌
ដ៏គួរចាប់អារម្មណ៍ដោយការជ្រើសរើសក្រែមដែលមានពណ៌ចាស់ជាងនេះ
បន្ដិចធៀបនឹងគែមបបូរមាត់៕
ដោយៈសូរីយ៉ា