កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នៅតាមបណ្តាញសារព័ត៌មានក្នុងស្រុកនានាគេសង្កេតឃើញ
មានការផ្សព្វផ្សាយ មួយអំពីទូរស័ព្ទចល័ត Nokia N9ដែលកាន់បង្ហាញដោយនារីម្នាក់ប្រកប
ដោយរូបឆោមលោមពណ៌ និងសំលៀក បំពាក់ដ៏ស្រស់ឆើតឆាយនិងទាន់សម័យ។
សេចក្តីក្នុងការផ្សព្វផ្សាយនោះគឺអញ្ជើញអ្នកអានទាំងអស់អោយចូលរួមទស្សន៍ទាយថា
តើនារីរូបនោះគឺជានរណា បន្ទាប់មកទៀតផ្ញើចំឡើយតាម SMS ទៅលេខទូរស័ព្ទពីរខ្សែគឺ
០៩០ ៧៨៦ ៦៨៨ និង
០៧៧ ៧៨៦ ៦៨៨ ឬតាមអ៊ីមែល
IamN9@ovi.com ឬតាម
ហ្វេសប៊ូក
facebook.com/IamN9។ ក្នុងការផ្សព្វផ្សាយដដែលនោះ ក៏បានបញ្ជាក់ផង
ដែរថា អ្នកដែលទាយបានត្រឹមត្រូវនឹងមានឱកាសទទួលបានសំបុត្រ VIP ដើម្បីចូលរួមក្នុង
កម្មវិធីសម្ពោធន៍ Nokia N9, ឈ្នះទូរស័ព្ទ Nokia N9 និងរង្វាន់ដ៏ច្រើនទៀត។
លោកព្រំ រតនៈ ប្រធានផ្នែក Marketing នៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមាន
ប្រសាសន៍ថា ៖ ��Nokia បានបើកឱកាសជូនអ្នកអាន ក៏ដូចជាអតិថិជនទូរស័ព្ទទាំងអស់
អោយចូលរួមទស្សន៍ទាយចាប់ពី សប្តាហ៍នេះ រហូតដល់ដំណាច់សប្តាហ៍ក្រោយ។ ក្នុងចំណោមអ្នកដែលទស្សន៍ទាយបានត្រឹមត្រូវក្រុមហ៊ុននឹងធ្វើការជ្រើសរើសដើម្បីចូលរួម
ពិធីសម្ពោធ Nokia N9 ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុន ��។ លោករតនៈពុំបានបញ្ជាក់លំអិតអំពីកម្មវិធីសម្ពោធន៍ នៅឡើយ
ទេ ដោយលោកគ្រាន់តែបានលើកឡើងថា ជាពិធីដ៏គគ្រឹកគគ្រែងនៅក្នុងរាជធានីភ្នំពេញ
មានលក្ខណៈជាអន្តរជាតិ និងមានភ្ញៀវ និងតារាល្បីៗជាច្រើនរូប។
ឆ្លើយតបនឹងសំណួរថា តើ Nokia N9មានលក្ខណពិសេសអ្វីខ្លះលោករតនបានគូសបញ្ជាក់
ទៅលើចំណុច សំខាន់ៗមួយចំនួនដូចខាងក្រោម ៖
1. Swipe ៖ វាគឺជាស្មាតហ្វូនដ៏ថ្មីសន្លាងរបស់ Nokia ដែលបញ្ជាដោយប្រើម្រាមដៃអូសឬ
ទាញនៅលើ អេក្រង់សុទ្ធសាធ ពោលគឺវាពុំមាន Home Key ទេ។ បើចង់ត្រលប់ក្រោយវិញ
ឬមកកន្លែងដើមវិញ គ្រាន់តែយកម្រាមដៃអូសឬទាញចេញពីជ្រុងណាមួយនៅលើអេក្រង់
ជាការស្រេច។
2. Home Screen បីផ្ទាំងវិលជុំ ៖ Home Screenទី១សំរាប់ដាក់ឬរៀបកម្មវិធីដើម្បីបញ្ជា
ទូរស័ព្ទដូចជាកម្មវិធីហៅទូរស័ព្ទចេញ ផ្ញើសារ ថតរូប ឆែកអ៊ិនធឺណិត។ល។ Home Screen
ទី២ សំរាប់ផ្ទុកកម្មវិធីទាំង ឡាយដែលអ្នកប្រើបានបើកហើយតែមិនទាន់ចង់បិទទៅវិញ និង
Home Screen ទី៣ សំរាប់ប្រាប់ ដំណឹងថ្មីៗពីព្រឹត្តិការណ៍ក្នុងទូរស័ព្ទដូចជា Missed Calls,
Software Update, SMS, Social Network ។ល។
3. ការរចនាម៉ូតដ៏ល្អវិចិត្រ ៖ Nokia N9 មានបីពណ៌គឺខ្មៅ ខៀវ និងផ្កាឈូក មានរាងចតុ
កោណកែង អេក្រង់មាំខ្មៅក្រិបដែលផ្តល់ពន្លឺភ្លឺច្បាស់ត្រជាក់ភ្នែក។វាផលិតចេញពីវត្ថុធាតុ
ប៉ូលីកាបូណាត ដែលធន់ ទោះជាត្រូចឆ្កូត ឬកកិតខ្លាំងកំរិតណាក៏ដោយក៏ពណ៌ដើមកំណើត
របស់វានៅរក្សាដដែល។ មិនត្រឹមតែ ប៉ុណ្ណោះ វត្ថុធាតុនេះថែមទាំងដើរតួនាទីជាកាតាលីករ
សំរួលអោយការស្រូបចាប់សេវាបានខ្លាំង ហើយ នឹងនរទៀត។
4. កាម៉េរា ៖ មានទំហំ 8 Megapixel និងកញ្ចក់ប្រភេទ Carl Zeiss អាចថតរូបបានច្បាស់ល្អ
និងថតវីដេអូ HD។
5. NFC ៖ គឺជាបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងថ្មី ដោយពុំចាំបាច់ផ្ទៀងរកឈ្មោះដូច Bluetooth
ឡើយ។ គ្រាន់ តែយកទូរស័ព្ទ Nokia N9 ទៅប៉ះនឹង Nokia N9 ដូចគ្នា ឬឧបករណ៍ដែលមាន
NFC វាស្គាល់គ្នាភ្លាម ហើយអាចចាប់ផ្តើមផ្ទេររូបភាព វីដេអូ ឬលេខទំនាក់ទំនងអោយគ្នាទៅ
វិញទៅមកយ៉ាងងាយស្រួល បំផុត។ វាអាចភ្ជាប់ជាមួយឧបករណ៍បំពាក់បន្ថែម NFC ផ្សេង
ទៀតដូចជា ធុងបាស ឬកាសស្តាប់ ត្រចៀក ដូច្នេះការស្តាប់ចំរៀង មិនចាំបាច់ប្រើប្រាស់ខ្សែ
ឬផ្ទៀងឈ្មោះគ្នាដូចមុនទៀតឡើយ ដោយ គ្រាន់យកវាមកប៉ះគ្នា ជាការស្រេច។
សូមតាមដានទាំងអស់គ្នា តើនារីរូបណាដែលកាន់បង្ហាញទូរស័ព្ទ Nokia N9? តើនរណាខ្លះបានទាយត្រូវ ហើយមានសំណាងចូលរួមក្នុងកម្មវិធីសម្ពោធ Nokia N9 និងសាក
ល្បងប្រើ Nokia N9 ដើម្បីទទួលបានបទពិសោធន៏ ថ្មី?។
ដោយ៖ មិនា