CamNews

ចោរប្លន់ ២នាក់ថ្លើមធំ ហ៊ានប្លន់ម៉ូតូ មុខទីបញ្ជាការ ថែមទាំងដកអាវុធ ភ្ជង់កងរាជអាវុធហត្ថ ក្រុងតាខ្មៅទៀត

កណ្តាល៖ មន្ត្រីជាន់ខ្ពស់ នគរបាលខេត្តកណ្តាល បានថ្លែងឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៥ ខែមិថុនានេះ មានករណីចោរប្លន់ម៉ូតូ មិនបានសម្រេចមួយ នៅមុខទីបញ្ជាការអាវុធហត្ថក្រុងតាខ្មៅតែម្តង ដោយក្រុមចោរជិះម៉ូតូ Click ពណ៌ខ្មៅពីរនាក់ បានប្រតាយប្រតប់ជាមួយជនរង គ្រោះ ប៉ុន្តែមិនបានបាញ់ និងបង្ករបួសដល់ជនរងគ្រោះឡើយ ហេតុថាភ្លាមៗ ពេលដែលប្រតាយប្រតប់ មន្ត្រីប៉េអឹម ដែលនៅក្នុងបន្ទាយបានចេញមក អន្តរាគមន៍។

មន្ត្រីរូបនោះបញ្ជាក់ទៀតថា ករណីប្លន់មិនបានសម្រេចនេះ ក្រុមចោរទាំង២នាក់ ក៏បានដកកាំភ្លើងភ្ជង់អាវុធហត្ថផងដែរ នៅពេលដែលមន្ត្រីអាវុធហត្ថ ចេញទៅអន្តរាគមន៍។ ដោយឡែកក្រុមចោរ បានជិះម៉ូតូគេចខ្លួនបាត់ ឯកជនររងគ្រោះបានជិះម៉ូតូ ចេញពីកន្លែងកើតហេតុផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល