យើងទាំងអស់គ្នាបានដឹងហើយថាពិភពលោកយើងនេះតែងតែកើតមានឡើងនូវ
រឿងចម្លែកៗជាច្រើនដែលយើងមិននឹកស្មានដល់ ដោយឡែកនាពេលថ្មីៗនេះ ក៏
មានរឿងចម្លែកមួយបានកើតឡើង គឺល្ពៅមួយផ្លែមានទម្ងន់ធ្ងន់ជាងឡានមួយគ្រឿង
ទៅទៀត។

ល្ពៅយក្សមួយផ្លែនេះ មានទម្ងន់ដល់ទៅ ៧៥០ គឺឡូក្រាម ដែលត្រូវបានដាំដោយបងប្អូន
ប្រុសភ្លោះពីរនាក់ គឺលោក Lan និង លោក Stuart Paton និងវាត្រូវបានគេអោយឈ្មោះថា
ល្ពៅយក្សដែលមានទម្ងន់ធ្ងន់ជាងគេលើលោក។ ពួកគាត់ទាំងពីរនាក់បានដាំល្ពៅយក្សនេះ
ដោយចំណាយពេលជាង ៣០ ឆ្នាំចុងក្រោយនេះ ហើយនៅក្នុងឆ្នាំនេះ ពួកគេបានគិតថាវា
និងបានបំបែកឯតទគ្គកម្មពិភពលោក។ ពួកគេបានបញ្ជាក់ថា វាមានការរីកធំធាត់ដល់ទៅ
១៣ គឺឡូក្រាមក្នុងមួយថ្ងៃឯណោះ។

ពួកគេបានមានសង្ឃឹមថា វានិងមានទម្ងន់សមល្មមក្នុងការផ្តួលនូវឯតទគ្គកម្មចាស់ ដែលជាលទ្ធ
ផល វាក៏បានផ្តួលនូវដៃគូចាស់ ហើយវានឹងត្រូវបានគេប្រសិទ្ធនាមថា ល្ពៅមានទម្ងន់ធ្ងន់ជាង
គេលើលោក។ ពួកគេបានបញ្ជាក់ថា ល្ពៅនេះវាកាន់តែធំឡើងៗ ជាបន្តបន្ទាប់ ស្របពេលដែល
ពួកគេបានរិះរកនូវមធ្យោបាយថ្មីៗ ក្នុងការដាំវាអោយបានល្អ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral